ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជន​ក្លែងបន្លំ​ស្លៀក​ឯកសណ្ឋាន​សមត្ថ​កិច្ច​​​ដើរ​ជម្រិត​ប្រាក់​នៅ​ក្រុងព្រះសីហនុ

7 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ក្លែងបន្លំ​ស្លៀក​សំលៀក​បំពាក់​ឯកសណ្ឋាន​ធ្វើ​ជា​សមត្ថកិច្ច​ដើរ​ចាប់ជម្រិត​ទារប្រាក់​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​បង្ក្រាប​ដោយ​មិន​ទុក​ឲ្យ​ជន​ក្លែងបន្លំ​នៅ​ប្រព្រឹត្ត​បទល្មើស​តទៅ​ទៀត​បាន​ឡើយ ។ កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី…

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ក្លែងបន្លំ​ស្លៀក​សំលៀក​បំពាក់​ឯកសណ្ឋាន​ធ្វើ​ជា​សមត្ថកិច្ច​ដើរ​ចាប់ជម្រិត​ទារប្រាក់​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​បង្ក្រាប​ដោយ​មិន​ទុក​ឲ្យ​ជន​ក្លែងបន្លំ​នៅ​ប្រព្រឹត្ត​បទល្មើស​តទៅ​ទៀត​បាន​ឡើយ ។

កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន ទាក់ទិន​ការ​បង្ក្រាប​ករណី​ជន​ក្លែងបន្លំ​ស្លៀកពាក់​ឯក​សណ្ឋាន​សមត្ថកិច្ច​ដើរ​ជម្រិត​ទារប្រាក់​នោះ​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​រាជ​អា វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ខ្ញុំបាទ​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នក​នាំ ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ធ្វើ​សេច​ក្តី​ប្រកាស​ព័​ត៌ មាន​គោរព​ជម្រាប​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ជ្រាប អំពី​ក្រុម​ឧក្រិដ្ឋជន​ក្លែងបន្លំ​ជា​សមត្ថកិច្ច ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​ឯកសណ្ឋាន​នគរបាល​ជាតិ ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់ (​កំហែង​យក​) ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។

ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​ជំនាញ​ព័ត៌មាន​សន្តិសុខ​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ពន្លាត​ដែន​សមត្ថកិច្ច​ពី​ខេត្ត​ព្រះ​សីហ​នុ​ដល់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់ មាន​ដូច​ខាងក្រោម ៖


១.​ឈ្មោះ ភិន សា​ឌី​ម ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ។
២.​ឈ្មោះ ហៃ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២ ឆ្នាំ ។
៣.​ឈ្មោះ កុ​ល មុន្នី​រ័​ត្ន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ។
៤.​ឈ្មោះ ហែម សុគន្ធ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ។
៥.​ឈ្មោះ មឿ​ន វិចិត្រ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ ។


អំពី​ដំណើររឿង ៖ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​បណ្ដឹង​ថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​៤​នាក់ ទៅ​៥​នាក់ បាន​ចាប់​ឆែកឆេរ​រថយន្ត​និង​បាន​ចោទ​ថា ជន​រង​គ្រោះ​ដឹក​របស់​ខុសច្បាប់ (​ម៉ាស៊ីន​ផ្សព្វផ្សាយ​ល្បែង​អន​ឡាញ​) និង​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៣.០០០​ដុល្លារ បើ​មិន​ព្រម​ទេ នឹង​ចាប់​ទាំង​មនុស្ស រថយន្ត និង​ម៉ាស៊ីន យក​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ជន​រង​គ្រោះ​ក៏​យល់ព្រម​ប្រគល់​ប្រាក់សុទ្ធ​ចំនួន ៣.០០០​ដុល្លារ ឱ្យទៅ​ពួក​ជនសង្ស័យ​នោះ ។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ និង​ចាប់​យក​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន ។ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

កន្លង​មក ក្រុម​របស់​ជនសង្ស័យ​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​គំរាម​យក​ប្រាក់​ពី​ជន​រង​គ្រោះ មាន​ដូច​ជា​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​យក​បាន​ប្រាក់​ចំនួន​ប្រមាណ​១០.០០០​ដុល្លារ​អា​មេ​រិ​ក ដោយ​ធ្វើ​សកម្មភាព​ក្នុង​ទីតាំង​សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ជន​សង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ