ពិភពលោកនឹងមានមហាសេដ្ឋីប្រាក់ពាន់ពាន់លានដំបូងគេបង្អស់ នៅ៥ឆ្នាំខាងមុខ
សហរដ្ឋអាមេរិក ៖ យោងតាមការសិក្សាថ្មីមួយរបស់អង្គការ Oxfam កាលពីថ្មីៗនេះ បានបង្ហាញថា នៅរយៈពេល១០ឆ្នាំខាងមុខ ពិភពលោកនឹងមានមហាសេដ្ឋីប្រាក់ទី្រលានដុល្លារ ឬ ពាន់ពាន់លានដុល្លារ…
សហរដ្ឋអាមេរិក ៖ យោងតាមការសិក្សាថ្មីមួយរបស់អង្គការ Oxfam កាលពីថ្មីៗនេះ បានបង្ហាញថា នៅរយៈពេល១០ឆ្នាំខាងមុខ ពិភពលោកនឹងមានមហាសេដ្ឋីប្រាក់ទី្រលានដុល្លារ ឬ ពាន់ពាន់លានដុល្លារ…
សហរដ្ឋអាមេរិក ៖ យោងតាមការសិក្សាថ្មីមួយរបស់អង្គការ Oxfam កាលពីថ្មីៗនេះ បានបង្ហាញថា នៅរយៈពេល១០ឆ្នាំខាងមុខ ពិភពលោកនឹងមានមហាសេដ្ឋីប្រាក់ទី្រលានដុល្លារ ឬ ពាន់ពាន់លានដុល្លារ ដែលភាសាអង់គ្លេសហៅថា Trillionaire ចំនួន៥រូប។ ការចេញផ្សាយនេះ កើតឡើងមួយថ្ងៃ នៅមុនពេលការចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
Oxfam បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីទស្សនាវដ្តី Forbes បង្ហាញថា កត្តាជំរុញឱ្យមានមហាសេដ្ឋីប្រាក់ទី្រលានដុល្លានៅរយៈពេល១០ឆ្នាំខាងមុខ កើតឡើងនៅពេលទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោកកើនឡើងរហូតដល់បីដង នៅឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២៣ ក្នុងចំនួន ១៥ទ្រីលានដុល្លារ។ ដោយគ្រាន់តែនៅសហរដ្ឋអាមេរិក មានមហាសេដ្ឋីចំនួន ៨១៦នាក់ ហើយទ្រព្យសម្បត្តិមហាសេដ្ឋីទាំងនោះ បានកើនឡើងដល់១,៤ទ្រីលានដុល្លារ។ ស្របពេលក៏មានការកើនឡើងនៃចំនួនមហាសេដ្ឋីពិភពលោកក្នុងរយៈពេល១២ខែចុងក្រោយនេះ គួរឱ្យកត់សម្គាល់ផងដែរ។
របាយការណ៍ដដែលបន្តថា ដោយមិនមែនជារឿងគួរឱ្យភ្ញាក់នោះទេ លោក Elon Musk មហាសេដ្ឋីសញ្ជាតិអាមេរិក និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក នឹងក្លាយជាមនុស្សដំបូងគេលើពិភពលោក ដែលមានឋានៈជា Trillionaire។ ទ្រព្យសម្បត្តិនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX វ័យ៥៣ឆ្នាំរូបនេះ បច្ចុប្បន្នកើនដល់ ៤៣០ពាន់លានដុល្លារ ហើយរបាយការណ៍រំពឹងថា Elon Musk ប្រហែលជាចំណាយពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ដើម្បីក្លាយជា Trillionaire។
មហាសេដ្ឋី៤រូបផ្សេងទៀត ដែលត្រូវបានចុចឈ្មោះថានឹងក្លាយជា Trillionaire នៅរយៈពេល១០ឆ្នាំខាងមុខ រួមមាន លោក Jeff Bezos, Larry Ellison, Mark Zuckerbergនិងលោក Bernard Arnault។
លោក Jeff Bezos មហាសេដ្ឋីអាមេរិក ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨ពាន់លានដុល្លារ។ លោក Larry Ellison មហាសេដ្ឋីអាមេរិក សហស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Oracle បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបជាង ២៣០ពាន់លានដុល្លារ។
លោក Mark Zuckerberg មហាសេដ្ឋីអាមេរិក សហស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី Facebook, Instagram, Threads, និង WhatsApp បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២២០ពាន់លានដុល្លារ។ លោក Bernard Arnault មហាសេដ្ឋីបារាំង ស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រណីត LVMH បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១ពាន់លានដុល្លារ៕ ដកស្រង់ ៖ CNN
ចែករំលែកព័តមាននេះ