ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការ​ផ្ទុះអាវុធ​កណ្តាលយប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ មន្ត្រី​ប៉ូលិសចូល​អន្តរាគមន៍​របួស

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ មិថុនា បណ្តាល​ឱ្យ​មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ត្រូវ​របួសជើង​ខាង​ឆ្វេង១​គ្រាប់។ ហេតុ​ការណ៍​នោះ​ត្រូវ​បាន​គេដឹងថា មាន​រថយន្ត​ម៉ាក​ឡង់គ្រីស្ស័រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខេម​រ​ភូមិន្ទ​ 2-6279 ចង្កូត​ស្តាំ​

រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ មិថុនា បណ្តាល​ឱ្យ​មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ត្រូវ​របួសជើង​ខាង​ឆ្វេង១​គ្រាប់។

ហេតុ​ការណ៍​នោះ​ត្រូវ​បាន​គេដឹងថា មាន​រថយន្ត​ម៉ាក​ឡង់គ្រីស្ស័រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខេម​រ​ភូមិន្ទ​ 2-6279 ចង្កូត​ស្តាំ​ ជិះ​គ្នា​២នាក់​ គឺ​ម្នាក់​លោក វ៉ា គឹមចាន់ពិសី​ អាយុ​២៤​​ឆ្នាំ ជា​មន្រ្តីន​គរបាល​ក្រសួង​មហា​ផ្ទៃ​ និង​មាន​មុខ​របរ​បើក​កន្លែង​លាង​រថយន្ត​ឈ្មោះ​ពិសី ស្ថិត​នៅ​ក្បែរ​ស្តង់​បុរីកីឡា​សង្កាត់​វាល​វង់ ខណ្ឌ​៧មករា និងម្នាក់ទៀត​គឺលោកសុង ង៉​ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ ត្រូវ​ជា​មិត្ត​ភក្តិ។ រថយន្តម៉ាក​ឡង់​គ្រី​ស្ស័រ នោះ​បាន​បើក​ទៅឈប់​មុខ​ផ្ទះ​ទំនង​ជា​ដាក់​មនុស្ស​ចុះ​ម្នាក់ ប៉ុន្តែ​រៀប​បើក​ទ្វារ​រថយន្ត​ចុះ ត្រូវ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​កូនកាត់​ RX300 ពណ៌​ខ្មៅ បើក​បរ​ដោយ​​យុវជន​តុល រ៉ាឌី អាយុ​២២​ឆ្នាំ ​មាន​មិត្ត​ភក្តិ​​រួម​ដំណើរ​ប្រមាណ​៤​ទៅ​៥នាក់ បាន​បើក​ទៅ​ប៉ះ​ទ្វារ​រថយន្ត​ម៉ាក​ឡង់គ្រី​ស្ស័រ។

ភ្លាម​នោះ​រថយន្ត​ឡិច​ស៊ីស​កូន​កាត់​ ដែល​ប៉ះ​រថយន្ត​ឡង់​គ្រីស្ស័រ​មិន​បាន​ឈប់​ទេ គឺ​បើក​ជ្រុល​ទៅ​មុខ​បន្តិច។ បន្ទាប់​ពីរថយន្ត​ឡិចស៊ីស​បាន​ឈប់លោក​សុង ងឺ ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័រ បាន​ចុះ​ពី​រថយន្ត ទៅ​សួរ​ភាគី​ម្ខាង​ទៀត​នោះ​ ទើប​កើត​មាន​ការ​ឈ្លោះ​ប្រ​កែក​គ្នា​ និង​ឈាន​ដល់​ការ​វាយ​តប់ បណ្តាល​ឱ្យ​លោកសុខ ងឺ ត្រូវ​ភាគីម្ខាង​វាយ​ឱ្យ​ដេក​ដួល​នៅ​ដី​  និង​បាក់​ជើង​ម្ខាង​ងើប​លែង​រួច។ ឃើញ​ដូច្នោះ​ក្នុង​នាម​មិត្ត​ភក្តិ​រួម​ដំណើរ​ជាមួយ លោក​វ៉ា គឹម​ចាន់​ពិសី បាន​ស្រែក​ប្រាប់​អ្នក​នៅ​ផ្ទះ​ឱ្យ​​យក​កាំ​ភ្លើង​ខ្លី​ឱ្យ​គេ​ដើម្បីជួយ​ធ្វើ​អន្តរា​គមន៍មិត្ត​ក្នុង​គ្រា​អាសន្ន។​ ពេល​បាន​កាំ​ភ្លើងនៅដៃ​ហើយ​បាន​ប្រើ​សិទ្ធ​បាញ់​ការ​ពារ​ខ្លួន និង​ជួយរំដោះ​សុខ​ ងឺ ​គេ​ក៏​​បាញ់​ឡើង​​​លើ​ជា​ច្រើន​គ្រាប់ ប៉ុន្តែ​ភាគី​ម្ខាង​នៅ​មិន​ដក​ថយ​ ពេល​នោះ​បាន​បាញ់​ភ្ជុច​ដី​ថែម​ទៀត​ ស្រាប់​តែត្រូវ​នគរបាល​ដែន​ដី​មកឃាត់​ខ្លួន។ ក្រោយ​ពី​មាន​ការ​ផ្ទុះ​អាវុធ​ទើប​ដឹង​ថា លោក​តុល រ៉ាឌី​ ភាគី​ម្ខាង​រង​របួស​ដោយ​គ្រាប់​កាំ​ភ្លើង​របស់​លោក​វ៉ា គឹម​ចាន់​ពិសី។​

នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​៧មករា​ លោក​វ៉ា​គឹម​ចាន់​ពិសី បាន​សារ​ភាពថា លោក​ពិត​ជា​បាន​បាញ់​មែន​ ដើម្បី​ការ​ពារ​ខ្លួន​ផង​ និង​មិត្ត​ភក្តិ​ត្រូវ​ភាគី​ម្ខាង​រំលោភផង​ តែ​គ្មាន​បំណង​បាញ់​ឱ្យ​​ស្លាប់ ឬ​រង​របួសនោះទេ។ វ៉ា គឹម​ចាន់​ពិសី អះ​អាង​ថា ពេល​បាញ់​បើ​ដឹង​ថា ភាគី​ម្ខាង​នោះ​រង​គ្រោះ​ម៉្លេះមិន​បាន​នៅ​ឱ្យ​ស​មត្ថ​កិច្ច​ចាប់​ខ្លួនទេ។ គោល​បំណង​បាញ់​ឡើង​លើ​ជា​ការគំរាម កុំ​ឱ្យ​ភាគី​ម្ខាងវាយ​មិត្តភក្តិ និង​ខ្លួនតែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ អំពើដែល​ភាគី​លោក​វ៉ា គឹម​ចាន់​ពិសី ធ្វើ​នេះ ពិត​ជា​ខុស​ច្បាប់​ហើយ ព្រោះ​ទំនាស់​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​សោះ​ធ្វើ​ឱ្យ​ផ្ទុះ​អាវុធ របួ​ស​ស្នា​ម​​ដល់​អ្នក​ដទៃ។ នៅ​អធិការ​ដ្ឋាន​នគរបាល​ ខណ្ឌ​៧មករា ភាគី​លោក​វ៉ា គឹម​​ចាន់​ពិសី បាន​យក​ប្រាក់​ចំនួន​១.៦០០ដុល្លារ ទៅ​ជួយ​សង្គ្រោះ​លោក​តុល​ រ៉ាឌី ដើម្បី​ពន្លត់​បណ្តឹង​រដ្ឋ​ប្បវេណី។ ប៉ុន្តែបើ​ទោះ​សំណង​នោះ​បាន​សង​ដល់​ដៃ​ភាគី​រង​គ្រោះក៏​ដោយ ក៏​លោក​វ៉ា​ គឹម​​ចាន់​ពិសី ត្រូវ​បាន​សមត្ថ កិច្ចនគរ​បាល​ខណ្ឌ​៧​មករា​ឃាត់ខ្លួន និង​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី​ដែរ៕