រាជធានីភ្នំពេញ ៖ រឿងបញ្ហាតម្លៃស្រូវ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាបញ្ហាស្រូវ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម បកស្រាយយ៉ាងច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមប្រឆាំងនៅប្រទេស នៅតែនាំគ្នាដុតភ្លើងលើបញ្ហានេះដដែល ដោយយកសាំងមកចាក់លើភ្លើង ដោយគ្មានការលើកលែងសោះ ។
ថ្លែងក្នុងឱកាសសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុនម៉ា ណែត បានគូសបញ្ជាក់ថា ៖ «ការកង្វល់របស់គាត់ (កសិករ) គឺជាភាពត្រឹមត្រូវ ប៉ុន្ដែវាងុំ អ្នកដែល នៅរាប់ពាន់គីឡូ នៅក្រៅប្រទេសណុង អង្គួយចាក់ចាក់ប្រេងដុតរាល់ថ្ងៃ ហើយសួរថាអ្នកណុងរស់នៅស្រុកក្រៅ ដែលទៅសុំទីផ្សារកសិផល អត់ទេ មានតែដើរជួបសភាអាមេរិក ឱ្យកាត់ការនាំចេញពីស្រុកខ្មែរ» ។
ទាក់ទងទៅនឹងដំណាំកសិផលមួយចំនួន សម្តេចបវរធិបតី បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា ទោះបីសម្ដេច មិនឆ្លើយតប នូវការវាយប្រហារពីខាងក្រៅ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នជំនាញ គឺមិនបាននៅស្ងៀមឡើយ ហើយក្នុងវិស័យកសិករ គឺជាវិស័យអាទិភាព សំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ។
សម្តេចបវរធិបតី បានបន្ដថា ដរាមណាមនុស្សនៅតែហូបបាយ ឬសាច់ កសិកម្ម នៅតែជាកត្តាសំខាន់។ រឿងសន្ដិសុខស្បៀងនេះ គឺជាអាទិភាពធំណាស់ ខណៈប្រទេសច្រើនណាស់ ខ្វល់ខ្វែយបញ្ហាសន្ដិសុខស្បៀនេះ ព្រោះថា «រឿងនេះ រឿងមនុស្សហូប» ។
ជាមួយគ្នានោះដែរ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ៖ «អត់ទូរសព្ទ មនុស្សមិនស្លា.ប់ឡើយ ប៉ុន្ដែមនុស្សអត់មានចំណីអាហារ គឺស្លា.ប់ហើយ» ។
សម្តេចបវរធិបតី បានបន្ថែមទៀតថា ចំពោះបញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបញ្ហាពីរ គឺជាមួយអ្នកលក់ និងអ្នកទិញ ដោយត្រូវធានាតម្លៃល្អ សម្រាប់អ្នកលក់ និងធានា មិនឱ្យតម្លៃលក់ឡើងថ្លៃពេកប៉ះពាល់ដល់អ្នកទិញ ។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី បានលើកឡើងថា ទណ្ឌិតជើង១០ ភ្នែក៥ សម រង្ស៊ី គិតតែអង្គុយរកហេតុផល ដើម្បីកៀរគរប្រជាពលរដ្ឋឲ្យមានការប៉ះបោរផ្តួលរំលំរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ