ខេត្តតាកែវ ៖ ក្រោយបែកធ្លាយលោក រស់ ប៊ុនធឿន បុរសដ៏សង្ហានៃអភិបាលស្រុកអង្គរបូរី ខេត្តតាកែវ រើសអើងអ្នកកាសែតរឿងសុំលុយបាយទឹក ប្រេងសាំងក្នុងកម្មវិធីមួយនៅសាលាស្រុករបស់លោកកាលពីប៉ុន្មានថ្ងៃមុន រហូតផ្ទុះទៅជារឿងវែកញែករកខុសរកត្រូវនោះ ពេលនេះស្រាប់តែមានលិខិមួយច្បាប់ចេញមកស្រាយបំភ្លឺលាងខ្លួនលោកអភិបាលស្រុក។
តាមលិខិតបំភ្លឺដែលចេញដោយ ក្រុមព័ត៌មានបណ្តាញសង្គមនៃរដ្ឋបាលស្រុកអង្គរបូរី បញ្ជាក់ថា លោក រស់ ប៊ុនធឿន មិនមានការប្រកាន់ខឹង រើសអើង ឬមានបំណងប្តឹងអ្នកសារព័ត៌មាន រូបណានោះទេ។ មិនតែប៉ុណ្ណោះក្រុមសារព័ត៌មានបណ្តាញសង្គមនៃរដ្ឋបាលស្រុកអង្គរបូរីបានធ្វើការបដិសេធរាល់ការបង្ហោះប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោក រស់ ប៊ុនធឿន ទៀតផង។
យោងតាមសេចក្តីបំភ្លឺនេះ ហាក់មានភាពស្រពិចស្រពិលដល់មហាជន ព្រោះមិនដឹងថា ជាលិខិតបំភ្លឺតាមផ្លូវការ របស់រដ្ឋបាលសាលាស្រុកឬ ក៏ក្រុមអ្នកសារព័ត៌មានជាអ្នកសរសេរបំភ្លឺជួសរដ្ឋបាលស្រុក ឬមួយក៏រដ្ឋបាលសាលាស្រុកមានបង្កើតក្រុមព័ត៌មានបណ្តាញសង្គមរដ្ឋបាលស្រុកខ្លួនឯងផ្ទាល់?
សូមបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គបូរី ដែលកន្លងមក ល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្តតាកែវ ពេលនេះ លោកដូចជាតឹងចិត្តឆ្អិតទ្រូងទ្រាំលែងបានទើបនិយាយរិះគន់អ្នកសារព័ត៌មានសុំលុយគាត់ពេលមានកម្មវិធីម្តងៗ។
ដោយឡែកតាមប្រភពពីមន្ត្រីសាលាស្រុកអង្គបូរី សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសសង្ហាលោក រស់ ប៊ុនធឿន មិនសូវសប្បាយចិត្តជាមួយនិងអ្នកកាសែតទេមិនថាក្របខណ្ឌ័ ឬឯកជនឡើយព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោក សូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះក៏អ្នកកាសែតផ្សាយលោកឡើងផ្អើលស្រុកដែរ។
ប្រភពពីមន្ត្រីសាលាស្រុកដដែលបានអោយដឹងទៀតថាលោករស់ ប៊ុនធឿន បច្ចុប្បន្នធ្វើការមិនចុះសម្រុកជាមួយនិងក្រុមប្រឹក្សាស្រុកអង្គរបុរីនោះទេដោយសារលោករស់ ប៊ុនធឿន បានអោយក្រុមឈ្មួញកាយដីទួលបុរាណប្រវត្តិសាស្រ្តមួយកន្លែងនៅឃុំព្រៃផ្គាំស្រុកអង្គរបុរីហើយលោករស់ ប៊ុនធឿនក៍ខឹងសម្បានឹងអាជ្ញាមួយចំនួនហេតុអីចេះតែចុះបញ្ជីទួលថាជាទួលបុរាណទៅវិញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ