ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លីពីន​ថា​ខ្លួន​ចង់​បាន​សន្តិ​ភាព ប៉ុន្តែប្ដេជ្ញា​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​

8 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ​​ហ្វ៊ីលីពីន​បញ្ជាក់​ជំហរ​​តាម​រយៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​។ លោក​​រដ្ឋ​មន្ត្រី​អឹន​រីក ម៉ាណាឡូ (Enrique Manalo) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ចង់​ពិភាក្សា​ និង​ដោះ​ស្រាយ​ជម្លោះ​រវាង​ហ្វ៊ីលីពីន និងចិន​តាម​មធ្យោបាយ​ការ​ទូត​។ ប៉ុន្តែ​លោក​​ថា​ហ្វ៊ីលីពីន​​មិន​ធ្វើ​សម្ប​ទាន​​នៅ​ក្នុង​ការ​ចរ​ចា​ដើម្បី​ធ្វើ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា​ដាច់​ខាត​។…

ទី​ក្រុង​ម៉ានីឡា៖ ​​ហ្វ៊ីលីពីន​បញ្ជាក់​ជំហរ​​តាម​រយៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​។ លោក​​រដ្ឋ​មន្ត្រី​អឹន​រីក ម៉ាណាឡូ (Enrique Manalo) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ចង់​ពិភាក្សា​ និង​ដោះ​ស្រាយ​ជម្លោះ​រវាង​ហ្វ៊ីលីពីន និងចិន​តាម​មធ្យោបាយ​ការ​ទូត​។ ប៉ុន្តែ​លោក​​ថា​ហ្វ៊ីលីពីន​​មិន​ធ្វើ​សម្ប​ទាន​​នៅ​ក្នុង​ការ​ចរ​ចា​ដើម្បី​ធ្វើ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា​ដាច់​ខាត​។

ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​​ចាប់​ផ្ដើម​ល្អក់​កករ​នឹង​គ្នា​​កាន់​តែ​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ជម្លោះ​បូរណ​ភាព​ទឹក​ដី។ ភាគី​ទាំង​២​ក៏​ប៉ះ​ទង្គិច​គ្នា​ជា​ហូរ​ហែ​​រវាង​ឆ្មាំ​​​សមុទ្រ​ចិន និង​​ទូក​ដឹក​ជញ្ជូន​ឥវ៉ាន់​របស់​ហ្វ៊ីលីពីន​​ទៅ​ឱ្យ​គ្នា​របស់​គេ​ប្រចាំ​នៅ​​កណ្ដាល​សមុទ្រ​។ ហ្វ៊ីលីពីន​ចោទ​ថា​ចិន​ចូល​ចិត្ត​ប្រើ​ហិង្សា​ រីឯ​​ចិន​ចោទ​ថា​ហ្វ៊ីលីពីន​បន្ត​ជ្រៀ​ត​ចូល​ក្នុង​ដែន​ទឹក​របស់​ចិន​។​


រឿង​នេះ​គ្មាន​ពាក់​ព័ន្ធ​នឹង​អាមេរិក​ទេ
នៅ​ក្នុង​ជម្លោះ​ចិន-​​ហ្វ៊ីលីពីន ទី​ក្រុង​ប៉េកាំង​សម្លឹង​ឃើញ​ថា​នេះ​ជា «សង្គ្រាម​ខ្ចី​ដៃ​»។ មាន​ន័យ​ថា​ជម្លោះ​ពិត​ប្រាកដ​គឺ​រវាង​ចិន និង​អាមេរិក​។ គ្រាន់​តែ​ថា​អាមេរិក​ខ្ចី​ដៃ​ហ្វ៊ីលីពីន​ដើម្បី​ប្រើ​ប្រាស់​។ ប៉ុន្តែ​ប្រមុខ​ការ​ទូត​ហ្វ៊ីលីពីន​​ថ្លែង​ថា​រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​អាមេរិក​ទេ​។ ​ហ្វ៊ីលីពីន​ខិត​ខំ​ការ​ពារ​សិទ្ធិ​អធិប​តេយ្យ​ភាព​​នៅ​លើ​តំបន់​សេដ្ឋ​កិច្ច​ផ្ដាច់​មុខ​របស់​ខ្លួន​​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។​

ទន្ទឹម​នឹង​នោះ ​ហ្វ៊ីលីពីន និង​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ជា​យូរ​មក​ហើយ​ ហើយ​បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​ការ​ពារ​សន្តិ​សុខ​ជាតិ​គ្នា​ទៅ​វិញ​ទៅ​មក​។ កាល​ពី​សប្ដាហ៍​មុន ហ្វ៊ីលីពីន​ប្រកាស​អំពី​គម្រោង​ទិញ​ប្រព័ន្ធ​មីស៊ីល​ម៉ាក​ថាយ​ហ្វុន​​របស់​អាមេរិក​ (Typhon)​។ ​ប្រទេស​ចិន​រិះ​គន់​ខ្លាំង​ៗ​ និង​ចាត់​ទុក​ថា​​​ជា​ការ​ញុះ​ញង់​ឱ្យ​មាន​ការ​រត់​ប្រណាំង​​សព្វា​វុធ​នៅ​ក្នុង​តំបន់​។​

​​មុននឹង​​ហ្វ៊ីលីពីន​ទទួល​បាន​​​មីស៊ីល​ទាំង​នេះ​​​ត្រូវ​ការ​ពេល​​យ៉ាង​តិច​២​ឆ្នាំ​ទៅ​មុខ​ទៀត​។ ហ្វ៊ី​លីពីន​ថ្លែង​​ថា​ខ្លួន​មិន​ចង់​បាន​សង្គ្រាម​ទេ​។ ខ្លួន​ទិញ​មីស៊ីល​នេះ​គ្រាន់តែ​​ដើម្បី​​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ​តែ​ប៉ុណ្ណោះ​។ យើង​គាំទ្រ​ការ​រក្សា​សន្តិ​ភាព​នៅ​ក្នុង​តំបន់​។ ដូច្នេះ រាល់​ការ​ធ្វើ​ទំនើប​កម្ម​យោធា​ ឬ​គ្រឿង​សម្ភារៈ​សឹក​គ្រាន់​តែ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​យើង​តែ​ប៉ុណ្ណោះ​។​


ទំនាក់​ទំនង​​ហ្វ៊ីលីពីន​-អាមេរិក​នៅ​តែ​រឹង​មាំ​នៅ​​ក្នុង​សម័យ​កាល​លោក​ត្រាំ​
រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វ៊ីលីពីន​សង្ឃឹម​ថា​ទំនាក់​ទំនង​​ជា​មួយ​​​អាមេរិក​នៅ​តែ​រឹង​មាំ​​​ជា​និច្ច​នៅ​ក្នុង​សម័យ​កាល​​របស់​លោក​ត្រាំ​។ ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ម៉ាកូស​ បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ត្រាំ​កាល​ពី​ខែ​វិច្ឆិកា​ដើម្បី​អប​អរ​សាទរ​ការ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​។ កាល​នោះ ថ្នាក់​ដឹក​នាំ​ទាំង​២​​​បាន​ពិភាក្សា​គ្នា​អំពី​ការ​​ពង្រឹង​សម្ព័ន្ធ​ភាព​​​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​។​​

កិច្ច​សហ​ការ​​​មិន​មែន​ត្រឹម​តែ​វិស័យ​យោធា និង​ការ​ពារ​ជាតិ​​​ទេ​ ប៉ុន្តែ​​រួម​ទាំង​​វិស័យ​​សេដ្ឋ​កិច្ច​ និង​​ឯក​ជន​ផង​ដែរ​។​ កាល​ពី​អាណត្តិ​ទី១​របស់​លោក​ត្រាំ​​ពី​ឆ្នាំ​២០១៧-​២០២១​ ប្រទេស​ទាំង​២​ពង្រឹង​ទំនាក់​ទំនង​នឹង​គ្នា​​​​យ៉ាង​ខ្លាំង​។ លោក​ត្រាំ​ជា​មនុស្ស​មិន​ប្រកាន់​ច្រើន​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​សិទ្ធិ​មនុស្ស​ទេ​។ ទោះ​បី​មេ​ដឹក​នាំ​ផ្ដាច់​ការ​ ឬ​បុរស​ខ្លាំង​ដូច​លោក​គីម​ជុង​អ៊ុន​ក៏​លោក​អាច​សេព​គប់​ជា​មួយ​បាន​ដែរ​។ អតីត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ឌូតឺតេ​ ត្រូវ​លោក​ត្រាំ​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ