ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​សេដ្ឋ​កិច្ច​របស់​ខ្លួន​នៅ​តែ​រឹង​មាំ​ទោះ​បី​ជាប់​ទណ្ឌ​កម្ម​យ៉ាង​ណា​ក្ដី

16 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស បញ្ជាក់​ថា​ទោះ​បី​ទទួល​រង​ទណ្ឌ​កម្ម​​យ៉ាង​ណា​​ក្ដី​ក៏​​​សេដ្ឋ​កិច្ច​ជាតិ​របស់​ប្រទេស​រុស្ស៊ី​នៅ​តែ​មាន​លំនឹង​ល្អ​ គ្មាន​រង​ការ​រំខាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​សូម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​គំរាម​ដាក់​ទណ្ឌ​កម្ម​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី​បង្ខំ​ឱ្យ​លោក​ពូទីន​ចូល​តុ​ចរ​ចា​ និង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​ប៉េស្កូស​យល់​ថា​ភាសា​គំរាម​ធ្ងន់​ៗ​របស់​លោក​ត្រាំ​នោះ​​គ្មាន​អ្វី​ប្លែក​ទេ​។ នេះ​ជា​ស្នៀត​ដដែល​ៗ​​ដែល​លោក​ធ្លាប់​បំផ្លោង​វោហារ​សាស្ត្រ​តែ​បែប​ហ្នឹង​ឯង​តាំង​ពី​យូរ​មក​ហើយ​​។ នៅ​ថ្ងៃ​នេះ​ទៀត​…

ទី​ក្រុង​ម៉ូស្គូ៖ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស បញ្ជាក់​ថា​ទោះ​បី​ទទួល​រង​ទណ្ឌ​កម្ម​​យ៉ាង​ណា​​ក្ដី​ក៏​​​សេដ្ឋ​កិច្ច​ជាតិ​របស់​ប្រទេស​រុស្ស៊ី​នៅ​តែ​មាន​លំនឹង​ល្អ​ គ្មាន​រង​ការ​រំខាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​សូម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​គំរាម​ដាក់​ទណ្ឌ​កម្ម​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី​បង្ខំ​ឱ្យ​លោក​ពូទីន​ចូល​តុ​ចរ​ចា​ និង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។

លោក​ប៉េស្កូស​យល់​ថា​ភាសា​គំរាម​ធ្ងន់​ៗ​របស់​លោក​ត្រាំ​នោះ​​គ្មាន​អ្វី​ប្លែក​ទេ​។ នេះ​ជា​ស្នៀត​ដដែល​ៗ​​ដែល​លោក​ធ្លាប់​បំផ្លោង​វោហារ​សាស្ត្រ​តែ​បែប​ហ្នឹង​ឯង​តាំង​ពី​យូរ​មក​ហើយ​​។ នៅ​ថ្ងៃ​នេះ​ទៀត​ លោក​ត្រាំ​ព្រមាន​ថា​រុស្ស៊ី​រង​គ្រោះ​ដូច​សព្វ​ថ្ងៃ​នេះ​នៅ​ល្មម​ទេ​។ លោក​យល់​​​​ឃើញ​ថា​​​នៅ​មាន​ឱកាស​ច្រើន​ទៀត​ដែល​អាមេរិក​អាច​ដាក់​ទណ្ឌ​កម្ម​​រុស្ស៊ី​។ លោក​នឹង​ដំឡើង​ពន្ធ​ខ្ពស់​បំផុត​ទៅ​លើ​ទំនិញ​របស់​រុស្ស៊ី​ដែល​​នាំ​ចូល​​​អាមេរិក​។​ ទំនិញ​របស់​រុស្ស៊ី​ដែល​អាមេរិក​ទិញ​ភាគ​ច្រើន​ជា​​ជី​កសិកម្ម​ និង​លោហ​ធាតុ​​។​​

លោក​ត្រាំ​ថ្លែង​ថា​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទេ​ លោក​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​​​ដំឡើង​ពន្ធ​ និង​ដាក់​ទណ្ឌ​កម្ម​លើ​វិស័យ​នាំចូល​ទាំង​អស់​របស់​រុស្ស៊ី​។ ប្រទេស​ដែល​ចូល​ដៃ​ជា​មួយ​រុស្ស៊ី​នៅ​​ក្នុង​សង្គ្រាម​នេះ​ក៏​ទទួល​រង​ទណ្ឌ​កម្ម​ដូច​គ្នា​។ លោក​សន្យា​ថា​នឹង​ផ្ដល់​ផល​ប្រយោជន៍​​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​លោក​ពូទីន និង​ប្រទេស​រុស្ស៊ី​បើ​សង្គ្រាម​អ៊ុយ​ក្រែន​អាច​បិទ​បញ្ចប់​​​។

តប​ទៅ​នឹង​បទ​អត្ថា​ធិប្បាយ​​ដូច​ខាង​លើ​នេះ លោក​ប៉េស្កូស​ថ្លែង​ថា​លោក​ត្រាំ​ធ្លាប់​បាន​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​កាល​ពី​អាណត្តិ​មុន​រួច​ហើយ​។ ហើយ​ឥឡូវ​នេះ​ទៀត​ ទី​ក្រុង​ម៉ូស្គូ​កំពុង​​តាម​ដាន​រាល់​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​ត្រាំ​។ ប៉ុន្តែ​រុស្ស៊ី​​យល់​ថា​លោក​ត្រាំ​ហាក់​ដូច​​ជា​គ្មាន​អ្វី​ថ្មី​ទេ និង​​ប្លែក​នោះ​ទេ​។ ស្នៀត​របស់​គាត់​នៅ​តែ​ដដែល​ៗ​ដូច​កាល​ពី​អាណត្តិ​មុន​ដូច្នោះ​ដែរ​។​

យើង​កត់​ត្រា​ទុក​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​រាល់​ពាក្យ​ពេចន៍​របស់​លោក​ត្រាំ​។ យើង​ត្រៀម​ខ្លួន​រួច​​ហើយ​​ដើម្បី​សន្ទនា​គ្នា​។ លោ​កពូទីន​ក៏​ធ្លាប់​បាន​លើក​ឡើង​ជា​ញឹក​ញាប់​ផង​ដែរ​អំពី​ការ​សន្ទនា​គ្នា​ដោយ​ស្មើ​ភាព​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​ត្រាំ​ថ្លែង​ថា​លោក​ត្រៀម​និយាយ​គ្នា​ជា​មួយ​លោក​ពូទីន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ចំណែក​លោក​ប៉េស្កូស​ថ្លែង​ថា​ទី​ក្រុង​ម៉ូស្គូ​កំពុង​រង់​ចាំ​មើល​ការ​ទាក់​ទង​ពី​ក្រុម​លោក​ត្រាំ​​។​

ចំពោះ​សំណួរ​ថា​តើ​នៅ​ពេល​ទទួល​រង​ទណ្ឌ​កម្ម​បែប​នេះ ប្រទេស​រុស្ស៊ី​មាន​សុខ​ទុក្ខ​យ៉ាង​ណា​ដែរ​? លោក​ប៉េស្កូស​តប​ថា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​រុស្ស៊ី​នៅ​តែ​ដំណើរ​ការ​ល្អ​ជា​ធម្ម​តា​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ថែម​ទាំង​អភិ​វឌ្ឍ​ខ្លួន​បាន​ល្អ​គួរ​សម​។ ដូច្នេះ ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដែល​ថា​លោក​ពូទីន​កំពុ​ង​ដេក​ភ័យ​ដោយ​សារ​សេដ្ឋ​កិច្ច​រុស្ស៊ី​ចុះ​ដុន​ដាប​ និង​​អស់​លុយ​ធ្វើ​សង្គ្រាម​នោះ​មិន​មែន​ជា​ការ​ពិត​ទេ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ