ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង ប្រគល់​ទីតាំង​មួយ​កន្លែង នៅ​ម្តុំ​វត្ត​ភ្នំឱ្យ​ប្អូនប្រុស​មាន​ពិការ​ភាពដើម្បី​ប្រកប​​របរ​គូររូប​

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានីភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្ន ហ៊ុន​ ម៉ា​ណែ​ត​តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ បងប្អូន​មាន​ពិការ​ភាព ខណៈ​អាជ្ញាធរ មិន​បាន​ធ្វើទុក្ខ​បុក​ម្នេញប្អូនប្រុស​ពិការ ដែល​មាន​ទេព​កុស​ល្យ​គូរ​រូបតាម​ទីតាំង​សាធារណៈ ប្តូរ​យក​កម្រៃផ្គត់ផ្គង់​ជីវភាព ដូច​ជា​ការ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ឡើយ ​។

ក្នុង​ឱកាស​អ​ញ្ជើ​ញ​ជួប​សំណេះសំណាលផ្ទាល់ និង​បាន​ចំណាយពេលមើល​ប្អូនប្រុស សល់ សុខ​ចាន់ គូ​រគំនូរ នៅ​វត្ត​ភ្នំ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥​ នេះ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ផ្តល់​
ជម្រើស​ដល់​ប្អូនប្រុស អាច​ជ្រើសរើស​ទៅ​ទីតាំង​ណាមួយ ដែល​យល់​ថា​ល្អ និង​អាច​រក​ចំណូល​បាន​ច្រើន ដោយ​គ្រាន់តែ​ជូនដំណឹង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​អាជ្ញាធរ​ក៏​បាន និង​បាន​ណែនាំ ឱ្យ​រៀបចំ​ចុះ​ឈ្មោះ សមាជិក ប​.​ស​.​ស​. ជូន ប្អូន​ៗ​ទាំង​ពីរ នាក់​ផង​ដែរ​។


ឯកឧត្តម ឃួ​ង ស្រេង បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ សម្ដេច​មហា​បវរ​ធិ​បតី​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​បាន​យកចិត្តទុកដាក់ ជា​ពិសេស​ ទៅ​លើ​ជន​ពិការ ខណៈ​ប្អូនប្រុស​មាន​សមត្ថភាព មាន​ទេព​កុស​ល្យ ក្នុង​ការ​គូ​រូបធ្វើជា​មុខរបរ​អាជីវកម្ម​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​។


ជាមួយ​គ្នា​នេះ ឯក​ត្តម ឃួ​ង ស្រេង បានឱ្យ​ដឹង​ថា សម្តេច​ធិ​បតី តែង​បាន​ណែនាំ និង​ក្នុង​នាម​អាជ្ញាធរ ត្រូវ​មក​មើល និង​រៀបចំ​បង្ករ​លក្ខណៈ​ងាយស្រួល ដល់​ប្អូនប្រុស ដើម្បី​ឱ្យ​ប្អូនប្រុស​អាច​ប្រកប​មុខរបរ​អាជីវកម្ម​បាន​។

គួរ​បញ្ជាក់​ថា​៖​ប្អូនប្រុស សល់ សុខ​ចាន់ ពិការ​ដៃ​ទាំង​២​ដោយ​ប្រើ​ជើង​ជំនួសដៃ បច្ចុប្បន្ន​មាន​ភរិយា​កំពុង​មាន​ផ្ទៃពោះ​៤​ខែ និង​កំពុង​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដើម​ស្លែង​ទី​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​មាន​ជីវភាព​ខ្វះខាត​។

ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ​នៅ​ក្នុងថ្ងៃនេះ សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ផ្ដល់​ជូន​ថវិកាចំនួន​៣​លាន​រៀល ដល់​ប្អូនប្រុស សល់ សុខ​ចាន់ និង​ប្អូនស្រី ណា​រី​ខណៈ​ប្អូនស្រី កំពុង​តែ​មាន​ផ្ទៃពោះ ដែល​ថវិកា​នេះ អាច​យក​ទៅ​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​សុខភាព នៅ​តាម មណ្ឌល​សុខភាព ប៉ុន្តែ​នៅ​មណ្ឌល​សុខភាព អាជ្ញាធរ អាច​ជូន​ទៅ​ពិនិត្យ ដោយ​មិន​មាន​បង់ថ្លៃ​ក្នុង​ការ​ពិនិត្យ​ឡើយ ។

ឯក​ត្តម ឃួ​ង ស្រេង បាន​បន្ត​ថា ក្នុង​នោះ​ដែរ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន បាន​ផ្តល់​ផ្ទះ​មួយ​ខ្នង ជូន​ប្អូនប្រុស សល់ សុខ​ចាន់ ​និង​ភរិយា នៅ​ក្នុងភូមិ​អណ្តូង​ទី​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​ផ្ទះ​នេះ​ធ្វើឡើង ​សម្រាប់​ជួយ​ដល់​ជន​ក្រីក្រ ក្រ​មែនទែន ដែល​គ្មាន​ទីតាំង​ស្នាក់​នៅ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ធ្វើ​កិច្ច​ការងារ​នេះ ជា​យូរ​ឆ្នាំ​មក​ហើយ ពោល​តាំងពី​ឆ្នាំ​២០១៦​មក ហើយ​ផ្ទះ​នេះ​ទុក​បម្រុង សម្រាប់​ទូរ​គត​ជន ដែល​គ្មាន កន្លែង​ស្នាក់​នៅ ដូច​ជា​ប្អូនប្រុស​ប្អូនស្រី នេះ​ដែរ​ក្នុង​នោះ​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ក៏​បាន​ផ្តល់​នៅផ្ទះ​នេះ​មួយ​ល្វែង​មាន​ទំហំ ៣​គុណ​នឹង​៦​ម៉ែត្រ ដែល​អាច​ស្នាក់​នៅ​បាន ចំពោះ​ប្អូន​ដែល​មិន​ទាន់​មាន​កូនចៅ ដូច្នេះ​ទីតាំង​នេះ ប្អូន​ស្នាក់​នៅ​
ប្រសើរជាង​ប្អូន​ទៅ​រស់នៅ​ផ្ទះ​ជួល​ហើយមាន​ចំងាយ​ឆ្ងាយ ទាំងនេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

ក្នុង​នោះ ឯក​ត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា “​ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ ជុំវិញ​ការ​ផ្សាយ និង​ការ​ភ័ន្ត​ច្រឡំ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ធ្វើ​ទុក​បុក​ម្នេញ ប្អូន​ពិការ​ដែល​មាន​ទេព​កោសល្យ មិន​មែន​ជា​ការ​ពិត​ទេ ខ្ញុំ​ឮ​សូរ​ដំណឹង​នេះ ខ្ញុំ​បាន​ប្រកាស​ព័ត៌មាន​ផ្សព្វផ្សាយ ដើម្បី​ស្វែងរក​ប្អូន ហើយ​ខ្ញុំ​ក៏​ឲ្យ​អាជ្ញាធរ​ខណ្ឌ​យើង​ស្វែងរក​ឃើញ​ប្អូន ស្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញរបស់​យើង ហើយ​នៅ​ថ្ងៃនេះ​ឯកឧត្ដម​បាន​មក​ជួប ដោយ​ផ្ទាល់​ក៏​បាន​ផ្ដល់​នូវ​ឱកាស​ជូន​គាត់ ដើម្បី​ប្រកប​របរ​អាជីវកម្ម ជាង​នេះ​ទៅ​ទៀត ទីតាំង​ណា​ដែល​មាន​អតិថិជន អាច​ប្រកប​មុខរបរ​អាជីវកម្ម​បាន យើង​នឹង​បង្ក​លក្ខណៈ​ជូន​គាត់ មិន​ថា​វត្ត​ភ្នំ មិន​ថា​មាត់ទន្លេ ឬ​សួនច្បារ​ហើយ​មិន​ថា​ទីតាំង​ណា​ទេ យើង​នឹង​បង្ក​លក្ខណៈ​ចាំបាច់​សំរាប់​គាត់ ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព បញ្ចេញ​នូវ​វិជ្ជាជីវៈ​ជីវ​របស់​គាត់ ស្វែងរក​ចំណូល​ចិញ្ចឹមជីវិត “ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ ដល់​បងប្អូន​សប្បុរសជន ដែល មាន​សណ្តាណ​ចិត្ត ចង់​ជួយ​ឧបត្ថម្ភ​ដល់​ប្អូនប្រុស តិច​ក្តី​ច្រើន​ក្តី សូម​ចូលរួម​គាំទ្រ​ដល់​ប្អូន តាម​រយៈ​គាំទ្រ​ដល់​ការ​គូ​រូប របស់​ប្អូនប្រុស ឬ​អាច​ផ្តល់​ឱកាស​ការងារ​ជូន​គាត់​ជា​ដើម​។ ក្នុង​ឱកាស​នោះ​ដែរ​បើ​តាម​ការ​បញ្ជាក់ ពី​ប្អូនប្រុស សល់ សុខ​ចាន់ ដែល​ពុំ​មាន​ដៃ​ទាំង​សងខាង ថា ខ្លួន​មាន​អាយុ​២៤​ឆ្នាំ បាន​ជ្រើស​រើសអា​ជីប​ជា​អ្នក​គូររូប ផាត់​ពណ៌ ដោយ​ប្រើជើង​ជំនួស​ដោយ​ដៃ ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើ​ម្បី​ទទួល​បាន​កម្រៃ​សម្រាប់​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។

ប្អូនប្រុស សល់ សុខ​ចាន់ បាន​បញ្ជាក់​ថា ក្រៅពី​ជំនាញ​គូរ​គំនូរ​នេះ លោក​នៅ​មាន​ជំនាញ​ជួសជុល​គ្រឿង​អេ​ឡិច​ត្រូ​និក ដូច​ជា​ទូរ​ស័ព្ទ និង​កុំព្យូទ័រ​ជា​ដើម។ ក្នុង​នោះ​ តាម​រយៈ​គូររូប​ខាង​លើ​នេះ លោក​អាច​រក​ចំណូល​បាន ចន្លោះ​៤​ទៅ​៥​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ ។



ឆ្លៀត​ក្នុង​ឱកាស​នេះ ប្អូនប្រុស​សូម គោរព​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន , សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត តាម​រយៈ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ ពី​សុខទុក្ខ​ប្រជា​ពល​ដ្ឋ ដែល​ជួប​កាល​លំបាក ខ្វះខាត ជា​ពិសេស​ជន​មាន​ពិការ​ភាព​ដូច​ជា​រូប​លោក​នា​ពេល​នេះ ។

ជាមួយនឹង​ការ​ផ្តល់​ជ​ម្រើស​ទីតាំង ជូន​ប្អូនប្រុស​ហើយ​នោះ ឯកឧត្តម ឃួ​ង ស្រេង បាន​ផ្តល់​អំណោយ​ជា​អង្ករ​៥០​គីឡូក្រាម , មី​២​កេស , ទឹកត្រី​២​យួរ , ត្រីខ​២​យួរ និង​ទឹក​សុទ្ធ​២​កេស​ផង​ដែរ​។
គួរ​បញ្ជាក់​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី​១៧​មក​រា​២០២៥​នេះ​ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ផ្តល់​ទីតាំង​មួយ​កន្លែង​នៅ​ម្តុំ​វត្ត​ភ្នំ ជូន​ដល់​ប្អូនប្រុស​ពិការ​ម្នាក់​ដែល​ប្រើ​ជើង​គូ​រូប សម្រាប់​បើកមុខ​របរ​ចិញ្ចឹមជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ