ក្រុមក្មេងស្ទា.វអ្នកលេងកាំបិ.តកា.ប់ក្មេងប្រុសម្នាក់ឱ្យរបួសធ្ងន់ត្រូវនគរបាលខណ្ឌកំបូលឃាត់ខ្លួនបាន៦នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមជនស្ទាវអ្នកលេងកាំបិ.តប៉័ងតោ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានចំនួន៦នាក់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។
ក្រោយពីក្រុមនេះធ្វើសកម្មភាពកា.ប់ប្រហារទៅលើក្មេងប្រុសម្នាក់ជាច្រើនកាំបិ.ត នៅតាមផ្លូវបេតុងក្នុងបុរីលឹមឈាង ហាក់ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុសរងគ្រោះរបួសធ្ងន់គ្រូពេទ្យដេរជិត៣០ថ្នេរ ។

ក្រុមអ្នកលេងទាំង០៦នាក់នោះរួមមាន ១.ឈ្មោះ ឈៀត សុវណ្ណពិទូ អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័នទី២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ២.ឈ្មោះ លឹម ឌីដូណា អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ៣.ឈ្មោះ រុន សុវណ្ណបញ្ញា អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

៤.ឈ្មោះ រុន មុនីនាដ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ៥.ឈ្មោះ អាត កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ៦.ឈ្មោះ ហ៊ន ស៊ុនធារិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនដៃដល់ខាងលើរួចនគរបាលបានធ្វើតេស្តទឹកនោមរកសារធាតុញៀ.ន ប៉ុន្តែក្រុមនេះគ្មានសារធាតុញៀ.នឡើយ ហើយនគរបាលដកហូតបានកាំបិ.តប៉័ងតោចំនួន៣ដើមផងដែរ ។

ដោយឡែក ក្មេងប្រុសដែលជាជនរងគ្រោះឈ្មោះ ឡាង ហ៊ា អាយុ១៤ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ រងរបួសចំកែងដៃខាងស្ដាំ០១កន្លែង, ជង្គង់ខាងឆ្វេង០១កន្លែង និងកំភួនដៃខាងឆ្វេងខាងក្រោយ០១កន្លែង និងត្រូវបានក្រុមគ្រូពេទ្យដេរររបួសចំនួន២៧ថ្នេរ ។

ក្មេងស្ទាវខាងលើ ត្រូវបាននគរបាលនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ។ ប៉ុន្តែខណៈនេះនគរបាលពុំទាន់ប្រាប់ឲ្យដឹងលម្អិតនូវសាច់រឿងខាងលើនោះនៅឡើយទេ ដោយរង់ចាំធ្វើសន្និសីទបង្ហាញមុខក្រុមអ្នកលេងកាំបិ.តប៉័ងតោនេះ ជាសាធារណៈនៅពេលក្រោយ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ