រាជធានីភ្នំពេញ ៖ ក្មេងទំនើ.ងមួយក្រុមមានគ្នាជិត១០នាក់ ប្រដាប់ដោយដាវកាំបិតបានធ្វើសកម្មភាពកា.ប់បំផ្លិញបំផ្លាញម៉ូតូរបស់ជនរងគ្រោះប្រុសស្រីពីរនាក់ បណ្ដាលឲ្យខូចខាតម៉ូតូចំនួនពីរគ្រឿង ហើយនាំគ្នីគ្នាគេចបាត់ស្រមោលអស់ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមុខផ្សារច្បារអំពៅផ្លូវ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុជនរងគ្រោះប្រុសស្រីពីរនាក់បានជិះម៉ូតូចំនួនពីរគ្រឿងម៉ាកស៊ុយសូគីនិច ពណ៌សលាយខៀវ និងមួយគ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ក្រហម បានចេញពីផ្ទះមកទិញស្លាបមាន់ នៅមុខផ្សារច្បារអំពៅកន្លែងកើតហេតុ ខណៈពេលកំពុងអង្គុយទិញអង្គុយលេងផងនោះក៏ស្រាប់តែមានក្រុមក្មេងទំនើ.ងមួយក្រុមមានគ្នា៩នាក់នាក់ ជិះម៉ូតូចំនួនបីគ្រឿង បានមកដល់ធ្វើសកម្មភាព ដោយដាវកាំបិតកា.ប់បំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតម៉ូតូពីរគ្រឿង ហើយក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់តែម្ដង ។
ពាក់ព័ន្ធករណីនេះដែរបន្តិចក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំរួចហើយក៏បានណែនាំម្ចាស់ម៉ូតូទាំងពីរនាក់ដូចជា យកម៉ូតូដែលរងការខូចខាតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីសមត្ថកិច្ចលោកធ្វើការសួរនាំក៏ដូចជា ដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមក្មេងទំនើ.ងដែលជាអ្នកកា.ប់បំផ្លិញបំផ្លាញនោះចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ