ការបង្កើនថាមពលតម្រូវឲ្យមានរូបមន្តច្បាស់លាស់ជាមូលដ្ឋានលើការទទួលទានវត្ថុធាតុរាវគ្រប់គ្រាន់ និងពិសាអាហារដែលសម្បូរជីវជាតិផ្ទុកថាមពលត្រឹមត្រូវ ។
រូបមន្តដែលត្រឹមត្រូវនឹងជួយជំរុញដល់គុណភាពជំរុញប្រតិបត្តិការរបស់សារធាតុចិញ្ចឹមទៅជួសជុលជាលិកាសាច់ដុំ ឬកម្លាំងថាមពល និងជួយទ្រទ្រង់ដល់រាងកាយរបស់អ្នកទៀតផង ។
ខាងក្រោមនេះជារបបអាហារ៧មុខសម្រាប់ប៉ូវកម្លាំងដល់មនុស្សប្រុស ៖
១-បន្លែ និងផ្លែឈើ ៖ ជាគ្រឹះនៃរបបអាហារដែលផ្តល់នូវផាសុកភាពដែលផ្តល់នូវជាតិសរសៃ វីតាមីន រ៉ែ និងជាតិរាវ ។ បន្លែផ្ទុកជាតិប្រូតេអ៊ីនកម្រិតតិច ។
២-គ្រឿងបរិភោគដែលមានជាតិខ្លាញ់តិច ៖ផ្តល់នូវប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ជាតិកាបូន និងវិតាមីនដែលចាំបាច់ដូចជា វីតាមីន D ប៉ូតាស្យ៉ូម និងកាល់ស្យ៉ូម ។ តាមអ្នកវិទ្យាសាស្ត្រមួយចំនួនផ្តល់អនុសាសន៍ថា ទឹកដោះគោសូកូឡាជាពពួកភេសជ្ជៈដែលមានប្រសិទ្ធភាពគុណភាពក្នុងការទាញយកថាមពលបានយ៉ាងប្រសើរ ។ ប្រសិនជាសុខភាពអ្នកមិនអំណោយផលជាមួយជាតិស្ករមកពីទឹកដោះគោ អ្នកអាចព្យាយាមពិសាទឹកដោះគោជូរក៏បានដែរ ។
៣-សាច់អត់ខ្លាញ់ ៖ គឺជាប្រភពប្រូតេអ៊ីនដ៏ប្រសើរបំផុត ក៏ដូចជាជាតិដែកសម្រាប់ដឹកនាំអុកស៊ីសែនទៅសាច់ដុំ និងអាស៊ីតម្យ៉ាងដែលជាគ្រឿងសំខាន់សម្រាប់ការបង្កើនកម្លាំងថាមពល។
៤-សាច់មាន់ខ្មៅ ៖ បើធ្វើការប្រៀបធៀបជាមួយសាច់មាន់ស គឺវាផ្តល់នូវជាតិដែកច្រើនជាងរហូតដល់ទៅ២៥% និងជាតិស័ង្កសីចំនួន៣ដងសម្រាប់ប្រព័ន្ធស៊ាំនៃសុខភាព ។
៥-ស៊ុត ៖ មានផ្ទុកអាស៊ីតដូចមានក្នុងចំណុចទី៣ ជាពិសេស ។ តាមអ្នកវិទ្យាសាស្ត្រ ប្រូតេអ៊ីនពាក់កណ្តាល គឺស្ថិតក្នុងជាតិលឿងនៃស៊ុតជាមួយនឹងរបបអាហារនាំចូលក្នុងសារពាង្គកាយដទៃទៀតដូចជា ៖ Lutein សម្រាប់សុខភាពភ្នែកជាដើម ។
៦-គ្រាប់ធញ្ញជាតិ ៖ ដែលមិនមានជាតិប្រៃ ហើយទាំងនៅឆៅឬចម្អិនឆ្អិន គឺជាប្រភពប្រូតេអ៊ីនយ៉ាងប្រសើរមួយ ។ មិនតែប៉ុណ្ណោះ ពួកវាក៏មានផ្ទុកដោយជាតិវីតាមីន ជាតិសរសៃនិងខ្លាញ់ដែលអំណោយផលល្អទៀតផង ។
៧-សណ្តែកនិងធញ្ញជាតិទាំងមូល ៖ គឺជីវជាតិកាបូនខ្ពស់ដែលផ្ទុកប្រូតេអ៊ីនតិចសម្រាប់ផ្តល់ថាមពល និងជួសជុលកែសម្រួលដល់សាច់ដុំស្របជាមួយនឹងជាតិសរសៃវីតាមីន ៕
ចែករំលែកព័តមាននេះ