ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ណែនាំ​ឱ្យ​មានការ​តាមដាន​គុណភាព​ខ្យល់ បើ​មិន​ភាពល្អ​ត្រូវ​ពាក់​ម៉ាស់​ពេល​ចេញ​ខាងក្រៅ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ណែនាំ​ឲ្យ​បុគ្គលិក​អប់រំ​ទាំងអស់ ​ធ្វើការ​តាមដាន​គុណភាព​ខ្យល់​នៅ​ក្នុង​ករណី​មិន​មាន​ភាពល្អ​ត្រូវ​ពាក់​ម៉ាស់​នៅ​ពេល​ខាងក្រៅ​។ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​បង្ការ​ហានិភ័យ​សុខភាព​ពេល​មាន​ខ្យល់ពុល​ក្នុង​ស្រទាប់​បរិយាកាស នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​សាធារណៈ និង​ឯកជន​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ណែនាំ​ឲ្យ​បុគ្គលិក​អប់រំ​ទាំងអស់ ​ធ្វើការ​តាមដាន​គុណភាព​ខ្យល់​នៅ​ក្នុង​ករណី​មិន​មាន​ភាពល្អ​ត្រូវ​ពាក់​ម៉ាស់​នៅ​ពេល​ខាងក្រៅ​។

យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​បង្ការ​ហានិភ័យ​សុខភាព​ពេល​មាន​ខ្យល់ពុល​ក្នុង​ស្រទាប់​បរិយាកាស នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​សាធារណៈ និង​ឯកជន​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២៥ ​បាន​លើក​ឡើង​ថា​ ដើម្បី​ចូលរួម​បង្ការ​ហានិភ័យ​សុខភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ពេល​មាន​ខ្យល់ពុល​ក្នុង​ស្រទាប់ បរិយាកាស ក្រសួង​អប់រំ យុវជន និង​កីឡា​ សូមធ្វើការ​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​សាធារណៈ និង​ឯកជន​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​ចូលរួម​តាមដាន​ព័ត៌មាន​កា​រវិ​វត្ត នៃ​ស្ថាន​ភាព​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​ក្នុង​ស្រទាប់​បរិយាកាស ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងបរិ​ស្ថាននៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​ប្រតិបត្តិ​តាម​ការ​ណែនាំ នានា​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ និង​ការ​បង្ការ​ហានិភ័យ​សុខភាព​ពេល​ស្ថានភាព​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ ឈាន​ដល់​កម្រិត​ពុល ដូច​តារាង​ពណ៌នា«​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់»​។

ក្រសួង​បាន​បន្ត​ថា​ ត្រូវ​ក្រើនរំលឹក និង​លើកទឹកចិត្ត​ដល់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ឱ្យ​ពាក់​ម៉ាស់​ឱ្យ​បាន​ត្រឹមត្រូវ​ពេល​ចេញ ក្រៅ​ផ្ទះ ឬ ធ្វើ​សកម្មភាព​នានា​ក្រៅ​បន្ទប់រៀន ដើម្បី​ចៀសវាង​ការ​ស្រូប​បឺត​ខ្យល់ពុល ឬ ធូលី​មិន​ស្អាត ដោយ​ផ្ទាល់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ជា​ពិសេស​ កុមារ​តូច​ៗ​ ​ត្រូវ​ក្រើនរំឭក​ដល់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​អំពី​ការ​អនុវត្ត​នូវ​វិធានការ​អនាម័យ​ជាប់​ជា​ប្រចាំ​តាម អភិក្រម «​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត» ដើម្បី​សុខភាព​ល្អ​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ​ប្រសិនបើ​អ្នក​ណា​ម្នាក់​មាន​រោគ​សញ្ញា​ផ្លូវ
ដង្ហើម ដូច​ជា ពិបាក​ដកដង្ហើម ក្អក ហត់ សូម​ណែនាំ​ប្រញាប់ ទៅ​កាន់​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​។

ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ​នៅ​ពេល​ទទួល​បាន​សេចក្តីណែនាំ​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​សាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីណែនាំ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ