ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​ ត្រូវ​ឃា.តករ​រឹត.កសម្លា.ប់ ស.ព​ហើម​ស្អុយ​ទើប​គេ​ដឹង

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ​បាន​បាត់​អត់​ឃើញ​ទៅ​ធ្វើការ​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​នរណា​បានដឹង​ថា ​នាង​ទៅ​ណា​ឡើយ ហើយ​ឃើញ​តែ​បន្ទប់ ​ដែល​នាង​ស្នាក់​នៅ​នោះ​ បិទទ្វារ​ជិត​ និង​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ​ថែម​ទៀតផង​…

រាជធានី​ភ្នំពេញ​ ៖ ​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ​បាន​បាត់​អត់​ឃើញ​ទៅ​ធ្វើការ​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​នរណា​បានដឹង​ថា ​នាង​ទៅ​ណា​ឡើយ ហើយ​ឃើញ​តែ​បន្ទប់ ​ដែល​នាង​ស្នាក់​នៅ​នោះ​ បិទទ្វារ​ជិត​ និង​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ​ថែម​ទៀតផង​ ប៉ុន្តែ​អ្វី​ដែល​ចម្លែក និង​ធ្វើ​ឲ្យ​អ្នក​ស្នាក់​នៅ​បន្ទប់​ក្បែរ​គ្នា​នោះ ​មានការ​សង្ស័យ គឺ​មាន​ធុំក្លិនស្អុយ​ភាយ​យ៉ាង​ខ្លាំង​ ចេញពី​ក្នុង​បន្ទប់​របស់​នាង បន្ទាប់​មក​អ្នក​ជិតខាង​ក៏​បាន​ខ​ល​សួរ​ទៅ​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​ថា ​ឃើញ​នាង​ទៅ​ធ្វើការ​ ឬ​អត់ ? ពេល​នោះ​ចម្លើយ​គឺថា​ អត់​ទេ ទើប​ខ​ល​ប្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ជួល​ឲ្យ​ទៅ​ជួយ​មើល​បន្ទប់​នោះ ស្រាប់តែ​ប្រទះ​ឃើញ​នាង​ដេក​ស្លា.ប់​បាត់​ទៅ​ហើយ ដែល​តាម​លទ្ធផល​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ គឺ​ជន​រង​គ្រោះ​ត្រូវ​ឃា.តករ​រឹត.កសម្លា.ប់ ប៉ុន្តែ​ពុំ​ដឹង​ថា​ ជា​អំពើប្លន់ ឬគំនុំ ឬអ្វី​ផ្សេង​ទៀត​នោះ​ទេ ។

ហេតុ​ការ​ណ៍នោះ​បាន​កើតឡើង​បង្ក​ឲ្យ​ភ្ញាក់ផ្អើលកាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​លេខ​៦៦ ជាន់​ទី​៣ ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ​ជុន សេន អាយុ​៣៩​ឆ្នាំ មុខរបរ​ កម្មការិនី​រោងចក្រ​កាត់ដេរ ក្រុមហ៊ុន ប៊ឺ​រី អឹ​ភែ​រឹល ( ខេ​ម​បូ​ឌា​) ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​លាន ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើ​តាម​ស្ត្រី​ម្នាក់​ ដែល​ជា​មេក្រុម​របស់​នាង ​បាន​និយាយ​ថា នារី​រង​គ្រោះ ​គឺជា​កូនក្រុម​របស់​គាត់ ហើយ​នាង​ធ្លាប់​មាន​គូ​ដណ្ដឹង​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​បាន​បែកបាក់​គ្នា​ទៅ​វិញ រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ។ ចំណែកឯ​មូលហេតុ​ ដែល​បែកបាក់​គ្នា​នោះ គឺ​ដោយសារ​តែ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ ​ជាមួយ​គ្នា​ទៅ​ហើយ ស្រាប់តែ​បុរស​ជា​គូ​ដណ្ដឹង​រូប​នោះ ​បាន​ក្បត់ចិត្ត​នាង​ទៅ​លួច​មាន​ស្រី​ថ្មី​ទៀត ។

មេក្រុម​រូប​នោះ ​បាន​និយាយ​បន្ត​ទៀត​ថា ដោយឡែក​កាលពី​៤​ថ្ងៃមុន ​គឺ​នៅ​ថ្ងៃ​សុក្រ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ត្រូវ​ធ្វើការ​ថែម​ម៉ោង​ដល់​វេលា​ម៉ោង​៦​ល្ងាច​ទើប​ចេញ ប៉ុន្តែ​នាង​អត់​បាន​នៅ​ថែម​ម៉ោង​នោះ​ទេ គឺ​បាន​ចេញ​ទៅ​ផ្ទះ​ជួល​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​នោះ។ ដោយ​ខណៈនោះ នាងរង​គ្រោះ ​ពុំ​បាន​ប្រាប់​ឲ្យ​គាត់ ​ដែល​ជា​មេក្រុម​បានដឹង ឬសុំ​ច្បាប់​មេ​ឡើយ ហើយ​ថ្ងៃ​នោះ​ គាត់​បានឮ​ថា​ អតីត​គូ​ដណ្ដឹង​របស់​ជន​រង​គ្រោះ​ទៅ​រក​នាង​ដល់​បន្ទប់​ផង​ដែរ ។

ស្ត្រី​ខាងលើ​ បាន​ប្រាប់​បន្ថែម​ថា លុះដល់​ថ្ងៃ​សៅរ៍​ទី​១៨ ខែមករា ក៏​អត់​បានឃើញ​នាងរង​គ្រោះ​ទៅ​ធ្វើការ​ដែរ ហើយ​រូប​គាត់​ និង​មិត្តភក្ដិ​រួមការ​ងារ​ផ្សេង​ទៀត​ បាន​នាំ​គ្នា​ខ​ល​រក ​និង​ហៅ​ឲ្យ​ទៅ​ធ្វើការ ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង​អត់​លើក​សោះ។ រហូត​មក​ដល់​ថ្ងៃ​ចន្ទ​ ទី​២០ ខែមករានេះ ដែល​ជា​ថ្ងៃ​កើតហេតុ​ ក៏​នៅ​តែ​ពុំ​ឃើញ​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ដដែល ទើប​នាំ​គ្នា​ខ​ល​រក​ជា​ថ្មី​ទៀត តែ​ខ​ល​លែង​ចូល លុះដល់​វេលា​រសៀល​ មាន​អ្នក​ស្នាក់​នៅ​បន្ទប់​ជិត​នោះ មានការ​សង្ស័យ ព្រោះ​ឃើញ​បន្ទប់​នាងរង​គ្រោះ​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ តែ​ធុំក្លិនស្អុយ​ប្លែក​ចេញ​មក​ក្រៅ ។

គាត់​បាន​បញ្ជាក់​ប្រាប់​ទៀត​ផង​ដែរ បន្ទាប់​មក​អ្នក​ជិតខាង​នោះ ​ក៏​បាន​ខ​ល​ទៅ​សួរ​អ្នកធ្វើការ​ក្នុង​ជាមួយ​ជន​រង​គ្រោះ​ កូនក្រុម​គាត់​ផ្សេង​ទៀត​)​ថា បានឃើញ​នាងរង​គ្រោះ​ទៅ​ធ្វើការ​ទេ ? ពេល​នោះ​កូនក្រុម​គាត់​ប្រាប់​ថា​អត់​ឃើញ​ទេ ។ ទើប​អ្នក​ជិតខាង​ខ​ល​ទៅ​ប្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ជួល​ឲ្យ​ទៅ​ជួយ​មើល​បន្ទប់​ ដែល​នាងរង​គ្រោះ​ស្នាក់​នៅ​នោះ ហើយ​ក៏​ប្រទះ​ឃើញ​នាង​ដេក​ស្លា.ប់​ធុំ​ក្លិនស្អុយ​បាត់​ទៅ​ហើយ ។

ដោយឡែក​ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ រួច​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងកា​រដ្ឋ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ។ ជា​លទ្ធផល​ មន្ត្រីជំនាញពិនិត្យឃើញថា ​ជន​រង​គ្រោះ​ស្លា.ប់ ​ដោយ​អំពើ​ឃា.តកម្ម​ដែល​ឃា.តករ ប្រើ​ខ្សែរឹត.ក សម្លា.ប់​រួច​យក​ភួយ ​និង​តុក្កតា​គ្រប​ពីលើ ហើយ​ក្រោយ​ពី​សម្លា.ប់​ជន​រង​គ្រោះ​រួច មុន​ពេល​ចាកចេញ​ទៅ​ ឃា.តករ​បាន​យក​សោ​ចាក់​ទ្វារ​ពី​ខាងក្រៅ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ​អំពើ​ឃា.តកម្ម​នេះ ​គឺជា​ស្នាដៃ​អតីត​គូ​ដណ្ដឹង​នាងរង​គ្រោះ ឬ​ក៏​នរណា​ផ្សេង​នោះ​ឡើយ ហើយ​សង្ឃឹមថា​ សមត្ថកិច្ច​និង​វែកមុខ ឃា.តករ ​ឃើញ​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ