រាជធានីភ្នំពេញ ៖ ស្រ្តីជាកម្មការិនីម្នាក់បានលេបថ្នាំងងុយដេកអស់៣បន្ទះ សម្លាប់ខ្លួនបន្ទាប់ពីមកជួលបន្ទប់ស្នាក់នៅបានតែ៣ថ្ងៃតែសំណាងល្អត្រូវបានម្ចាស់ផ្ទះជួលឃើញទាន់គាស់បន្ទប់ហើយទាក់ទងហៅរថយន្តសាមុយបញ្ជូនទៅសង្គ្រោះ។
ហេតុការណ៍នោះបង្កអោយមានការភ្ញាក់ផ្អើកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ១៣ ខែមករាឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរូបនោះឈ្មោះស្រីម៉ាប់ អាយុ៣៦ឆ្នាំ មានមុខរបរជាកម្មការីនីរោងចក្រស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើមានស្រុកកំណើតនៅខេត្តសៀមរាប។
បើតាមស្រ្តីម្ចាស់បន្ទប់ជួលបានអោយដឹងថា ស្រ្តីខាងលើបានមកជួលបន្ទប់ស្នាក់នៅទើបតែបាន៣ថ្ងៃក្នុង១ខែចំនួន២០ម៉ឺនរៀល ដោយកក់ថ្លៃបន្ទប់ចំនួន៦ម៉ឺនរៀល។
ស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៣ខែមករានេះគាត់មានការសង្ស័យដោយពុំឃើញស្ត្រីរូបនេះចេញមកក្រៅដោយចាក់សោបន្ទប់ជាប់ហើយគាត់គោះទ្វារហើយក៏មិនឆ្លើយតបក៏បានហៅប្ដីយកដែកមកគាស់ទ្វារបន្ទប់ចូលទៅក្នុងបន្ទប់មើលឃើញកម្មការិនីរូបដេកស្ដូកស្ដឹងបែកពពុះមាត់និងមានសំបកថ្នាំងងុយដេក៣បន្ទះនៅក្បែរខ្នើយ។
ស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងទៀតថា ភ្លាមៗនោះគាត់ក៏បាននាំគ្នាសែងចុះពីលើជាន់ទី ៣ មកក្រោមហើយបានធ្វើចលនាសង្គ្រោះទើបដឹងខ្លួនវិញហើយបានរាយការណ៍ទៅមេភូមិមកសួរនាំតែនាងពុំនិយាយស្ដីអ្វីឡើយ ។ គេពុំដឹងថា នារីរូបនោះមានវិបត្តិអ្វីនោះទេបានជាលេបថ្នាំងងុយដេកប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ ។ បន្ទាប់ពីដឹងខ្លួនវិញស្ត្រីជាម្ចាស់បានប្រគល់លុយ ៦ម៉ឺនរៀលទៅឱ្យស្ត្រីរូបនោះវិញហើយទាក់ទងហើយរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងបញ្ជូនទៅសង្រ្គោះ៕
ចែករំលែកព័តមាននេះ