ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​អនុញ្ញាត​ឱ្យ​ទីក​តុក​ដំណើ​រ​ការ​, ប៉ុន្តែ​ត្រូវ​លក់​ភាគ​ហ៊ុន​៥០%

9 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ក្រុម​ហ៊ុន​ទីក​តុក​ថ្លែង​ថា​បណ្ដាញ​សង្គម​របស់​ខ្លួន​​​​​នឹង​បើក​ដំណើរ​ការ​​ជា​ធម្ម​តា​ឡើង​វិញ​នៅប្រទេស​អាមេរិក​។ កាល​ពី​ប៉ុន្មានម៉ោង​មុន​នោះ​ ទីក​តុក​បាន​បិទ​ដំណើរ​ការម្ដង​​ហើយ​បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​គាំទ្រ​ច្បាប់​ស្ដី​ពី​ការ​បិទ​ទីក​តុក​ដោយ​សារ​ទីកតុក​មិន​ព្រម​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ប្រទេស​​អាមេរិក​។ ​លោក​បៃដិន​ដោយ​សារ​ពេល​វេលា​នៅខ្លី​ពេក​ ដូច្នេះ លោក​ទុក​លទ្ធ​ភាព​នេះ​ជូន​លោក​ត្រាំ​ជា​អ្នក​សម្រេច​ថា​បិទ​ ឬ​បើក​ដំណើរ​ការ​ទីក​តុក​ឡើង​វិញ​។​ ឥឡូវ​នេះ ច្បាស់​ហើយ​ថា​នឹង​ដំណើរ​ការ​ទីក​តុក​ឡើង​វិញ​បន្ទាប់​ពី​លោក​ត្រាំ​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​តាំង​ពី​មុន​ស្បថ​ចូល​កាន់​តំណែង​ទៅ​ទៀត​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ក្រុម​ហ៊ុន​ទីក​តុក​ថ្លែង​ថា​បណ្ដាញ​សង្គម​របស់​ខ្លួន​​​​​នឹង​បើក​ដំណើរ​ការ​​ជា​ធម្ម​តា​ឡើង​វិញ​នៅប្រទេស​អាមេរិក​។ កាល​ពី​ប៉ុន្មានម៉ោង​មុន​នោះ​ ទីក​តុក​បាន​បិទ​ដំណើរ​ការម្ដង​​ហើយ​បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​គាំទ្រ​ច្បាប់​ស្ដី​ពី​ការ​បិទ​ទីក​តុក​ដោយ​សារ​ទីកតុក​មិន​ព្រម​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ប្រទេស​​អាមេរិក​។ ​លោក​បៃដិន​ដោយ​សារ​ពេល​វេលា​នៅខ្លី​ពេក​ ដូច្នេះ លោក​ទុក​លទ្ធ​ភាព​នេះ​ជូន​លោក​ត្រាំ​ជា​អ្នក​សម្រេច​ថា​បិទ​ ឬ​បើក​ដំណើរ​ការ​ទីក​តុក​ឡើង​វិញ​។​

ឥឡូវ​នេះ ច្បាស់​ហើយ​ថា​នឹង​ដំណើរ​ការ​ទីក​តុក​ឡើង​វិញ​បន្ទាប់​ពី​លោក​ត្រាំ​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​តាំង​ពី​មុន​ស្បថ​ចូល​កាន់​តំណែង​ទៅ​ទៀត​។ ​លោក​នឹង​ព្យាយាម​​ព្យួរ​ទុក​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​១​គ្រា​សិន​ដើម្បី​អនុ​ញ្ញាត​ឱ្យ​ទីក​តុក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​លក្ខ​ខណ្ឌ​មួយ​ដើម្បី​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​៥០%​ទៅ​ឱ្យ​អាមេរិក​។

លោក​ចង់​ទុក​ពេល​វេលា​​ឱ្យ​ទីក​តុក​ស្វែង​រក​ដៃ​គូ​សហ​ការគ្នា​​ដើម្បី​ទិញ​យក​​ភាគ​ហ៊ុន​របស់​ទីក​តុក​មុន​ពេល​អាមេរិក​សម្រេច​ចិត្ត​បិទ​ទីក​តុក​ជា​ស្ថាពរ​។ មាន​ន័យ​ថា​ទីក​តុក​មិន​ទាន់​ឆ្ល​ងផុត​ពី​ហានិភ័យ​នៃ​ការ​បិទ​នៅ​ឡើយ​ទេ​។ ក្រុម​ហ៊ុន​ហ្គូហ្កល និង​អេប​ផល​បាន​លុប​ចោល​អេប​របស់​ទីក​តុក​ចេញ​ពី​​អេប​ស្ត និង​ផ្លេ​ស្ត​របស់​ខ្លួន​ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់​។ បើ​មិន​ធ្វើ​ដូច្នេះ​ទេ​ ពួក​គេ​នឹង​ទទួល​រង​ការ​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​។​

ក្រុ​មហ៊ុន​ទីក​តុក​យល់​ថា​សំណេរ​របស់​លោក​ត្រាំ​នោះ​បាន​ផ្ដល់​ការ​ស្រាយ​បញ្ជាក់​ និង​ការ​ធានា​ច្បាស់​ៗ​ថា​ទីក​តុក​អាច​បន្ត​ដំណើរ​ការ​ឡើង​វិញ​ជា​ធម្មតា​​។ អ្នក​ប្រើ​ប្រាស់​ទីក​តុក​នៅ​អាមេរិក​ប្រាប់​ថា​ពួក​គេ​អាច​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​បាន​វិញ​ហើយ​។ ប៉ុន្តែ​ប្រើ​បាន​តែ​អ្នក​ដែល​បាន​ដំឡើង​កម្ម​វិធី​ទីក​តុក​នៅ​លើ​ឧប​ករណ៍​របស់​ខ្លួន​ដូច​ជា​ស្មាត​ហ្វូន​ ថេប្លឹត និង​កុំ​ព្យូ​ទ័រ​រួច​ហើយ​តែ​ប៉ុណ្ណោះ​។ ចំណែក​អេប​របស់​ទីក​តុក​នៅ​លើ​ផ្លេ​ស្ត និង​អេប​ស្ត​​នៅ​តែ​មិន​ទាន់​មាន​ឡើង​វិញ​នៅ​ឡើយ​ទេ​។​

ច្បាប់​របស់​អាមេរិក​​ដែល​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​អាទិត្យ​​តម្រូវ​ឱ្យ​ក្រុ​មហ៊ុន​បាយ​ដាន់ (ByteDance) ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ទីក​តុក​ត្រូវ​តែ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​កម្ម​វិធី​​ដទៃ​ទៀត​របស់​អាមេរិក​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​។ ប៉ុន្តែ​ច្បាប់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​នៅ​​អំឡុង​ពេល​ត្រៀម​បិទ​ដំណើរ​ការ​ទីក​តុក​នេះ បើ​សិន​ទីក​តុក​មាន​ឆន្ទៈ​ចង់​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុ​មហ៊ុន​អាមេរិក​ ច្បាប់​នឹង​ពន្យារ​ពេល​​៩០​ថ្ងៃ​ទៀត​​​។​ ​តាម​ពិត មាន​អ្នក​ចាប់​អារម្មណ៍​ចង់​ទិញ​ភាគ​ហ៊ុន​របស់​ទីកតុក​ជា​បណ្ដើរ​ៗ​ដែរ​។ ប៉ុន្តែ​ក្រុ​មហ៊ុន​បាយ​ដាន់​ធ្លាប់​និយាយ​​តាំង​ពី​មុន​នេះ​ទៅ​ទៀត​ថា​​​ខ្លួន​នឹង​​មិន​លក់​ជា​ដាច់​ខាត​​៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ