ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន ៖ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ខែកុម្ភៈ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​សំខាន់​លើ​វិស័យ​នានា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​-​ហ្វី​លី​ពី​ន បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ខែកុម្ភៈ ខាង​មុខ​នេះ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី យ៉ាង​សំខាន់ លើ​វិស័យ​នានា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​-​ហ្វី​លី​ពី​ន បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ខែកុម្ភៈ ខាង​មុខ​នេះ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី យ៉ាង​សំខាន់ លើ​វិស័យ​នានា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​សម្តែង​ការ​ជឿជាក់​ថា ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ខែកុម្ភៈ ខាង​មុខ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី យ៉ាង​សំខាន់​លើ​វិស័យ​នានា រួម​ទាំង​វិស័យសេដ្ឋកិច្ច ផង​ដែរ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ហ្វី​លី​ពី​ន ក្នុង​កិច្ច​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ។

ក្នុង​កិច្ច​សន្ទនា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​ពិភាក្សា​ពី​ការ​ត្រៀម​រៀបចំ​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ខែ​ក្រោយ និង​បាន​សម្តែង​ការ​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី យ៉ាង​សំខាន់​លើ​វិស័យ​នានា រួម​ទាំង​វិស័យសេដ្ឋកិច្ច ផង​ដែរ ។

ឯកឧត្តម រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ការ​ធានា​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​សម្រេច​បាន​នូវ​លទ្ធផល​សំខាន់​ៗ ជា​ច្រើន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កម្ពុជា និង​សម​ភាគី​ហ្វី​លី​ពី​ន បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​ផ្លាស់​ប្តូរ​កម្រិត​ខ្ពស់ និង​បាន​រម្លឹក​ឡើង​វិញ នូវ​ជំនួប​ប្រកបដោយ​ផ្លែផ្កា​រវាង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី Ferdinand Marcos Jr. ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ខែមីនា ឆ្នាំ​២០២៤ នៅ​ប្រទេស​អូស្ត្រាលី ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ លើក​ទី​៤ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វី​លី​ពី​ន សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (JCBC) ដែល​បាន​រៀបចំ​ឡើង ក្នុង​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ម៉ានីល ហើយ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​សំខាន់​ៗ ដែល​សម្រេច​បាន​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ។

ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ។

ឯកឧត្តម​រដ្ឋមន្ត្រី Manalo បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ និង​កាយវិការ​ដ៏​ល្អ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ករណី​ពពោះ​ជំនួស ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​ហ្វី​លី​ពី​ន នា​ពេល​ថ្មី​ៗ​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​ទន្ទឹងរង់ចាំ​ជំនួប​ដោយ​ផ្ទាល់ នៅ​ឯ​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ