រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវ២ក្រុម មានគ្នាចំនួន១៣នាក់ ជិះម៉ូតូចំនួន៦គ្រឿងជិះដេញធា.ក់គ្នាតាមដងផ្លូវសាធារណៈបណ្តាលអោយដួលម៉ូតូរងរបួសធ្ងន់ស្រាល៣នាក់ ។
បន្ទាប់មកក្រុមក្មេងបង្កចំនួន៥នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកនាំគ្នាជិះរត់គេចខ្លួនបាត់ ។ ចំណែកឯបក្សពួកម្នាក់ទៀតដួលម៉ូតូត្រូវបានឃាត់ខ្លួនបាន ។
ហេតុការនេះ បង្កអោយភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចមុខក្រុមហ៊ុនហុងដា ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៧នាក់ជិះម៉ូតូម៉ាកស៊ុយសាគីនិចចំនួន៣គ្រឿង ធ្វើដំណើរចេញពីដើរលេងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ។ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានក្រុមបង្កមាន៦នាក់ជិះម៉ូតូ៣គ្រឿងមកពីក្រោយ ហើយបានវ៉ាជែងគ្នាក៏បានទាស់ពាក្យសម្តីគ្នា ។ បន្ទាប់មកក្រុមបង្កបានជិះដេញធាត់ម៉ូតូក្រុមរងគ្រោះបណ្តាលអោយដួលម៉ូតូ១គ្រឿងរងរបួសស្រាល២នាក់ ។
ប្រភពបានបន្តអោយដឹងថា ក្រោយមកក្រុមបង្កម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1AR-8125 បានដួលរងរបួសធ្ងន់ភ្លាមៗ នោះក្រុមរងគ្រោះបាននាំគ្នាចាប់បាន ។ ចំណែកឯបក្សពួកបង្កចំនួន៥នាក់ទៀតជិះម៉ូតូ២គ្រឿងមិនចាំម៉ាកបាននាំគ្នាជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ