ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​ Spurs​ បង្ហាញ​​ឈុត​ប្រចាំ​រដូវ​កាល​ថ្មី​3​ពណ៌​

14 ឆ្នាំ មុន

ក្លឹប​​ «មាន់​ខ្នាយ​​មាស» Spurs ដែលជា​ក្លឹប​​ដ៏​ល្បី​ល្បាញ​​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​​ប្រឺមី​ញេ​លីក បាន​បង្ហាញ​​ឈុត​ឯក​សណ្ឋា​ន​ថ្មី​​សម្រាប់​រដូវ​កាល ២០១១-២០១២ ដោយ​មាន​លក្ខណៈ​​៣​ប្រភេទ​​ជា​ផលិត​ផល​​របស់​ក្រុម​ហ៊ុន «ពូម៉ា» (PUMA) និង​ជា​ឆ្នាំ​ចុង​ក្រោយ​​នៃ​កិច្ច​​ស​ន្យា ។

សម្រាប់​ឈុត​ប្រកួត​ក្នុង​ទឹក​ដី (ក្នុង​ផ្ទះ) ​របស់​ក្លឹប Spurs នៅ​រដូវ​កាល​ក្រោយ (២០១១-២០១២) ​មាន​អាវ​ពណ៌ស ​នៅត្រង់​​ក​​គ្មាន​ស្លាក​សញ្ញា​ក្បូរ​ក្បាច់​​ទេ ដែលជា​និមិត្ត​​រូប​មួយ​រំលឹក​ដល់​​អាវ​រ​បស់​ក្លឹប​ក្នុង​ពេល​អតីត​កាល ។ ក្រៅ​ពី​នេះ ​​ចំពោះ​​​ឈុត​ឯក​សណ្ឋា​ន​​​ប្រកួត​នៅ​ក្រៅ​ទឹក​​ដី (ក្រៅ​ផ្ទះ) នឹង​ប្តូរ​​​ពីពណ៌​​ផ្ទៃ​មេឃ កាល​ពី​រដូវ​កាល​មុន​ជា​ពណ៌​​ខៀវ​ មាន​.ក​មូល​ ​ឯ​ឈុត​ទី៣ គឺឆ្នូត​​កាត់​មាន​ពណ៌​លឿង និង​ក.​មាន​​រាង​ជា​អក្សរ​ “V” ។ ​សម្រាប់​​​ឈុត​ប្រកួត​​នៅ​ក្នុង​​ទឹក​ដី (ក្នុង​ផ្ទះ) ស៊េរី​​ថ្មី​នឹង​បើក​​​ឱ្យ​ប្រើ​ប្រាស់​​ក្នុង​ការ​ប្រកួត​ជា​ផ្លូវ​ការ​លើក​​ដំបូង​នៅ​ក្នុង​ការ​បើក​ទ្វារ​ស្វាគមន៍​​ក្លឹប Everton នៅថ្ងៃ​ទី​១៣ សីហា​ខាងមុខ ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ នៅរដូវ​កាល​ថ្មី​ Spurs ​​បាន​បែក​ចែក​ស្លាក​សញ្ញា​ក្រុម​ហ៊ុន​​ឧបត្ថម្ភ​​នៅ​លើ​អាវ​ត្រង់​ដើម​ទ្រូង​ជា​​២​ក្រុម​​ហ៊ុន ដោយ​ក្រុម​ហ៊ុន Autonomy Corporation ​ប្រើ​​សម្រាប់​​ការ​ប្រកួត​នៅ​ក្នុង​លីក ហើយ​ពេល​​ប្រកួត​​​បាល់​ទាត់​​យក​​ពាន​ជើង​ឯក​ទាំង​ក្នុង​ និង​ក្រៅ​​ប្រទេស​​​ប្រើ​ស្លាក​សញ្ញា​ក្រុម​ហ៊ុន Investec៕