ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ​ ក្នុង​មួយ​ឆ្នាំ​ស្លា.ប់​ជាង​៥​ពាន់​នាក់ រៀប​ការ​ជិត​២​ម៉ឺន​គូ និង​កើត​ជាង​៥​ម៉ឺន​នាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ភ្នំពេញ គឺជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌…

រាជធានី​ភ្នំពេញ ​៖ ភ្នំពេញ គឺជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប ៦៩៥,៤៦​គីឡូ​ម​ម៉ែត្រ មាន​១៤​ខណ្ឌ​, ១០៥​សង្កាត់ និង​៩៥៣​ភូមិ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប ១.៨៤១.៦៦៦ ស្រី ៩៥៤.៤៧២ ស្ថិត​នៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​កម្ពុជា ត្រង់​ទន្លេចតុមុខ ជា​ចំណុចប្រសព្វ​រវាង ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេសាប និង ទន្លេបាសាក់ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់​នឹង​ស្រុក​អង្គស្នួល ខាងកើត​ទល់​នឹង​ក្រុង​អរិយ​ក្សត្រ ស្រុក​គៀនស្វាយ ខាងជើង​ទល់​នឹង​ស្រុក​មុខកំពូល ស្រុក​ពញាឮ ខាងត្បូង​ទល់​នឹង​ស្រុក​កណ្តាលស្ទឹង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

យោង​តាម​របាយ​ការ​ណ៏របស់​រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ​គិត​ចាប់ពី​ថ្ងៃ​ទី​០១​មក​រា ដល់​ថ្ងៃ​ទី​៣១ ​ធ្នូ ​ឆ្នាំ​២០២៤​កន្លង​មក ប្រជាពលរដ្ឋ​ ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​មាន​ចំនួន ៥៥.៣៥៩​នាក់ ក្នុង​នោះ ចុះបញ្ជី​កំណើត ៤៣.៣៤៣​នាក់ បញ្ជាក់​កំណើត ១២.០១៦​នាក់ អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ ​ចំនួន ១៦.០៤៥​គូ រវាង​ខ្មែរ និង​បរទេស ចំនួន ២៨១​គូ និង​មរណភាព ចំនួន ៥.៤១១​នាក់ ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ស្ថិតិ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ ដែល​បាន​ចុះបញ្ជី​ស្នាក់​នៅ​សៀវភៅ​គ្រួសារ​ ចំនួន​៦.៦៣៩​ក្បាល ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​១១.៧៥៥​នាក់​។ មានគ្រួសារ​សរុប ៣៨០.៨៩៦ គ្រួសារ​អចិន្ត្រៃយ៍​ចំនួន ៣១៣.០៦១ និង​គ្រួសារ​បណ្តោះអាសន្ន សរុប ៦៧.៨៣៥​គ្រួសារ ដែល​មាន​ស្ត្រី​ជា​មេ​គ្រួសារ​ប្រមាណ​១៥,៣៥% ។

គួរ​រំលឹក​ថា រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា​ កាលពី​ឆ្នាំ២០២៣​កន្លង​មក ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ ​បាន​ចំនួន ៧៨.៥៧៣​នាក់​ (​ស្រី​៣៧.៨៩១​នាក់​) ក្នុង​នោះ ចុះបញ្ជី​សំបុត្រ​កំណើត ចំនួន ២០.០៩៥​នាក់ (​ស្រី ៩.៤០៨​នាក់​) បញ្ជាក់​កំណើត ចំនួន​២២.៩៦១​នាក់ (​ស្រី ១១.០១១​នាក់​) អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ចំនួន ១៤.៧១៣​គូ រវាង​ខ្មែរ និង​បរទេស ចំនួន ២៥០​គូ និង​មរណភាព ចំនួន ៥.៤៨៤​នាក់ (​ស្រី​២.៤៩៤​នាក់​) ព្រមទាំង​បាន​ចុះបញ្ជី​កំណើត​ជនបរទេស ចំនួន ៤៩​នាក់ (​ស្រី ៦​នាក់​) អាពាហ៍ពិពាហ៍​ជនបរទេស ចំនួន​៨​គូ និង​មរណភាព​ជនបរទេស ចំនួន ៤២​នាក់ (​ស្រី ១​នាក់​) ​។

សូម​បញ្ជាក់​ថា បើ​មិន​ប្រែប្រួល​ទេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៤ ​និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៥​ មាន​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ​ខែមករា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ពិធី​បើក​ស្ថិត​ក្នុង​អ​ធ​បតី​ភាពលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំណែក​ពិធី​បិទ​សន្និបាត ស្ថិត​ក្នុង​អ​ធ​បតី​ភាពឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ