រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ចូលបន្ទប់ទឹកមានអាការៈវិលមុខ បណ្ដាលឲ្យដួលក្រោកមិនរួច ពេលដែលកូនគ្រាទៅដាក់សារ៉ូម ស្រាប់តែស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៦នាទីយប់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួលមួយកន្លែង នៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ កូយ រ៉េត អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ មានស្រុកកំណើតនៅខេត្តក្រចេះ។
តាមប្រភពពីកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះឈ្មោះ កូយ ស្រីអែម អាយុ៣១ឆ្នាំ មុខរបរលក់បុកល្ហុង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់ត្រឡប់មកពីលក់បុកល្ហុងវិញ ស្រាប់តែលឺសម្លេងម្ដាយស្រែកហៅចេញពីក្នុងបន្ទប់ទឹកថាអោយជួយផង ។ នៅពេលនោះគាត់បានស្ទុះទៅឃើញម្ដាយដួលដេកក៏លើកគ្រាហ៍មកដាក់ឥដ្ឋការ៉ូ រួចហើយបានទាក់ទងហៅពេទ្យមកព្យួរសារ៉ូមអោយ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។
ម្ចាស់ផ្ទះជួលបានរាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗនិងសួរនាំមូលហេតុដើម្បីរាយការណ៍ទៅផ្នែកជំនាញបន្ត។
ក្រោយពេលកើតហេតុ ដោយសារសាច់ញាតិក្រុមគ្រួសាររបស់សពរងគ្រោះមិនប្ដឹងផ្ដល់ ទើបខាងសមត្ថកិច្ចបានធ្វើលិខិតបដិសេធពាក្យបណ្ដឹង រួចប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាមិញ ៕
ចែករំលែកព័តមាននេះ