ខេត្តកំពង់ស្ពឺ ៖ ក្រុមញៀ.នល្បែ.ងចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួន ហើយមនុស្សច្រើននាក់បានរត់គេចខ្លួន ខណៈដែលប្រមូលផ្តុំគ្នាលេងល្បែ.ងជល់មាន់ ។
ការឃាត់ខ្លួនក្រុមអ្នកញៀ.នល្បែ.ងបាន កាលពីវេលាម៉ោង០១និង២០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនអ្នកញៀ.នល្បែ.ងខាងលើ គឺកម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាល បានបង្ក្រាបល្បែ.ងស៊ីសង (ជ.ល់មាន់) ស្ថិតនៅព្រៃក្រោយផ្ទះ ភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបានបន្តថា ក្រុមអ្នកញៀ.នល្បែ.ងដែលឃាត់បានមានឈ្មោះ ទី០១ -ឈ្មោះ អ៊ុន ពន្លក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ ២-ឈ្មោះ ស៊ុ បាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាតោរោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកពង់ស្ពឺ ។ ៣-ឈ្មោះ ប្រាក់ ផា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះ ពិន ចំរើន ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់អ្នកញៀ.នល្បែ.ងនគរបាលជំនាញដកហូតវត្តុតាងមាន មាន់ជល់០២ក្បាល (ងា.ប់) កន្ក្រកដាក់មាន់២សៃវៀន ១ ចង្ក្រានហ្គាស់០១ ម៉ូតូម៉ាកសេ១២៥ចំនួន ២គ្រឿង ស្បែកជើងដែលអ្នកលេងល្បែ.ងខាងលើបានរត់ចោលមួយចំនួន ។
បើយោងតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ល្បែ.ងស៊ីសងមាន់ជល់ និងអាប៉ោង កំពុងបើកលេងនៅក្នុងភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលម្ចាស់សង្វៀនមានឈ្មោះ F11(ហៅម៉ៅ) ។
សង្វៀនល្បែ.ងស៊ីសងស្ទើរតែគ្រប់ប្រភេទនេះកំពុងតែបើកលេងបានដោយរលូនសព្វថ្ងៃនេះ ។ សូមអស់លោក សមត្ថកិច្ចជួយដាក់កម្លាំងជំនាញចុះពិនិត្យ និងបង្ក្រាបផង ។
បច្ចុប្បន្នក្រុមជនសង្ស័យជាមុខសញ្ញាអ្នកញៀ.នល្បែ.ងទាំង៤នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ