ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី​បញ្ចេញប្រតិក.ម្មចំពោះ​រឿងឃា.តកម្ម​លើលោកលឹម គឹមយ៉ា នៅទីក្រុងបាងកក

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២០ ខែមករា បានពន្យល់លម្អិតអំពីករណីឃាតកម្មលើលោក លឹម គឹមយ៉ា ដោយបញ្ជាក់ពីភាពស្អាតស្អំនិងមិនពាក់ព័ន្ធនៅក្នុងករណីឃាតកម្មនេះឡើយ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង…

រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២០ ខែមករា បានពន្យល់លម្អិតអំពីករណីឃាតកម្មលើលោក លឹម គឹមយ៉ា ដោយបញ្ជាក់ពីភាពស្អាតស្អំនិងមិនពាក់ព័ន្ធនៅក្នុងករណីឃាតកម្មនេះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចប វរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន មិនជាប់ពាក់ព័ន្ធ និងមិននៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា ដូចការចោទ ប្រកាន់របស់ក្រុមប្រឆាំងឡើយ។

សម្តេចបវរធិបតីបាន ចោទសួរថា តើរាជរដ្ឋាភិបាលល្ងង់ណាស់ឬ បើសិនរាជរដ្ឋាភិបាល នៅពីក្រោយរឿងនេះ តើចាប់បញ្ចូនជនសង្ស័យជាឃាតក ទៅឱ្យអាជ្ញាធរថៃស៊ើបធ្វើអី? សម្តេចបវរធិបតី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា មិនគាំទ្រ និងថ្កោលទោសចំពោះការបាញ់ ប្រហារនេះ។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អ្នកនយោបាយកុំធ្វើយកករណីនេះធ្វើអាជីវកម្មរបស់ខ្លួន ដូចករណីកន្លងមក។ សម្តេចបវរធិបតី បន្ថែមទៀតថា ការចោទប្រកាន់លើរាជរដ្ឋាភិ បាលកម្ពុជា ពិតជាអយុត្តិធម៌ណាស់ ហើយ សម្តេច ក៏ចង់ដឹងដែរថា រឿងឃាតកម្មនេះយ៉ាងម៉េច ហើយអ្នកណាជាមេឃ្លោងនៅពីក្រោយរឿងរ៉ាវនេះ។ ជាមួយគ្នានោះដែរ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា៖« កម្ពុជាបញ្ជូនខ្លួនជនដៃដល់ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ ព្រោះចង់បង្ហាញថា រាជរដ្ឋាភិបាល មិននៅពីក្រោយករណីនេះដូចការចោទប្រកាន់ឡើយ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់ថា៖ «ដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ដើម្បីបញ្ជាក់តម្លាភាព យើងបញ្ជូនទៅឱ្យថៃ ឱ្យគេស្រាវជ្រៅទៅ បញ្ជាក់ទៅ ឱ្យយើងដឹងផង តើលទ្ធផលយ៉ាងម៉េច? ព្រោះរដ្ឋាភិបាលកម្ពុជា ក៏ចង់ដែរ។ ដើម្បីរក្សាភាពស្អាតស្អំរបស់យើង យើងមិនបានពាក់ព័ន្ធ តែគេចោទយើង»។

ក្នុងឱកាសនោះដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា ក្រុមប្រឆាំងមិនចេះខ្វះរឿ ងក្នុងការចោទប្រកាន់និងទំលាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជារាជរដ្ឋាភិបាល បានធ្វើយ៉ាងណាក៏ដោយ ជាក់ស្តែងករណីឃាតកម្មលើលោក លិម គិមយ៉ាគេបានចោទរាជ រដ្ឋាភិបាលទៀតហើយថា យកករណីឃាតកម្ម នេះដោះដូរជាមួយនឹងកោះគុត។ ជាងនេះសម្តេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបង្ហាញការសោកស្តាយ និងថ្កោល ទោសចំពោះករណីបាញ់សម្លាប់លោក លិម គិមយ៉ា អតីតមន្រ្តីគណបក្សប្រឆាំង ហើយផ្តាំថា សូមកុំយកករណីនេះធ្វើអាជីវកម្មលើអ្នកស្លាប់ផងដែរ។

សូមជម្រាបថាកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រុមសមត្ថកិច្ចកម្ពុជា បានបញ្ជូន ឃាត កបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ឈ្មោះ «អេកា ឡាក់ ភាណយ (Ekkalak Pheanou)» ទៅឱ្យភាគីថៃវិញ តាមនៅច្រកអន្តរជាតិ ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីឃាតករូបនេះ បានរត់ចូលកម្ពុជា នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ លោក លិម គិមយ៉ា រួច នៅទីក្រុងបាងកក ប្រទេស ថៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ