រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅវេលាម៉ោងប្រហែល១៥និង៥០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមក នៅចំណុចមុខស្ថានីយ៍ PTT ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
ក្មេងទំនើងទាំង៣នាក់នេះ រួមមាន ៖
ទី១.ឈ្មោះ ម៉ៅ វណ្ណរ៉ា ហៅម៉ៅ អាយុ២០ឆ្នាំ
ទី២.ឈ្មោះ សែម រតនា ហៅអេរិច អាយុ១៧ឆ្នាំ
និងទី៣.ឈ្មោះ មីន សេងហ័រ ហៅហ័រ អាយុ១៩ឆ្នាំ ។
វត្ថុតាងចាប់យក រួមមាន ៖ ទូរសព្ទដៃ៣គ្រឿង និងម៉ូតូ១គ្រឿង ម៉ាក HONDA CUP50 ពណ៌ខៀវ ពាក់ផ្លាកលេខភ.ព1-9259។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្មេងទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក ។
ជនសង្ស័យទាំង៤នាក់ រួមមាន ៖
១. ឈ្មោះ យឹម បញ្ញារាជសីហ៍ អាយុ១៨ឆ្នាំ
២. ឈ្មោះ រ៉ូន រ៉ូណាន់ អាយុ១៨ឆ្នាំ
៣. ឈ្មោះ សៀងហយ សុភត្រា អាយុ១៧ឆ្នាំ
និង៤.ឈ្មោះ សែន សុខសាន្ត អាយុ១៦ឆ្នាំ ។
តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់ បានប្រើប្រាស់អំពើហិ.ង្សាដាក់គ្នាទៅវិញទៅមក នៅមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួន ។
ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជាក់ស្ដែង នៅនឹងកន្លែងកើតហេតុ បាន២នាក់ និងស្រាវជ្រាវបន្តឃាត់ខ្លួន២នាក់ ស្ថិតនៅចំណុចលើដងផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន មួកការពារសុវត្ថិភាពចំនួន៣ (ជារបស់ជនសង្ស័យប្រើវាយ និងគប់គ្នាទៅវិញទៅមកនៅពេលកើតហេតុ) និងម៉ូតូ១គ្រឿងម៉ាក Honda C125 ស៊េរី 2024 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JV-4160 ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ