ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​អា​ល្លឺ​ម៉​ង់ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​កម្ពុជា

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​“​គំនិត​ផ្តួចផ្តើម​បៃតង ដើម្បី​សេដ្ឋកិច្ច​ច​ក្រា សម្រាប់​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ប្រកបដោយ ចីរភាព​នៅ​កម្ពុជា​” ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ។…

រាជធានី​ភ្នំពេញ ៖ គម្រោង​“​គំនិត​ផ្តួចផ្តើម​បៃតង ដើម្បី​សេដ្ឋកិច្ច​ច​ក្រា សម្រាប់​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ប្រកបដោយ ចីរភាព​នៅ​កម្ពុជា​” ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ។ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត មាន​ប្រសាសន៍​ថា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុវត្ត​គម្រោង​នា​ថ្ងៃនេះ គឺជា​ការ​បំពេញបន្ថែម​ទៅ​លើ​អ្វី ដែល​ក្រសួង បាន​និង​កំពុង​អនុវត្ត​ផង និង​ជា​ការ​បោះ​ជំហាន​រួម​គ្នា​រវាង​អង្គការ GIZ ប្រចាំ​កម្ពុជា ជាមួយ​ក្រសួងបរិស្ថាន​ផង លើ​ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សំរាម សំណល់​រឹង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដោយ​បាន​បញ្ចូល​គោលការណ៍​សេដ្ឋកិច្ច​ច​ក្រា ដែល​អាច​ឱ្យ​យើង​រួម​គ្នា លុប​បំបាត់​ការ​បំពុលបរិស្ថាន និង​គ្រប់គ្រង​សំណល់​តាម​គំរូ​ច​ក្រា​ឱ្យ​មាន​ប្រសិទ្ធភាព ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ថ្ងៃនេះ យើង​មិន​ត្រឹមតែ​បាន​បង្កើត​ភាព​ជា​ដៃគូ​ផ្លូវការ​នោះ​ទេ យើង​ថែម​ទាំង​បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​បង្កើត​គំរូ​ការងារ ប្រកបដោយ​ចីរភាព ក្នុង​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​កាត់​បន្ថយ​បរិមាណ​សំរាម ដែល​ត្រូវ​ប្រមូល និង​ដឹក​ជញ្ជូន​ទៅ​កាន់​ទីលាន​ទុកដាក់​សំរាម​។ កិច្ច​ប្រឹងប្រែង​ទាំងនេះ នឹង​នាំ​ឱ្យ​ទីក្រុង​របស់​យើង​កាន់តែ​ស្អាត មាន​សោភ័ណ​ភាព និង​ផាសុកភាព ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​បញ្ជាក់​បន្ថែម ថា​ក្រសួងបរិស្ថាន​ក៏​បាន​កំណត់ ការ​គ្រប់គ្រង​សំណល់​ជា​អាទិភាព ដោយ​ការ​ដាក់​ពង្រាយ​ធុងសំរាម សម្រាប់​ញែក​សំណល់​តាម​បែប​ស្តង់ដារ នៅ​ទូ​ទាំង​ប្រទេស ដោយ​ផ្តោត​លើ ការ​ញែក និង​កែ​ច្នៃ​សំណល់ យើង​អាច​កាត់​បន្ថយ​ការ​បំពុល​បាន យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​មានការ​កើនឡើង នូវ​ឱកាស​ក្នុង​ការ​រក​ចំណូល​បន្ថែម​នៅ​ក្នុង​សាលារៀន ក៏​ដូច​ជា​អាជីវកម្ម​កែ​ច្នៃ​សំណល់​។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​នឹង​យកចិត្តទុកដាក់ កម្រិត​ខ្ពស់​លើ​ការ​ញែក​សំរាម និង​ទីលាន​ទុកដាក់​សំរាម​។ ធ្វើ​យ៉ាងណា​ការ​ញែក​សំរាម​ប្លា​ស្ទិ​ក សំណល់​គ្រោះថ្នាក់ និង​សំរាម​ធម្មតា និង​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ។

សូម​បញ្ជាក់​ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​រួម​គ្នា “​គំនិត​ផ្តួចផ្តើម​បៃតង​ដើម្បី​សេដ្ឋកិច្ច​ច​ក្រា សម្រាប់​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ប្រកបដោយ ចីរភាព​នៅ​កម្ពុជា​” បាន​ធ្វើ​ឡើង​ដោយ​ឯកឧត្តម សាប៊ូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក​បណ្ឌិត Gunter Riethmacher នាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​អា​ល្លឺ​ម៉​ង់ សម្រាប់​កិ​ច្ខ​សហប្រតិបត្តិការ​អន្តរជាតិ (GIZ) ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ ក្នុង​សណ្ឋាគារ​កាំ​បូ​ឌី​យា​ណា ក្រោម​អី​បតី​ភាព​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងបរិស្ថាន តំណាង​ក្រសួង ស្ថា​ប័​ន្ថ​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តំណាង​ក្រុមការងារ GIZ ដៃគូ​អភិវឌ្ឍន៍ រួម​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល វិស័យ​ឯកជន គ្រឹះស្ថានសិក្សា ជា​ច្រើន​នាក់ ។

ឯកឧត្តម Stefan Messerer, ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ ចំពោះ​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផ្លែ​ត ក្នុង​ការ​ដាក់​ចេញ​យុទ្ធនាការ​នានា​របស់​ក្រសួងបរិស្ថាន​នា​ពេល​កន្លង​មក ដើម្បី​ជំរុញ​សកម្មភាព​ទាំងនេះ​ឱ្យទៅ​ជា ចលនា​ទូ​ទាំង​ប្រ​ទេ ដែល​បាន​បង្កើត​ឱកាស​អ្នក​ពាក់ព័ន្ធ​ទាំងអស់ បាន​ចូលរួម​ដើម្បី​លុប​បំបាត់ ការ​បំពុលបរិស្ថាន និង​ប្រើប្រាស់​ធនធាន​សម្រាប់​សេដ្ឋកិច្ច​ថ្មី​។ ឯកឧត្តម បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ គាំទ្រ​ដល់​សកម្មភាព របស់​ក្រសួងបរិស្ថាន ក្នុង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ