ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​សៀម​ពង្រាយ​ស្បៃ​សំណាញ់​ក្បែរ​ប្រាសាទ​តាមាន់ធំ​ កម្ពុជា​មាន​ប្រតិកម្ម​ សៀម​បែរ​ជា​ទាមទារ​ឱ្យលុប​លេណដ្ឋាន

13 ឆ្នាំ មុន

ខេត្តឧត្ត​រមាន​ជ័យ ៖ ​បន្ទាប់​ពី​មានការ​​ប្រយុទ្ធ​គ្នា​រវាង​ក​ង​ទ័ព​​​កម្ពុជា​​ និង​កង​ទ័ព​​សៀម កាល​ពីថ្ងៃទី២២ ​មេសា ​រហូត​មក​ដល់​ថ្ងៃ​ទី៤ ឧសភា ​​ឆ្នាំ២០១១ កន្លង​ទៅនេះ ​នៅប្រាសាទ​តាមាន់ធំ​ និងប្រាសាទ​តាក្របី គេ​បាន​សង្កេត​ឃើញ ​​កង​ទ័ព​សៀម​​​ដែល​ឈរ​ជើង​​នៅ​តាមខ្សែ​​ត្រៀម ​បន្ទាត់ព្រំ​ដែន​​ដែល​ឈរ​ជើង​ទល់​មុខ​កងទ័ព​​​កម្ពុជា​នោះ

ខេត្តឧត្ត​រមាន​ជ័យ ៖ ​បន្ទាប់​ពី​មានការ​​ប្រយុទ្ធ​គ្នា​រវាង​ក​ង​ទ័ព​​​កម្ពុជា​​ និង​កង​ទ័ព​​សៀម កាល​ពីថ្ងៃទី២២ ​មេសា ​រហូត​មក​ដល់​ថ្ងៃ​ទី៤ ឧសភា ​​ឆ្នាំ២០១១ កន្លង​ទៅនេះ ​នៅប្រាសាទ​តាមាន់ធំ​ និងប្រាសាទ​តាក្របី គេ​បាន​សង្កេត​ឃើញ ​​កង​ទ័ព​សៀម​​​ដែល​ឈរ​ជើង​​នៅ​តាមខ្សែ​​ត្រៀម ​បន្ទាត់ព្រំ​ដែន​​ដែល​ឈរ​ជើង​ទល់​មុខ​កងទ័ព​​​កម្ពុជា​នោះ​ ហាក់​បីដូច​ជា​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ខ្លាំង ។ ​ក្រោយពីបញ្ឈប់​​ការ​វាយប្រយុទ្ធ​​​រួចមក ​ក្រុម​ទាហាន​សៀម​បាន​​ជីក​​លេណដ្ឋាន​បន្ថែម​​ និង​យកស្បៃ​សំណាញ់ ពណ៌​ខៀវ ​មក​ដាក់បាំង​ពង្រាយ ​នៅ​ក្បែរ​ៗ​ប្រាសាទ​​ ដែល​សកម្ម​​ភាព​នេះ​កង​ទ័ព​​​កម្ពុជា​​បាន​ទាម​ទារ​ឱ្យ​រុះរើ​​ចេញ តែ​កងទ័ព​សៀមមិន​ទាន់​យល់​ព្រម​នៅ​ឡើយ​ទេ ។

លោកឧត្តម​សេនីយ៍​ត្រី​​នាក់ វង្ស ​មេបញ្ជា​ការ​​រង​​កង​ពល​​តូច​ថ្មើរ​ជើង​​លេខ​៤២ ប្រចាំ​​សមរ​ភូមិ​​ទិស​ទី៣ ប្រាសាទតា​មាន់ធំ​​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា នៅ​តាម​ខ្សែ​ត្រៀមជួរ​មុខ និងនៅ​តាម​គោល​ដៅ​​ដែលក្រុម​ទាហាន​សៀម​ឈរ​ជើង នៅ​ទល់​មុខ​កងទ័ព​​កម្ពុជា​ឈរជើង​​នោះ គឺ​​កង​ទ័ព ​​សៀម​បាន​ជីក​លេណដ្ឋាន​​ជា​បុគ្គល​ ឬ​លេណ​ដ្ឋាន​ចល័ត​​បន្ថែម​ជាច្រើន​ទៀត ថែម​ទាំង​​យក​ស្បៃ​សំណាញ់​ពណ៌​​ខៀវ​​ហ៊ុមព័ទ្ធ​​បាំងតាម​របង​នៅ​ក្បែរ​ប្រាសាទ ​ដោយ​ខ្លាច​កងទ័ព​កម្ពុជា ​និង​គណៈប្រតិភូ​​​ចូលទៅ​លេង​ក្នុង​បរិវេណ​​ប្រា​សាទ​តា​មាន់ធំ​មើលឃើញ​ទី​តាំង​​កងទ័ព​ឈ្លា​នពាន​របស់ពួកគេ។

លោកឧត្តម​សេនីយ៍​ត្រី​បាន​​មាន​ប្រសាសន៍​​បញ្ជាក់​ទៀត​ថា ​កាលពី​ពុំ​ទាន់​​មានការ​​ប្រយុទ្ធ​គ្នា ​គឺ​នៅក្នុងបរិវេណ​​ប្រាសាទ​តា​មាន់​ធំ​មាន​គោល​ការណ៍​​​ឱ្យ​កងទ័ព​កម្ពុជា និង​សៀម​​ទាំង​សង​ខាង​​ការពាររួមគ្នា​ បើ​កងទ័ព​កម្ពុជា​​មានចំនួន​៣​នាក់ ​​គឺ​កង​ទ័ពសៀម​​ចំនួន​​៣នាក់​​ដែរ ហើយ​ក្រោយពី​​មានការ​ប៉ះទង្គិច​​គ្នាជាទ្រង់​​ទ្រាយ​ធំកន្លង​មកនេះ ​ក៏​មាន​ការព្រមព្រៀង​​​ដាក់កម្លាំង​​​រៀងៗ​​ខ្លួន​ដូច​​មុន​ដែរ ​។ តែអ្វី​​ដែល​ខាងភាគី​សៀម​​កំពុងធ្វើ​នោះ ​លោកសុំ​​ឱ្យ​​កង​ទ័ព​​សៀម​រុះ​រើ​​​ស្បៃសំណាញ់ ពណ៌ខៀវ​​ ដែលគេ​​យកមក​ដាក់ហ៊ុម​​ព័ទ្ធ​​នៅក្បែរៗប្រា​សាទ​ចេញ​ ដើម្បី​​​រក្សា​ឱ្យ​​មាន​ទិដ្ឋភាព​​ដើម​​​វិញ ព្រោះ​ថា​នៅជុំ​វិញ​​បរិវេណ​​ប្រាសាទ​នោះ​សម្រាប់​ភ្ញៀវឡើង​​ទៅលើ​ប្រាសាទ​​តា​មាន់ ធំ​ ពួកគេ​ក៏​ចង់​ទស្សនា​​​​ទៅលើ​ធម្មជាតិ​ដែលស្ថិត​នៅ​ជុំវិញ​ទីតាំង​​ប្រាសាទ​ដែរ ។ ​តាមសំណើនេះ​ទាហាន​សៀម​បានតប​មកវិញ​ថា បើ​​ឱ្យ​​​ទាហាន​សៀម​​រុះរើ​ស្បៃ​សំណាញ់​នោះ​ចេញ​កង​ទ័ព​​​សៀម​បានសុំ​​ឱ្យ​កង​ទ័ពកម្ពុជា​លុប​​លេណ​ដ្ឋាន​ដែល​ជីក​នៅក្បែរ​​ផ្លូវ​ឡើង​ចូល​ប្រាសាទ​​​​ចោល​ដែរ ។ ​​ការ​ចរចា​​គ្នា​រវាង​​ភាគី​ទាំង​ពីររហូត​មកទល់​ពេលនេះ ពុំ​ទាន់​បាន​ដោះ​ស្រាយ​ត្រូវរ៉ូវ​​នៅ​ឡើយ​ទេ គិត​ត្រឹម​​ថ្ងៃទី២៦ មិថុនា ​។ សូម​បញ្ជាក់​​ថា នៅ​ជុំវិញ​​ ​ប្រាសាទ ​ភាគី​សៀម​​​មាន​ទាហាន​​ប៉ារ៉ាកង​ពល​លេខ៦ និងទា​ហាន​​ឈុត​ខ្មៅ​​វរៈ២៦ ដែលឈរ​ជើង​​នៅទីនោះ ៕