ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមនុស្សប្រុសស្រី៣៨នាក់ ក្នុងខារ៉ាអូខេស្លាកយីហោ «ម្លប់ស្នេហ៍» សង្ស័យបង្ក.ប់សេវាបម្រើកម្សាន្ត

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​សហការ​ជាមួយ​កម្លាំង​សម្ថ​កិច្ច​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ឆ្ម​.​ក់​បង្ក្រាប KTV មួយ​កន្លែង​មាន​ស្លាក​យីហោ «​ម្លប់​ស្នេហ៍​» សង្ស័យ​បង្ក​.​ប់​សេវា​បម្រើ​កម្សាន្ត និង​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​៣៨ នាក់ ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​សហការ​ជាមួយ​កម្លាំង​សម្ថ​កិច្ច​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ឆ្ម​.​ក់​បង្ក្រាប KTV មួយ​កន្លែង​មាន​ស្លាក​យីហោ «​ម្លប់​ស្នេហ៍​» សង្ស័យ​បង្ក​.​ប់​សេវា​បម្រើ​កម្សាន្ត និង​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​៣៨ នាក់ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ឌី​ប៉ុក (​ផ្លូវ​ឱកាស​ខ្ញុំ ) សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ទទួល​នូវ​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ទីតាំង​ខេ​ធី​វី​យីហោ ម្លប់​ស្នេហ៍ នៅ​តាម​បណ្តោយ​ផ្លូវ​ឱកាស​ខ្ញុំ​មាន​លួចលាក់​បង្ក​.​ប់​សេវា​បម្រើ​កម្សាន្ត និង​មាន​នារី​មួយ​ចំនួន​មិន​ទាន់​គ្រប់​អាយុ​បាន​មក​កាន់​កន្លែង​នេះ​បម្រើសេវា​ទៅ​កាន់​ភ្ញៀវ ។

បន្ទាប់​ពី​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ខាងលើ​ដោយ​សង្ស័យ​បង្ក​.​ប់​មាន​សេវា​បម្រើ​កម្សាន្ត កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក៏​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឆ្ម​.​ក់​បង្ក្រាប KTV ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣៨​នាក់​ក្នុង​នោះ​មាន​ប្រុស​៤​នាក់ ម៉ូតូ​ចំនួន​០៤​គ្រឿង និង​សម្ភារៈ​សង្ស័យ​មួយ​ចំនួន ។

ក្រោយមក​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក៏​បាន​បញ្ជូន​មនុស្ស​ប្រុស​ស្រី​ទាំង​៣៨​នាក់ រួម​ទាំង​ម៉ូតូ​០៤​គ្រឿង និង​សម្ភារៈ​ដែល​សង្ស័យ​ខាងលើ​យក​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​រក្សា​ទុក​សួរនាំ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ