ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ំប្រុសស្រវឹងស្ទុះច្រ.បា.ច់.ក ក្មួយ​តដៃត្រូវ១.កាំ.បិ.ត​.រ.បួ.សធ្ងន់

2 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ជា​ឪពុកធំ​ម្នាក់​បាន​ផឹក​ស្រា.ស​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​ស្ដីបន្ទោស​ឱ្យ​ក្មួយ​ប្រុស​បង្កើត រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ ។​ ដោយ​ក្មួយ​បាន​យក​កាំបិត​កាប់​ត្រូវ​ក្បាល​អ៊ំ​ប្រុស​មួយ​កាំបិត​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក…

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ជា​ឪពុកធំ​ម្នាក់​បាន​ផឹក​ស្រា.ស​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​ស្ដីបន្ទោស​ឱ្យ​ក្មួយ​ប្រុស​បង្កើត រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ ។​ ដោយ​ក្មួយ​បាន​យក​កាំបិត​កាប់​ត្រូវ​ក្បាល​អ៊ំ​ប្រុស​មួយ​កាំបិត​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ចំណែក​ក្មួយ​ជា​ជន​ដៃដល់​មាន​សតិ​មិនសូវ​គ្រប់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ។

លោក​ញឹក តុ​ន មេ​ភូមិ​បុស​ចេក ប្រាប់​ឲ្យ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ​មក​រា ឆ្នាំ​២០២៥ ថា ដើមហេតុ​ដំបូង​ឪពុកធំ​បាន​នាំ​គ្នា​ផឹក​ស្រា.ស​ជាមួយ​បុរស​ម្នាក់​ទៀត​នៅផ្ទះ​ម្ដាយ​របស់​ខ្លួន​តាំងពី​ព្រឹក​ថ្ងៃ​ទី​០២ ​មក​រា ដល់​ពេល​ល្ងាច​ដោយ​អស់​ស្រា​.​ស​ជា​ច្រើន​លី​ត្រ​ រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​ ។

​ស្រប​ពេល​ដែល​ក្មួយ​ប្រុស​បង្កើត​ឈ្មោះ​ណែ​ត បាន​ដឹក​ក្របី​មួយ​ហ្វូង​ចេញពី​កន្លែង​ឃ្វាល​យក​មក​ដល់​បរិវេណ​ផ្ទះ​យាយ​បង្កើត​របស់​ខ្លួន ​គ្រានោះ​ត្រូវ​បាន​ឪពុកធំ​ឲ្យ​រើស​សំបកខ្នុរ​យក​បោះចោល​ ។ លោក​មេ​ភូមិ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ហត់​ពេក​ ក្មួយ​មិន​បាន​ធ្វើ​តាម​អ៊ំ​ប្រុស​ណែនាំ​ប្រាប់ ​ហើយ​អ៊ំ​ដែល​ស្រវឹងស្រា​ផង​ស្ទុះ​មក​ច្របាច់​ក៏​ក្មួយ​ ។

ហេតុតែ​ឈឺ​ពេក​រើ​បំរះ​​រួច ក៏​ស្ទុះ​ទៅ​យក​កាំបិត​មក​កាប់​ត្រូវ​ក្បាល​អ៊ំ​របស់​ខ្លួន​មួយ​កាំបិត​តែ​ម្ដង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧ ​និង​១៥​នាទី ហិង្សា​ដោយ​ចេតនា​(​កាប់​នឹង​កាំបិត​ផ្គាក់​) នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​តន់ គាន ភេទ​ស្រី អាយុ​ប្រហែល​៧០​ឆ្នាំ ស្ថិត​នៅ​ភូមិ​បុស​ចេក ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក បង្ក​​ដោយ​ឈ្មោះ​សាត វ៉ា​ន់​ណែ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ឈ្មោះ​លី គ្រី​ម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​ (​ត្រូវជា​អ៊ំ​) បណ្តាល​ឲ្យ​រង​របួស​ចំ​ក្បាល​ជា​ទម្ងន់​បាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក​ ។

​មូលហេតុ​​ឈ្មោះ​លី គ្រី​ម ស្រវឹងស្រា​មក​ច្របាច់ក​ឈ្មោះ​សាត វ៉ា​ន់​ណែ​ត ​ហើយ​ឈ្មោះ​សាត វ៉ា​ន់​ណែ​ត ខឹង​បាន​យក​កាំបិត​ផ្កា​ក់កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​ ។ លោក​មេ​ភូមិ​របស់​ចេក​អះអាង​ថា​ ក្មួយ​ប្រុស ដែល​កាប់​អ៊ំ​បង្កើត​នេះ​ ពេល​ដែល​កើតមក​ដឹងក្តី​គ្នា​មាន​សតិ​មិនសូវ​គ្រប់​នោះ​ទេ ។

លោក​មេ​ភូមិ​បាន​បន្ទោស​ថា ​អំពើ​ហិង្សា​នេះ​គឺ​កើតឡើង​ដោយសារ​តែ​អ៊ំ​ប្រុស ជា​អ្នក​ធ្វើ​សកម្មភាព​មុន ទើប​ឈាន​ដល់​អំពើ​ហឹ​ង្សា​កើតឡើង​យ៉ាង​ដូច្នេះ​ ។ ក្មួយ​ប្រុស​ត្រូវ​បាន​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​នាំ​ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ