ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​សិស្សសាលា បើក​ម៉ូតូ​ហុងដា​ឌ្រី​ម លឿន​ជ្រុល​បុក​ចូល​ហាង​គុយទាវ របួស​៤​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ជា​សិស្សសាលា បាន​បើក​ម៉ូតូ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​បុក​ចូល​អាហារ​ដ្ឋា​ន យី​ហា​«​វោហា​តារា​សាច់​អាំង ស៊ុប និង​គុយទាវ​» បណ្តា​ឲ្យ​ម្ចាស់​ហាង និង​អ្នកលក់​បន្លែ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ជា​សិស្សសាលា បាន​បើក​ម៉ូតូ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​បុក​ចូល​អាហារ​ដ្ឋា​ន យី​ហា​«​វោហា​តារា​សាច់​អាំង ស៊ុប និង​គុយទាវ​» បណ្តា​ឲ្យ​ម្ចាស់​ហាង និង​អ្នកលក់​បន្លែ រង​របួសធ្ងន់ ចំណែក​ក្មេង​ស្រី​២​នាក់ ដែល​ជា​អ្នក​ជិះ និង​អ្នក​បើក​ម៉ូតូ ក៏​បាន​រង​របួស​ផង​ដែរ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​អណ្ដូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

អ្នក​រង​របួស ដែល​ជា​ម្ចាស់​ហាង​គុយទាវ មានឈ្មោះ វ៉ា ស្រី​ម៉ិច ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​រង​របួស​ដៃជើង​ធ្ងន់ធ្ងរ ។ ចំណែក​អ្នកលក់​បន្លែ ឈ្មោះ វ៉ា លី​ជួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រង​របួស​ជើង ទ្រូង​សន្លប់​ដេក​ស្ដូកស្ដឹង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1IP-6092 ជិះ​គ្នា​៣​នាក់ (​ស្រី​២ ប្រុស​ម្នាក់​) ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង ក៏​ជ្រុល​ទៅ​បុក​ចូល​ហាង​គុយទាវ​ខាងលើ បណ្ដាល​ឲ្យ​អ្នកលក់​បន្លែ និង​ម្ចាស់​ហាង បាន​រង​របួស ហើយ​ម៉ូតូ​បាន​ជ្រុល​ទៅ​បោក​នឹង​ទូ​លក់​គុយទាវ និង​ប៉ះ​ម៉ូតូ​ធូ​ដេ មួយ​គ្រឿង​ទៀត បណ្ដា​ឲ្យ​រង​ការ​ខូចខាត ។

ដោយឡែក​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ រ៉េ​ត លី​ហ្សា ភេទ​ស្រី អាយុ​១៥​ឆ្នាំ និង​រួម​ដំណើរ​ម្នាក់ ឈ្មោះ ស្រី ក្រិ​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​ទី​៦ បាន​រង​របួស​ដៃ និង​ក្បាល (​ប្រុស​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​)​។ បន្ទាប់​ពី​កើតហេតុ អ្នក​រង​របួស​ជា​ម្ចាស់​ហាង និង​អ្នកលក់​បន្លែ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ ដែល​រង​របួស ត្រូវ​បាន​ម្ចាស់​ហាង​គុយទាវ ឃាត់​ទុក ហើយ​ទាក់ទង​ទៅ​អាណាព្យាបាល ឲ្យ​មក​ជួប​ដោះស្រាយ សង​សំណង​ការ​ខូចខាត​និង​ចេញថ្លៃ​ព្យាបាល​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ