ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រីស្រស់ម្នាក់ត្រូវតុលាការចេញដីកាបង្គាប់ឱ្យ​ចា.ប់ខ្លួនពីបទគំរា.មកំហែងហែ.កកេរ្តិ៍​លើបណ្តាញ​​សង្គមហ្វេសប៊ុក

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សាលាដំបូង​ខេត្ត​សៀម​រាប ១០ តុលា ២០២៤ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ស្ត្រី​រូប​ស្រស់​មួយ​រូប ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។…

ខេត្តសៀមរាប ៖ សាលាដំបូង​ខេត្ត​សៀម​រាប ១០ តុលា ២០២៤ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ស្ត្រី​រូប​ស្រស់​មួយ​រូប ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

តាម​ដីកា​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា ឈ្មោះ ចិន ស្រី​ដា ភេទ​ស្រី អាយុ​២៧ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត​​​្តសៀមរាប ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Vi Da (​គេចខ្លួន​) ត្រូវ​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ ប្រព្រឹត្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ និង​អំឡុង​ខែមីនា ឆ្នាំ​២០២៤​កន្លង​មក បទល្មើស​ព្រហ្មទណ្ឌនេះ មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧២ និង​​​មាត្រា ៣៧៣ នៃ​ក្រមព្រហ្មទណ្ឌ ។ សា​លា​ដំ​បូង​​ខេត្តសៀមរាប​បាន​បញ្ជាក់​ទៀត​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទមជ្ឈិម ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​។

បើ​យោង​តាម​ពាក្យបណ្ដឹង​របស់​ដើមបណ្ដឹង ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ឈ្មោះ ចិន ស្រី​ដា បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ឈ្មោះ Vi Da ឆាត​មក​គម្រាម​ខ្ញុំបាទ​ថា “​ម៉េច​ហើយ​បងលុយ​បំណុល​ដែល​ប្រពន្ធ​បង​ជំពាក់​ខ្ញុំ នឹង​ដោះស្រាយ​សង​ឱ្យ​ខ្ញុំ​ថ្ងៃ​ណា បើ​មិន​សង​ទេ ? ឬ​គេចវេស​មិន​ព្រម​សង​ឱ្យ​ខ្ញុំ ប្រាប់​មួយ​មាត់​មក ស្រួល​ខ្ញុំ​ដាក់​ពាក្យបណ្ដឹង ហើយ​ឱ្យ​សារព័ត៌មាន​រក​ដំណោះស្រាយ​តាម​យុត្តិធម៌​ឱ្យ​ខ្ញុំ​”​វិញ ។

ពាក្យបណ្ដឹង​បាន​បន្ត​ទៀត​ថា ស្ត្រីរូបនេះ បាន​គំរាម​ទៀត​ថា ខ្ញុំ​មាន​ទាំង​សំឡេង​និយាយ​​​​ទូរស័ព្ទ​ជាមួយ​ប្រពន្ធរ​បស់បង វា​ខ្ចី​លុយ​​ខ្ញុំ​បង្គ្រប់​ឱ្យ​ប្តី​ឡើង​ផ្កាយ​១​នៅខេត្តបន្ទាយមានជ័យ​ទៀត​ផង បើ​បង​និង​ប្រពន្ធ​បង​មិន​ព្រម​ដោះស្រាយ​រឿង​លុយ​ឱ្យ​ខ្ញុំ​ទេ ខ្ញុំ​ដាក់​ពាក្យបណ្ដឹង​ហើយ​ផ្ញើ​សំឡេង​ឱ្យ​អ្នក​សារព័ត៌មាន​ជួយ​ចុះ​ផ្សាយ ពី​រឿង​ប្រពន្ធ​លោក​ផ្កាយ​១​ខេត្ត បន្ទាយ​មាន​ជ័យ ខ្ចី​លុយ​គេ​ឱ្យ​ប្តី​ឡើង​ផ្កាយ​ហើយ​គេចវេស​មិន​សង មិន​ចេញ​មុខ​ដោះស្រាយ គឺ​អាច​នឹង​ល្បី​ខ្លាំង ។

ក្នុង​ដីកា​តុលាការ​បាន​កំណត់​ថា ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ស្វែងរក​ការ​ពិត គប្បី​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ យក​មក​កាន់​តុលាការ​សា​ម៉ី​ជា​បន្ទាន់ ។

តុលាការ​សម្រេច​ដូចខាងក្រោម ៖
១-​បង្គាប់​ទៅ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ឱ្យ​ចាប់​​​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ចិន ស្រី​ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​មាន​អត្ត​សញ្ញាណ​ដូច​​​បាន​រៀបរាប់​ខាងលើ​នេះ មក​ប្រគល់​ជូន​តុ​លាការ​សា​ម៉ី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

២-​ក្នុង​ករណី​មាន​កាលៈទេសៈ ដែល​មិន​អាច​នាំ​ជន​ត្រូវ​ចោទ​មក​ជូន​តុលាការ​សា​ម៉ី​ទាន់​ពេល​​វេលា បង្គាប់​ឱ្យ​ប្រធាន​មន្ទីរឃុំឃាំងខេត្ត​-​រាជធានី ទទួល​និង​ឃុំខ្លួន​ឈ្មោះ​ខាងលើ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​នេះ ។ បុគ្គល​ដែល​បាន​ឃុំខ្លួន​នេះ ត្រូវ​នាំ​មក​បង្ហាញខ្លួន​ដល់​ចៅក្រម​ស៊ើបសួរ ក្នុង​រយៈពេល​យ៉ាង​ខ្លី​បំផុត ។

ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោកស្រី ចិន ស្រី​ដា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២៩២៥​នេះ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ