ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំពុង​តាម​រក​ជន​ជាតិ​ចិន​២នាក់​ដែ​ល​សង្ស័យ​ធ្លាក់​ចូល​ក្នុង​អំពើ​រត់​ពន្ធ

10 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ នគរ​បាល​ថៃ​បន្ត​ស្វែង​រក​ជន​ជាតិ​ចិន​២​នាក់​ទៀត​ដែល​បាត់​ខ្លួន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​។ សមត្ថ​កិច្ច​កំពុង​សង្ស័យ​ថាអ្នក​ទាំង​២​អាច​នឹង​លង់​ខ្លួន​នៅ​ក្នុង​អំពើ​រត់​ពន្ធ​មនុស្ស​។ សំណុំ​រឿង​នេះ​ស្រដៀង​នឹង​ករណី​តា​រា​សម្ដែង​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ឈ្មោះ​វ៉ាង​ស៊ីង​ដែល​ត្រូវ​គេ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​។ លោក​វ៉ាងស៊ីង​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​មិន​យូរ​ប៉ុន្មាន​ក៏​បាត់​ខ្លួន​មួយ​រំពេច​​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ គេរក​ឃើញ​គាត់​នៅ​ព្រំ​ដែន​ប្រទេស​ភូមា​។ ទីនោះ​​សម្បូរ​បណ្ដាញ​សង្គម​ងងឹត​ដែល​រក​ស៊ី​ខាង​ឆ​បោក​ និង​ជំរិត​ទារ​ប្រាក់​តាម​អន​ឡាញ​។ សមត្ថ​កិច្ច​ថៃ​អះ​អាង​ថា​វ៉ាង​ស៊ីង​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​រត់​ពន្ធ​មនុស្ស​​។​…

ទី​ក្រុង​បាងកក​៖ នគរ​បាល​ថៃ​បន្ត​ស្វែង​រក​ជន​ជាតិ​ចិន​២​នាក់​ទៀត​ដែល​បាត់​ខ្លួន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​។ សមត្ថ​កិច្ច​កំពុង​សង្ស័យ​ថាអ្នក​ទាំង​២​អាច​នឹង​លង់​ខ្លួន​នៅ​ក្នុង​អំពើ​រត់​ពន្ធ​មនុស្ស​។ សំណុំ​រឿង​នេះ​ស្រដៀង​នឹង​ករណី​តា​រា​សម្ដែង​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ឈ្មោះ​វ៉ាង​ស៊ីង​ដែល​ត្រូវ​គេ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​។ លោក​វ៉ាងស៊ីង​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​មិន​យូរ​ប៉ុន្មាន​ក៏​បាត់​ខ្លួន​មួយ​រំពេច​​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ គេរក​ឃើញ​គាត់​នៅ​ព្រំ​ដែន​ប្រទេស​ភូមា​។

ទីនោះ​​សម្បូរ​បណ្ដាញ​សង្គម​ងងឹត​ដែល​រក​ស៊ី​ខាង​ឆ​បោក​ និង​ជំរិត​ទារ​ប្រាក់​តាម​អន​ឡាញ​។ សមត្ថ​កិច្ច​ថៃ​អះ​អាង​ថា​វ៉ាង​ស៊ីង​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​រត់​ពន្ធ​មនុស្ស​​។​ ឥឡូវ​នេះ​លេច​ចេញ​ករណី​សង្ស័យ​ឆ​បោក​ថ្មី​ទៀត​កើត​ឡើង​ចំពោះ​តារា​សម្ដែង​ជន​ជាតិ​ចិន​ឈ្មោះ​យ៉ាង​សឺជី​ដែល​បាត់​ខ្លួន​​កាល​​ពី​ចុង​ខែ​ធ្នូ និង​​ម្នាក់​ទៀត​ជា​នារី​​​ជន​ជាតិ​ចិន​ឈ្មោះ​អ៊ូ​ជាជី​​ក៏​បាត់​ខ្លួន​ផង​ដែរ​។

នៅ​ក្នុង​​ករណី​​បាត់​ខ្លួន​យ៉ាង​សឺជី ក្រុម​គ្រួសារ​​បានផ្សព្វ​ផ្សាយ​​តាម​បណ្ដាញ​សង្គម​ និង​ស្វែង​រក​ការ​ធ្វើ​អន្តរា​គមន៍​។ នេះ​បើ​​តាម​នគរ​បាល​ថៃ​ទទួ​លបន្ទុក​ខាង​ស៊ើប​អង្កេត​​។ ​បង​ប្អូន​ជី​ដូន​មួយ​របស់គាត់​បាន​បង្ហោះ​ដំណឹង​បាត់​ខ្លួន​​តាម​​បណ្ដាញ​សង្គម​វេបូ​។ យ៉ាង​សឺជី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​បន្ទាប់​ពី​មាន​​គេ​ទាក់​ទង​តាម​ឆាត​កាល​ពី​ថ្ងៃទី​៨ ខែ​ធ្នូ​ដើម្បី​ថត​កុន​នៅ​​​ប្រទេស​ថៃ​។

​យ៉ាង​ក៏​បាន​បបួល​​មិត្ត​ភក្តិ​​ដទៃ​ទៀត​​​ក្រែង​លោ​ពួក​គេ​ចាប់​អារម្មណ៍​​នឹង​ការ​ថត​កុន​នេះ​ដែរ​​។ ប៉ុន្តែ​ដោយ​សារ​​ជាប់​រវល់​សម្ដែង​នៅ​ប្រទេស​​ចិន​ដែរ ដូច្នេះ​​ពួក​គេ​មិន​បាន​ទៅ​ប្រទេស​ថៃ​ទេ​។ ​យ៉ាង​ចាក​ចេញ​ពី​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​​​។ ពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​​​មាន​គេ​ចាំ​ទទួល​គាត់​ និង​ដឹក​បន្ត​ទៅ​ព្រំ​ដែន​ភូមា​-​ថៃ​។ ១​ថ្ងៃ​ក្រោយ​មក យ៉ាង​ផ្ញើ​សារ​ទៅ​មិត្ត​ភក្ដិ​​ និង​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ការ​ងារ​នេះ​។ មិន​យូរ​ប៉ុន្មាន​ ពួក​គេ​ក៏​ដាច់​ការ​ទាក់​ទង​គ្នា​ជា​មួយ​គាត់​ទាំង​ស្រុង​។​

កន្លង​ផុត​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ យ៉ាង​ទាក់​ទង​​តាម​វីឌីអូ​ខល​ទៅ​ម្ដាយ​របស់​គាត់​ និង​ប្រាប់​ថា​គាត់​មាន​សុវត្ថិ​ភាព​ជា​ធម្ម​តា​ទេ​។ ​ប៉ុន្តែ​ម្ដាយ​គាត់​សង្កេត​ឃើញ​ស្នាម​ជាំ​នៅ​ភ្នែក​ទាំង​សង​ខាង​។ មើល​ទៅ​រូប​រាង​របស់​គាត់​ក៏​មិន​មែន​មាន​សុខ​ភាព​ល្អ​​​ប៉ុន្មាន​​ដែរ​។ មិត្ត​ភក្ដិ​របស់​យ៉ាង​ក៏​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​ចិន និង​ទាក់​ទង​ទៅ​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​ថៃ និង​ភូមា​។​​

បង​ប្អូន​ជី​ដូន​មួយ​របស់​គាត់​យល់​ថា​ករណី​របស់​យ៉ាង​សឺជី​ក៏​មិន​ខុស​ពី​​វ៉ាង​​​ស៊ីង​នោះ​ដែរ​​។ ហេតុ​នេះ​គាត់​ក៏​សម្រេច​ចិត្ត​ផ្សាយ​ដំណឹង​បាត់​ខ្លួន​នេះ​តាម​​​អ៊ីន​ធឺណិត​​​។ នៅ​ក្នុង​ករណី​នារី​ជន​ជាតិ​ចិន​ឈ្មោះ​អ៊ូជាជី​ នាង​​មានអាយុ​​​២១​ឆ្នាំ​​ ​រៀន​ចប់​បរិញ្ញា​ប័ត្រ​​​។ នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​មិន​យូរ​ប៉ុន្មាន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​​នាង​ក៏​ដាច់​ការ​ទាក់​ទង​ជា​មួយ​ក្រុម​គ្រួសារ​ជា​រៀង​រហូត​។​

ប៉ា​របស់​នាង​ប្រាប់​ថា​នេះ​ជា​លើក​​ដំបូង​​ដែល​កូន​ស្រី​​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​។ នាង​ចាក​ចេញ​​ពី​ប្រទេស​ចិន​ជា​មួយ​មិត្ត​ភក្ដិ​ម្នាក់​ដែល​​ស្គាល់​គ្នា​​តាម​អន​ឡាញ​ទើប​តែ​បាន​មិន​ដល់​​១​ខែ​ទេ​​។ ​​​​ទៅ​ដល់ប្រទេស​​ថៃ​នៅ​ម៉ោង​៤​ជិត​ភ្លឺ​​ នាង​បាន​ទាក់​ទង​ទៅ​ម្ដាយ​តាម​វី​ឆេត​ និង​បង្ហោះ​ទី​តាំង​ និង​គម្រោង​ស្នាក់​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​ដន​មឿង​។ ម្ដាយ​​ផ្ដាំ​​​​ថា​កុំ​ទៅ​ប្រទេស​ភូមា​ ហើយ​នាង​ក៏​បាន​តប​ថា​នាង​មិន​ទៅ​ទី​នោះ​ទេ​។ នៅ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​ ពួក​គេ​ក៏​ដាច់​ការ​ទាក់​ទង​គ្នា​ជា​រៀង​រហូត​​។

លទ្ធ​ផល​ស៊ើប​អង្កេត​បង្ហាញ​ថា​​រថ​យន្ត​១​គ្រឿង​បាន​ទៅ​ទទួល​នាង​អ៊ូជាជី​ដល់​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​ ហើយ​ដឹក​ចូល​សណ្ឋាគារ​។ បុគ្គ​លិក​សណ្ឋាគារ​ប្រាប់​ថា​នាង​កត់​ឈ្មោះ​ចូល​ស្នាក់​នៅ​នៅ​ម៉ោង​៥​ជិត​ភ្លឺ​។ ៤​ម៉ោង​ក្រោយ​មក នាង​ក៏​បានចាក​ចេញ​ពី​​​សណ្ឋាគារ​​ដើម្បី​បន្ត​ដំណើរ​ទៅ​កន្លែង​ផ្សេង​​​។ ប៉ា​របស់​នាង​ក៏​ជិះ​យន្ត​ហោះ​វឹង​ទៅ​បាងកក​ភ្លាម​ ហើយ​ទាក់​ទង​ទៅ​នគរ​បាល​ថៃ​ដើម្បី​ស្នើ​សុំ​​អន្តរាគមន៍​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លទ្ធ​ផល​យ៉ាង​ណា​នៅ​មិន​ទាន់​ដឹង​ច្បាស់​​នៅ​ឡើយ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ