រុស្ស៊ី-ចិន ៖ ក្រោយចូលកាន់កាប់សេតវិមានជាថ្មីឡើងវិញភ្លាម លោកដូណាល់ត្រាំ ប្រកាសពីការដំឡើងពន្ធគយលើបណ្ដាផលិតផលមកពីអឺរ៉ុប ហើយប្រទេសជាប់ជិតខាង២ គឺកាណាដានិងម៉ិចស៊ិក ក៏ទទួលរងការយកពន្ធដ៏ខ្ពស់ដែរ ។ ចំពោះចិនវិញ លោកត្រាំបានបង្កើនពន្ធគយ១០%បន្ថែមទៀតលើការនាំចេញរបស់ចិនទៅកានអាមេរិក ។
បន្ទាប់ពីការតបតវិញ ដោយដំឡើងពន្ធលើផលិតផលអាមេរិកមួយចំនួន ចិនអំពាវនាវដល់ក្រុងវ៉ាស៊ីនតោនឲ្យចរចា ហើយឲ្យបញ្ឈប់យកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមុខព្រួញនយោបាយ ព្រមទាំងឲ្យឈប់ការគាបសង្កត់ ដោយអយុត្តិធម៌លើបណ្ដាសហគ្រាសចិន។ ប៉ុន្តែចិនពេលនេះជួបបញ្ហាមួយទៀត ដែលត្រូវដោះស្រាយដោយប្រធានាធិបតីរុស្សុី លោកវ្ល៉ាឌីមៀរ ពូទីន ត្រៀមបង្កើនពន្ធលើបណ្ដារថយន្តចិន ដែលនាំចូលប្រទេសលោក ។
ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ចិន រុស្ស៊ី មានបំណងទប់ការហូរចូលខ្លាំងនៃរថយន្តចិន។ នេះបើតាមការរៀបរាប់របស់កាសែតFINANCIAL TIMES។ តើហេតុអីទៅ0x017d7ព្រោះថាចាប់តាំងពី៣ឆ្នាំមកហើយ ការនាំចេញរថយន្តចិនទៅរុស្សុីមានការកើនឡើងដល់៧ដង។ គ្រាន់តែក្នុងឆ្នាំ២០២៤ រុស្ស៊ី ទទួលការហូរចូលនៃរថយន្តចិនដល់ទៅជាង១លានគ្រឿង។
តើហេតុអ្វីបានជារថយន្តចិនហូរចូល រុស្ស៊ី ច្រើនបែបនេះ0x017d7 នោះមកពីទណ្ឌកម្មរបស់ពួកលោកខាងលិច ដែលហាមឃាត់រាល់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ទើបរថយន្តចិនហក់មកជំនួសរថយន្តនាំចូលពីលោកខាងលិច៕
ចែករំលែកព័តមាននេះ