បន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះតូបលក់អីវ៉ាន់ផ្សារត្រីអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆេះអស់៤ល្វែង ២ជាន់ ស្មើ៧បន្ទប់ អស់សម្ភារៈនៅយប់រំលងអធ្រាត្រចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត ។
កម្លាំងអន្តរាគមន៍បានប្រាប់ថា ៖ នៅពេលដែលអគ្គិភ័យឆាបឆេះតូបផ្សារត្រី ដែលជាប់ខាងជើងផ្សារអគ្គទាំងកណ្តាលយប់រំលងអធ្រាត្រ ត្រូវបានកម្លាំងចុះជួយអន្តរាគមន៍ជាច្រើននាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានអន្តរាគមន៍ពន្លត់រយៈពេលជិត១ម៉ោងទើបគ្រប់គ្រងស្ថានការបានទាំងស្រុង តែអគ្គិភ័យបានឆាបឆេះអស់ចំនួន៤ល្វែង ២ជាន់ស្មើ៧តូប ។
កម្លាំងអន្តរាគមន៍បានបញ្ជាក់ថា ៖ នៅពេលដែលអគ្គិភ័យឆាបឆេះ គឺឆេះចេញពីតូបលក់អីវ៉ាន់គ្រឿងទេសបង្កអោយមានការឆាបឆេះឡើងរាលដាលឆេះតូបជុំវិញអស់ចំនួន៤ល្វែង២ជាន់ស្មើ៧បន្ទប់ មាន១.តូបសំអាងការសាឡន ២.តូបលក់គ្រឿងទេស ៣.តូបលក់កាបូបជជុះ ៤.តូបលក់អីវ៉ាន់ចាប់ហួយដែលអគ្គិភ័យឆាបឆេះសម្ភារៈ និងទំនិញអស់ទាំងស្រុង ។
កម្លាំងអន្តរាគមន៍បានបញ្ជាក់ថា ៖ ចុះអន្តរាគមន៍ឃើញមានវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអន្តរាគមន៍ជាច្រើននាក់មានកម្លាំងនគរបាល និងនគរបាលការពារព្រំដែនគោកមានអង្គភាព៩១១ និងកងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងដែលប្រើប្រាស់ទឹកអស់៤ឡាន ៕
ចែករំលែកព័តមាននេះ