ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រឿង​ជំពា.ក់​ចំណងដៃ​ការ​ ផ្ទុះ​ការ​និយាយ​ហែ.ក​កេ.រ្តិ៍​គ្នា

10 ម៉ោង មុន
  • កំពត

ខេត្ត​កំពត​ ៖ នា​ដើមឆ្នាំ​២០២៥​នេះ​ នៅ​ខេត្តកំពត​ហាក់ដូចជា​ស្បើយ​មិនសូវ​មាន​មង្គលការ​តាម​ភូមិ​ ឃុំ​នានា​ដូច​ឆ្នាំ​មុន​ៗ​ទេ ។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព បាន​ត្រឹមតែ​ស្ដាប់​ឮ​ពី​បុគ្គល​ម្នាក់​ៗ​ ​និយាយដើម​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​អ្នកភូមិ​ដូច​គ្នា​ជំពាក់​ចំណងដៃ​គ្នា​ ហើយ​មិន​ព្រមទៅ​ចងដៃជាសំណង…

ខេត្ត​កំពត​ ៖ នា​ដើមឆ្នាំ​២០២៥​នេះ​ នៅ​ខេត្តកំពត​ហាក់ដូចជា​ស្បើយ​មិនសូវ​មាន​មង្គលការ​តាម​ភូមិ​ ឃុំ​នានា​ដូច​ឆ្នាំ​មុន​ៗ​ទេ ។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព បាន​ត្រឹមតែ​ស្ដាប់​ឮ​ពី​បុគ្គល​ម្នាក់​ៗ​ ​និយាយដើម​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​អ្នកភូមិ​ដូច​គ្នា​ជំពាក់​ចំណងដៃ​គ្នា​ ហើយ​មិន​ព្រមទៅ​ចងដៃជាសំណង ​ឬ​មិន​ព្រមទៅ​ចងដៃ​គេ​វិញក្លាយ​ជា​រឿង​និយាយ​ដើម​គ្នា​ហុយ​ដី​ ។

ក្នុង​នោះ​​ក៏មាន​មន្ត្រី​នគរបាល​ម្នាក់​នៅ​​ស្រុក​​កំពង់​ត្រាច​​ ​និយាយ​​ពេញ​ៗ​​មាត់​​ដែរ ​រឿង​គាត់​យក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ទៅ​ចងដៃ​ក្នុង​មង្គល​ការកូន​គេ​ ហើយ​ពេល​​គាត់​អញ្ជើញ​មក​ហូប​ការ​វិញ​ក៏​មិនឃើញ​មក​ចូលរួមចងដៃជាសំណងដែរ គឺខឹង និង​និយាយដើមគ្នាជាប់រហូត ដូចហែក​កេរ្តិ៍​គ្នា​ ។
មន្ត្រី​នគរបាល​រូប​នោះនិយាយ​ទៀត​ថា បើ​រវល​់​​មិន​​បាន​ចូលរួម​ជួប​មុខ​គ្នា​​ដើម្ប​ី​​ចង​​ដៃ​​ ក៏​ត្រូវ​យក​លុយ​ទាំង​នោះ​​មក​​ចងដៃ​វិញ​ដែរ ​តែ​រង​់ចាំ​មើល​ដល់​ឆ្នាំ​២០២៥​នេះហើយ​នៅ​តែ​ធ្វើ​​មិនដឹង ។

ចំណែកឯ​អ្នក​លក់ដូរ​​ម្នាក់​​ទៀត​ ក៏​បាន​និយាយ​​រឿង​ដែល​គាត់​ជិតការកូន​ ខំ​ទៅ​ចងដៃ​ការ​​គេ​​១០​​ម៉ឺន​​រៀល​ អត់​ហ៊ាន​​ខាន​ទេ​ ឱ្យ​តែ​គេ​ហៅ​ការ​​ ​ស្រាប់​តែ​​ពេល​ការ​កូន ​​ទៅ​​ប្រាប់គ​េ​​​វិញ​ គេ​មក​ចងដៃ​តែ​៧​ម៉ឺន​រៀល​​ប៉ុណ្ណោះមាន​ឈ្មោះ​​នេះ ឈ្មោះ​នោះ​​​ជា​ដើម​ គឺ​និយាយ​​​ចំ​ៗ​តែ​ម្តង​ ។

ការ​និយាយ​រឿងរ៉ាវ​ជំពាក់​ចំណងដៃ​គ្នា​ទៅ​វិញ​ទៅ​​មកនេះ​ កើត​មាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​ហូរ​ហែ​ ហើយ​លើក​ហេតុផល​ស្រ​ដៀង​គ្នា​ផង​ដែរ ​រហូត​​ដល់​ម្ចាស់​ដើមការ​ ផ្ដាំ​ប្រាប់​ទៅ​អ្នក​ដែល​មិន​បាន​មក​សង​ចំណងដៃ​ឱ្យ​ដឹង​ ឱ្យ​ភ្ញាក់​ខ្លួន​​ទៀត​ផង ។

ជា​ការ​ពិត​ណាស់​ អ្នក​រៀបចំ​មង្គល​ការកូន​ដើរ​ហៅភ្ញៀវ​ អ្នកខ្លះ​ក៏​បាន​ត្អូញត្អែរ​ពី​ការ​អស់​កូន​ការ​ អ្នកខ្លះ​ទៀត​ថា​ខ្លួន​ចាស់​ហើយ​អស់​កូន​ការ ចុះបើ​យើង​ជំពាក់​ចំណងដៃ​ការកូន​គេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ គិត​យ៉ាងម៉េច ? កាលដែល​យើង​មាន​រវល់​ គេ​ខំ​លក់​ស្រូវ​យក​លុយ​មក​ចងដៃ​ ? ទោះជា​បែប​ណា​នោះ​ មង្គលការ​នីមួយ​ៗ​គេ​អាច​និយាយ​ថា ​ជា​ការ​យកដៃ​គ្នា​ម្នាក់​ម្ដង​ៗ​តែ​ប៉ុណ្ណោះ ។ បើ​យើង​ជំពាក់​ចំណងដៃ​គេ​ ហើយ​យើង​មិន​បាន​មក​ ក៏យក​លុយ​មក​ចងដៃ​គេ​វិញ​វាច​ប់រឿង​ទៅ​ហើយ ។ នេះ​​ជា​រឿង​​ក្តៅ​នៅ​តាម​ជន​បទ​​ ។

ពិសេស​​ទៀត ​អ្នក​ភូមិ​​ភាគ​ច្រើន​សុទ្ធ​តែ​រក្សា​​ទុក​សំបុត្រ​​​ការ​ទាំង​ហិប​ ទុក​​ផ្ទៀង​មើល​ តើ​គេ​ចង​ដៃ​មក​វិញ​ត្រឹម​ត្រូវ​ដែរ​ឬ​អត់ ? មិន​ងាយ​ភ្លេច​ទេ រឿង​ចំណង​ការ​ ខ្លះ​តាម​ទារ​យក​ត្រង់ៗ​ ព្រោះ​មិន​ឃើញ​ទៅ​សង​ចំណង​ដៃ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ