ខេត្តកំពត ៖ ព្រឹត្តិការណ៍ប្រណាំងទោចក្រយានជ្រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីលានខេត្តកំពត ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបិទបញ្ចប់ជាស្ថាពរហើយ។

ការប្រកួតឆ្នាំនេះទៀតសោធ ទោះបីចំនួនអ្នកចូលរួមមានការថយចុះជាងបណ្ដាឆ្នាំមុនៗបន្តិចមែន ប៉ុន្តែកម្រិតបច្ចេកទេសមានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើតាមការលើកឡើងរបស់លោកនូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ។
លោកនូ ចំរើន បានលើកឡើងឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ មានក្លិបនិងស្ថាប័នផ្សេងចូលរួមជាង២០មកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ក្នុងនោះ ក៏មានក្លិបក្រសួងការពារជាតិ និងក្លិបក្រសួងមហាផ្ទៃចូលរួមផងដែរ ។

សម្រាប់ការប្រកួតត្រូវបានធ្វើឡើងមានរយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៤ ទីតាំងចេញដំណើរធ្វើឡើងនៅក្នុងបរិវេណសេះសមុទ្រខេត្តកំពត ធ្វើដំណើរឆ្លងកាត់ទីតាំងរមនីយដ្ឋានប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនកន្លែង ក្នុងនោះ មានរមនីយដ្ឋានបូកគោនិងរូបសំណាកយាយម៉ៅផងដែរ។សម្រាប់នៅក្នុងពិធីបើកការប្រកួតនេះផងដែរ ក៏បានការអញ្ជើញចូលរួមគាំទ្រពីឯកឧត្តមអភិបាលរងខេត្តកំពត និងមន្ត្រីក្នុងសាលាខេត្តជាច្រើនរូបទៀត ។ ការប្រកួតនេះទៀត មានការប្រកួតប្រភេទកង់ភ្នំ(Mountain Bike)និងប្រភេទកង់គក់(Road Bike Individual Mass Stat)។
លោកវង្ស ខាន់ពៅ អនុប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ការប្រកួតណាំងកីឡាទោចក្រយានឆ្នាំ២០២៤ ស្ថិតក្រោមគម្រោងថវិកាគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡា ធ្វើឡើងដើម្បីអភិវឌ្ឍសហព័ន្ធកីឡាជាតិ ហើយថែមទាំងទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលខេត្តកំពតទៀតផងនោះ ដើម្បីជ្រើសរើសកីឡាករ-កីឡាការនីជម្រើសជាតិឆ្នើមប្រចាំឆ្នាំ២០២៤ សម្រាប់ត្រៀមធ្វើការហ្វឹកហាត់បំប៉នបច្ចេកទេសបន្ថែមត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥នៅប្រទេសថៃ និងការប្រកួតជាលក្ខណៈអន្តរជាតិនានានៅពេលខាងមុខ។

ការប្រកួតនេះទៀត លោកអនុប្រធានបានសង្កេតឃើញថា ទាំងកីឡាករ កីឡាការិនី ព្រមទាំងគណៈកម្មការបច្ចេកទេសុទ្ធតែបានបំពេញ និងមានការទទួលខុសត្រូវខ្ពស់គោរពតាមលក្ខន្តបច្ចេកទេសត្រឹមត្រូវរបស់សហព័ន្ធ ។ មិនតែប៉ុណ្ណោះ កម្រឹតបច្ចេកទេសក៏មានការកើនឡើងគួឱ្យកត់សម្គាល់។
លោកអនុប្រធានសង្កត់ធ្ងន់ថា បើចង់បានកីឡាករ កីឡាការិនី ដែលមានកម្រិតបច្ចេកទេសខ្ពស់ ដើម្បីដើរឱ្យទាន់បណ្ដាប្រទេសជិតខាក៏ដូចជាក្នុងតំបន់ត្រូវខិតខំបង្កើនឱ្យមានកម្មវិធីប្រកួតឱ្យបានច្រើនថែមទៀត៕
ចែករំលែកព័តមាននេះ