រាជធានីភ្នំពេញ ៖ នារីខ្មែរវ័យក្មេងម្នាក់ត្រូវបានបុរសជនជាតិកូរ៉េម្នាក់សម្លាប់រួចរំ.លោ.ភតាមក្រោយបានសម្រេច០២ដង និងយកសពដាក់ចូលក្រោមគ្រែ( ប្រភេទគ្រែប្រអប់ ) ផ្អើលបុគ្គលិកសម្អាតបន្ទប់រាយការណ៍ជូនសមត្ថកិច្ច ។ សូមរំលឹកថា៖ ព័ត៌មានបឋម ៖ នារីខ្មែរវ័យក្មេងម្នាក់ ត្រូវគេសម្លា.ប់ក្នុងបន្ទប់សណ្ឋាគារមួយនៅខណ្ឌបឹងកេងកង
ករណីឃាតកម្មនេះដែរ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦ និង១០នាទីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជាន់ទី០២ នៃ អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ឃីម ពេជ្រដាលីស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ ។ តាមប្រភពព័ត៌មានពីតាមកាមេរ៉ាសុវត្ថិភាពបានអោយដឹងថា មានបុរសជាជនជាតិកូរ៉េម្នាក់ និងនារីវ័យក្មេងម្នាក់បាននាំគ្នាមកបើកបន្ទប់ស្នាក់នៅចំណុច សណ្ឋាគារខាងលើ កាលពីវេលាម៉ោង០៣ទៀនភ្លឺ ឈានចូលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ រួចក៏ឡើងទៅបន្ទប់នៅជាន់ទី០២ បាត់តែម្តង ។ លុះមកដល់វេលាម៉ោង ១១ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ដដែល ជនសង្ស័យចុះពីលើបន្ទប់រួចដើរចេញពីសណ្ឋាគារបាត់ស្រមោលតែម្តង ។
ប្រភពពីបុគ្គលិកផ្នែកអនាម័យបានអោយដឹងថា នៅវេលាម៉ោង១១ព្រឹកថ្ងៃខែឆ្នាំដដែល គាត់បានឡើងទៅលើបន្ទប់ គោលបំណងដើម្បីរៀបចំបន្ទប់អោយស្អាតឡើងវិញ ប៉ុន្តែខណៈពេលដែលគាត់ដើរដល់ខាងមុខបន្ទប់ គឺបានឃើញទ្វារមិនបានចាក់គន្លឹះសោរ ដោយគាត់ស្មានថា ភ្ញៀវបានចេញពីបន្ទប់អស់ហើយ ទើបគាត់បានចូលទៅខាងក្នុង នឹងបានបោសសម្អាតនឹងជូតឥដ្ឋ ស្របពេលនោះ គាត់បានអោនជូតក្រោមគ្រែ ក៏ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះ នៅខាងក្រោមគ្រែប្រអប់តែម្តង ។ ភ្លាមៗនោះ គាត់បានប្រញាប់រត់ចុះទៅក្រោម ដើម្បីអោយអ្នកគ្រប់គ្រងសណ្ឋាគារជួយបន្តរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ បានត្រួតពិនិត្យសព រកឃើញថា សពត្រូវបានស្លាប់ដោយសារថប់ដង្ហើម ( យកខ្នើយខ្ទប់មុខ ) នឹងបានឃើញស្រោមអនាម័យចំនួន០២ បន្សល់នៅក្នុងបន្ទប់ ( ប្រើប្រាស់រួច ) ។ ចំណែកសព ត្រូវបានសមត្ថកិច្ចវេចខ្ចប់យកទៅវត្តកប់ស្រូវ នៅឯខណ្ឌព្រែកព្នៅ ដើម្បីប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងព្រហ្មទណ្ឌធ្ងន់ស្នងការរាជធានី និងក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ