ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ដែលគេដឹកតាមឡានមកទុកចោលក្បែរ​ខ្លោងទ្វារវត្តទួលសុភាឃួន ​បានស្លា.ប់​ហើយ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេ ញ៖ បុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តមួយគ្រឿងមកទុកចោលនៅក្បែ​រខ្លោង​ទ្វារ វត្តសុភាឃួន បានស្លាប់បាត់បង់ជីវិតហើយ​។ ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចំណុចមុខវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទាទី២…

រាជធានីភ្នំពេ ញ៖ បុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តមួយគ្រឿងមកទុកចោលនៅក្បែ​រខ្លោង​ទ្វារ វត្តសុភាឃួន បានស្លាប់បាត់បង់ជីវិតហើយ​។

ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចំណុចមុខវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បុរសដែលបាត់បង់ជីវិត​ខាងលើ​ពុំត្រូវគេស្គាល់តែសញ្ញាណឡើយ មានអាយុប្រមាណជាជាង​៤០ឆ្នាំបានដេកស្លាប់នៅក្បែរក្លោងទ្វារវត្ត បន្ទាប់ពីមានរថយន្តមួយគ្រឿងដឹកយកមកទុកចោល។

តាមស្រ្តីម្នាក់ឈ្មោះ ផាន់ អូន អាយុ៦៨ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គាត់បានបោកសំអាតតាមផ្លូវដល់មុខក្លោងទ្វារវត្តសុភាឃួន ស្រាប់តែប្រទះឃើញមានមនុស្សប្រុសម្នាក់ដេកស្លាប់នៅខាងក្រោយរូបសំណាក់ ក៏បានផ្ដល់ដំណឹងទៅសមត្ថកិច្ច។

តាមការមើលកាមេរ៉ាសុវត្ថិភាពឃើញថា នៅវេលាម៉ោង៩នឹង៥៨នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឃើញមានរថយន្ត១គ្រឿងបានដឹកជនរងគ្រោះមកដល់ខាងមុខ​ខ្លោងទ្វារ​ទ្វារវត្តសុភាឃួន ហើយក៏មានជួយគ្រាហ៍ជនរងគ្រោះចុះពីលើរថយន្ត មកអង្គុយនៅខាងមុខក្លោងទ្វារវត្ត រួចបានឡើងលើរថយន្តជិះចេញទៅបាត់ទៅ ហើយជនរងគ្រោះក៏បានងើបដើរទៅដេកខាងក្រោយរូបសំណាក់មុខ​ខ្លោង​ទ្វារវត្ត​ រួច​ក៏បានស្លាប់តែម្តង។

តាមប្រភពព័ត៌មានឱ្យដឹងទៀតថា រថយន្តនោះទំនងជាអ្នកមានចិត្តធម៌ ហើយជួយដឹកជនរងគ្រោះពីកន្លែងណាមួយ យកមកទុកនៅមុខវត្តខាងលើ ដោយមានគ្នាពីរនាក់ ហើយម្នាក់បានដើរទៅវិញ នៅសល់តែម្នាក់ ក៏ដេករហូតស្លាប់។

តាមការពិនិត្យកន្លែងកើតហេតុ សាកសពជនរងគ្រោះ ត្រូវបាន​លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ