ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីសក្តិ៤កន្លះមួយរូប ត្រូវតុលាការសម្រេចឃុំខ្លួនពីបទស៊ីសំណូ.ក រំលោ.ភអំណា.ច

5 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥កន្លងទៅ សាលាដំបូង​ខេត្ត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយស្តី​ពី​ចំណាត់ការ​លើសំ​ណុំ​រឿង​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីសំណូក រំលោភ​អំណាច និង​សូកប៉ាន់ ដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​មន្ត្រី​ស័ក្តិ​៤​កន្លះ​ម្នាក់…

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥កន្លងទៅ សាលាដំបូង​ខេត្ត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយស្តី​ពី​ចំណាត់ការ​លើសំ​ណុំ​រឿង​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីសំណូក រំលោភ​អំណាច និង​សូកប៉ាន់ ដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​មន្ត្រី​ស័ក្តិ​៤​កន្លះ​ម្នាក់ ជា​នាយការិយាល័យ​ប្រ​ឆាំង​បទល្មើស​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​​​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ សាលាដំបូង​ខេត្តបាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​០៧៩ ចុះ​ថ្ងៃ​ទី​១៦ ខែ​​​​មករា ឆ្នាំ​២០២៥ ដែល​មាន​ជន​ត្រូវ​ចោទ​ចំ​នួន​​​២​នាក់ ៖

១-​ឈ្មោះ សុខ សង្ហា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង
ញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តា​​​កែវ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ស៊ីសំណូក រំលោភ​អំណាច
ប្រព្រឹត្ត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ កាលពី​អំឡុង​ឆ្នាំ​២០២៣ រហូត​ដល់​ឆ្នាំ​២០២៤ បទល្មើស​ព្រហ្ម​ណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៥៩៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ មាត្រា ៣៥ នៃ​ច្បាប់ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

២-​ឈ្មោះ សុខ គា ហៅ សេង សុខ​គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​កំពុង​​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនា
គារ​ខេត្តកណ្តាល​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់ ប្រព្រឹត្ត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ កាលពី​អំឡុង​ឆ្នាំ​២០២៣ រហូត​ដល​​​់​ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

បន្ទាប់​ពី​បាន​ពិនិត្យ​​លើ​ឯកសារ និង​ភ័ស្តុ​តាង​នានា​ដែល​មាននៅ​ក្នុង​សំណុំរឿង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត បាន​សម្រេច​​​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ សង្ហា នៅ​​​​ពន្ធនាគារ​ខេត្តតាកែវ ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ