ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​ចា.ប់​ជន​ជាតិ​ចិន​៥​ម៉ឺន​នាក់​ទៅ​ស្រុក​វិញ​​ពា​ក់​ព័ន្ធ​នឹង​អំពើ​ឆបោ.ក

17 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ រប​ប​សឹក​ភូមា​ប្រកាស​ថា​ខ្លួន​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នូវ​​បុគ្គ​លិក​ជាង​៥​ម៉ឺន​នាក់​ដែល​​​បម្រើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​​អំពើ​​ឆ​បោក​តាម​អន​ឡាញ​។ ការ​ចាប់​បញ្ជូន​នេះ​ធ្វើ​ឡើង​ដូច​ភ្លៀង​រលឹម​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២៣​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ របប​សឹក​ក៏​កំពុង​ចេញ​សេចក្ដី​អំពាវ​នាវ​ដ៏​កម្រ​របស់​ខ្លួន​ដើម្បី​ស្នើ​សុំ​ឱ្យ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ចូល​រួម​សហ​ការ​គ្នា​នៅ​ក្នុង​រឿង​នេះ​។ ប្រទេស​ភូមា​ឥឡូវ​នេះ​កំពុង​តែ​ស្អុយ​ឈ្មោះ​ខ្លាំង​ ហើយ​ត្រូវ​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​សម្បុក​ក្រុម​ឧក្រិដ្ឋ​ជន​ឆ​បោក​។ ​ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​អគារ​ខ្ពស់​ៗ​​​រីក​ដុះ​ដាល​ដូច​ផ្សិត​នៅ​តាម​​​ព្រំដែន​ថៃ​ និង​ភូមា​​ជា​ទី​ជម្រក​នៃ​ពួក​ឆ​បោក​តាម​អន​ឡាញ​។ បុគ្គ​លិក​ដែល​បម្រើ​ការ​ឱ្យ​មេ​ៗ​ធំ​ៗ​ខាង​ឆ​បោក​នោះ​ជា​ជន​ជាតិ​បរទេស​ដែល​ត្រូវ​គេ​អូស​ទាញ​ទៅ​បម្រើ​ការ​នៅ​ទី​នោះ​។…

ទី​ក្រុង​រ៉ង់​ហ្គូន៖ រប​ប​សឹក​ភូមា​ប្រកាស​ថា​ខ្លួន​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នូវ​​បុគ្គ​លិក​ជាង​៥​ម៉ឺន​នាក់​ដែល​​​បម្រើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​​អំពើ​​ឆ​បោក​តាម​អន​ឡាញ​។ ការ​ចាប់​បញ្ជូន​នេះ​ធ្វើ​ឡើង​ដូច​ភ្លៀង​រលឹម​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២៣​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ របប​សឹក​ក៏​កំពុង​ចេញ​សេចក្ដី​អំពាវ​នាវ​ដ៏​កម្រ​របស់​ខ្លួន​ដើម្បី​ស្នើ​សុំ​ឱ្យ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ចូល​រួម​សហ​ការ​គ្នា​នៅ​ក្នុង​រឿង​នេះ​។

ប្រទេស​ភូមា​ឥឡូវ​នេះ​កំពុង​តែ​ស្អុយ​ឈ្មោះ​ខ្លាំង​ ហើយ​ត្រូវ​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​សម្បុក​ក្រុម​ឧក្រិដ្ឋ​ជន​ឆ​បោក​។ ​ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​អគារ​ខ្ពស់​ៗ​​​រីក​ដុះ​ដាល​ដូច​ផ្សិត​នៅ​តាម​​​ព្រំដែន​ថៃ​ និង​ភូមា​​ជា​ទី​ជម្រក​នៃ​ពួក​ឆ​បោក​តាម​អន​ឡាញ​។ បុគ្គ​លិក​ដែល​បម្រើ​ការ​ឱ្យ​មេ​ៗ​ធំ​ៗ​ខាង​ឆ​បោក​នោះ​ជា​ជន​ជាតិ​បរទេស​ដែល​ត្រូវ​គេ​អូស​ទាញ​ទៅ​បម្រើ​ការ​នៅ​ទី​នោះ​។

​ថ្ងៃ​នេះ សារ​ព័ត៌​មាន​ជា​ផ្លូវ​ការ​របស់​រដ្ឋ​ កាសែត​ក្លូបល​ញូ​ឡាយ (Global New Light) បាន​បក​អាក្រាត​លម្អិត​ខ្ទេច​ខ្ទី​អស់​នូវ​ល្បិច​​កល​ ​យុទ្ធ​សាស្ត្រ​ និង​សកម្ម​ភាព​ឆ​បោក​របស់​ក្រុម​ឧក្រិដ្ឋ​ជន​។ ​កាសែត​​នេះ​ចុះ​​ផ្សាយ​​​ថា​អាជ្ញា​ធរ​ភូមា​បណ្ដេញ​​ជន​បរទេស​ជាង​៥៥០០០​នាក់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​តាម​អន​ឡាញ​នៅ​តាម​ព្រំ​ដែន​។ ក្នុង​នោះ​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​រហូត​ដល់​ជាង​៥៣០០០​នាក់​, ជន​ជាតិ​វៀតណាម​​ឈរ​លំដាប់​ទី​២​​មាន​ជាង​មួយ​ពាន់​នាក់, ​ជន​ជាតិ​ថៃ​មាន​ជាង​៦០០​នាក់​​។

ក្រៅ​ពី​នេះ​មាន​ជន​ជាតិ​បរទេស​មក​ពី​២៥​ប្រទេស​​​។ ​កាសែតនេះ​​អះ​អាង​​ថា​អ្នក​​​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​នោះ​គ្មាន​​ជន​ជាតិ​ភូមា ឬ​ជា​ជន​ជាតិ​បរទេស​ទូទៅ​​​​ទេ​​ ប៉ុន្តែ​ជា​អ្នក​ដែល​ចូល​ទៅ​​​ភូមា​ដោយ​ខុស​ច្បាប់​ និ​ងលួច​លាក់​។ របប​សឹក​ក៏​ឆ្លៀត​ឱកាស​នេះ​អំពាវ​នាវ​ទៅ​ប្រទេស​ជិត​ខាង​ចូល​រួម​សហ​ការ​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ចាត់​ការ​អំពើ​ឆ​បោក​ និង​ល្បែង​ស៊ី​សង​តាម​អន​ឡាញ​។ ​

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​សម្បុក​ក្រុម​ឆ​បោក​អន​ឡាញ​ដែល​សម្ងំ​លាក់​ខ្លួន​នៅ​ព្រំ​ដែន​ថៃ​-​ភូមា​នោះ​បើ​គ្មាន​ខ្នង​ធំ​ទេ​មិន​អាច​នៅ​សុខ​ដល់​សព្វ​ថ្ងៃ​នេះឡើយ​។ ពួក​គេ​រក​ស៊ី​​ឃុប​ឃិត​ ចែក​ភាគ​ហ៊ុន​គ្នា​ ឬ​គ្រប់​គ្រង​ដោយ​មេ​ទាហាន​ធំ​ៗ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​របប​សឹក​។ ប៉ុន្តែ​ពួក​គេ​កំពុង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​សង្គ្រាម​ប្រដាប់​អាវុធ​នៅ​តាម​ព្រំ​ដែន​។

ពួក​ចលនា​តស៊ូ​ដែល​ប្រឆាំង​នឹង​របប​សឹក​​បាន​​វាយ​ប្រហារ​ និង​​​ចូល​កាន់​កាប់​តំបន់​នោះ​។ ​​ម៉្លោះ​ហើយ​ ពួក​នោះ​នៅ​អត់​សុខ​ទេ​។ ​មេ​​​ម៉ាស់​ផ្ចា​ធំ​ៗ​បន្ទាប់​ពី​បាត់​បង់​ទី​តាំង​ឈរ​ជើង​របស់​ខ្លួន​ ពួក​គេ​ក៏​ជម្រុល​ដំណើរ​​កាន់​តែ​កៀក​នឹង​ព្រំ​ដែន​ថៃ​។ ពួក​គេ​​បើក​មុខ​របរ​រក​ស៊ី​ បើក​​​ហាង​ ឬ​ក្រុម​ហ៊ុន​ផ្សេង​​ៗ​​​​ដើម្បី​រក​ប្រាក់​ចំណូល​ជា​បន្ត​ទៀត​។ កាសែត​ភូមា​ផ្សាយ​ថា​ថៃ​ និង​ភូមាបាន​ដាក់​ផែន​ការដើម្បី​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​​បោស​សម្អាត​ឱ្យ​ដល់​​ឫស​គល់​នូវ​​ល្បែង​អនឡាញ​ និង​ការ​ឆ​បោក​តាម​អន​ឡាញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ