ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ច្រានចោលចំពោះ​ការ​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតក.ម្ម​លើលោក លឹ​ម គឹ​ម​យ៉ា

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូ​ណា បាន​ច្រាន​ចោលការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ថា រាជរដ្ឋាភិបាល​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើអតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹ​ម…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូ​ណា បាន​ច្រាន​ចោលការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ថា រាជរដ្ឋាភិបាល​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើអតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹ​ម គឹ​ម​យ៉ា នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥​ ។

លោក ប៉ែន បូ​ណា បាន​គូសបញ្ជាក់​ថា​ ៖ «​បញ្ហា​កើតឡើង​នៅ​ប្រទេស​ថៃ សុំ​ទុក​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​ថៃ​ ជា​អ្នកស៊ើប​អង្កេត​»​ ។

លោក ប៉ែន បូ​ណា បន្ត​ថា កម្ពុជា​-​ថៃ គឺជា​ប្រទេស​មាន​អធិបតេយ្យភាព​ពីរ​ផ្សេង​គ្នា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទំនួល​ខុស​ត្រូវ ចំពោះតែ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​គ្មាន​សមត្ថកិច្ច​ទៅ​លូកលាន់ ឬ​ការ​ទទួលខុសត្រូវ​ណាមួយ ចំពោះ​បញ្ហា​ ដែល​កើតឡើង​នៅ​ប្រទេស​ថៃ​នោះ​ទេ​ ។ ដូច្នេះ អ្នកនយោបាយ អង្គការ​សង្គម​ស៊ី​វិល ត្រូវ​យល់​ឲ្យ​ច្បាស់​លើ​បញ្ហា​នេះ ដោយ​កុំ​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ ។

លោក ប៉ែន បូ​ណា ក៏​បាន​ប្រាប់​ក្រុមប្រឆាំង​ជ្រុលនិយម​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ព្រមទាំង​ប្រព័ន្ធ​ឃោសនា​ខ្លះ បញ្ឈប់​វប្បធម៌ លាប​ពណ៌ មួលបង្កាច់ ចោទប្រកាន់​ដោយ​គ្មាន​ភស្តុ​តាង​លើ​រាជរដ្ឋាភិបាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ