បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់បែកថ្នាំដែលវ៉ៃបំផ្លាញពាងទឹកអស់៤ និងគ.ប់ដំបូលផ្ទះអ្នកជិតខាងពេលបង្ក្រាបព្យាយាមតបតទៅលើសមត្ថកិច្ចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ។
លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់ថា ៖ ជនសង្ស័យមានឈ្មោះ ដោក សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងឈ្មោះ ដុំ វិចិត្រ ភេទប្រុស អាយុ៥៩ឆ្នាំ និងឈ្មោះ អយ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិខាងលើបានប្តឹងឈ្មោះ ដោក សារ៉េ បានធ្វើសកម្មភាពវ៉ៃបំផ្លាញពាងទឹកអស់ចំនួន៤ពាង និងយកដុំថ្មគ.ប់លើដំបូលផ្ទះបណ្តាលខូចខាតហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះអន្តរាគមន៍បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានព្យាយាមតបតទៅលើសមត្ថកិច្ចដោយប្រើប្រាស់ដំបងដែកឈើជ្រុង និងឧបករណ៍ស្ទូងស្រូវដែលមានដងឫស្សីមុខដែកស្រួច៣ ត្រូវបានឃាត់ នៅកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នៅភូមិខាងលើ ។
លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា បានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនជនសង្ស័យបាននាំយកសាកសួរ និងធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀ.ន និងធ្វើសកម្មភាពវ៉ៃបំផ្លាញទ្រព្យសម្បត្តិត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍តាមច្បាប់ ៕
ចែករំលែកព័តមាននេះ