ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំ​ពេញ​​ភ្ញាក់​ផ្អើល​ថា​ ខ្យល់​មាន​ជាតិ​ពុល​ក្រសួង​ប្រកាស​ថា ​ខ្យល់​នៅ​ភ្នំ​ពេញ​គ្មាន​ជាតិ​ពុល​ទេ​​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​ព្រមទាំង​ពី​មួយ​ទៅ​មួយ​ថា មាន​ខ្យល់ពុល​ពី​ការ​ដុត​ជើងធូប​បោកបក់​មក​ពី​ទិស​ខាងជើង​តាម​កម្លាំង​ខ្យល់​គ្របដណ្តប់​លើ​រាជធានី​ភ្នំពេញ ពិសេស​ឃើញ​មាន​អ័​ព្ឌ​ចុះ​ផង ។ ដោយសារ​មានការ​បារម្ភ​ពី​កម្រិត​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​ព្រមទាំង​ពី​មួយ​ទៅ​មួយ​ថា មាន​ខ្យល់ពុល​ពី​ការ​ដុត​ជើងធូប​បោកបក់​មក​ពី​ទិស​ខាងជើង​តាម​កម្លាំង​ខ្យល់​គ្របដណ្តប់​លើ​រាជធានី​ភ្នំពេញ ពិសេស​ឃើញ​មាន​អ័​ព្ឌ​ចុះ​ផង ។ ដោយសារ​មានការ​បារម្ភ​ពី​កម្រិត​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ ក្រសួងបរិស្ថាន​បាន​បញ្ចេញ​រថយន្ដ​ចល័ត ដើម្បី​ពិនិត្យ​គុណភាព​ខ្យល់​ក្នុង​រាជធានី ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បាន​អះអាង​ថា ការ​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​កើតឡើង​កម្រិត​នៃ​ការ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​នោះ​ទេ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​ចែកចាយ​ព័ត៌មាន​នៅ​តាម​បណ្ដាញ​សង្គម ។

បើ​តាម​ឯកឧត្តម ខ្វៃ អាទិ​ត្យា ប្រកាស​ថា ដ្បិត​កំហាប់​ភាគល្អិត​នៃ​ការ​បំពុល​ខ្យល់​នៅ​កម្ពុជា បាន​កើនឡើង​ដល់​កម្រិត​ជាង​៣០​មីក្រូ​ក្រាម ក្នុង​មួយ​ម៉ែត្រគូប​ក្តី ប៉ុន្តែ​កម្រិត​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ បាន​សង្កត់ធ្ងន់​ថា កម្រិត​នេះ​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រហម​នៃ​ការ​ប្រកាស​អាសន្ន ហើយ​ក្នុង​ករណី​នៅ​បន្ដ​កើនឡើង​ក្រសួងបរិស្ថាន​នឹង​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​បន្ដបន្ទាប់ ។

ការ​ភ្ញាក់ផ្អើល​ពី​ខ្យល់ពុល​នេះ​ស្រប​ពេល​គ្នា​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូន​ព័ត៌ មាន​ពី​ការ​ចុះ​អ័​ព្ឌ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ចន្លោះ​ចាប់ពី​ម៉ោង​២​ៈ​០០​នាទី​រំលង​អធ្រាត្រ ទៅ​ម៉ោង​៧​:​០០​នាទី​ព្រឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ