ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យី​ឌុ​ប​ បុក​ម៉ូតូ​ពីក្រោយ ​កិន​​យុវជន​ម្នាក់​ស្លា.ប់​ភ្លាម​ៗ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​យី​ឌុ​ប ​១​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ពុំ​ដឹង​ថា​ អ្នកបើកប​ស្រវឹងស្រា ឬ​ក៏​បែប​ណា​នោះ​ទេ បាន​ជ្រុល​ទៅ​បុក ​និង​កិន​ម៉ូតូ​…

រាជធានីភ្នំពេញ ​៖ រថយន្ត​យី​ឌុ​ប ​១​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ពុំ​ដឹង​ថា​ អ្នកបើកប​ស្រវឹងស្រា ឬ​ក៏​បែប​ណា​នោះ​ទេ បាន​ជ្រុល​ទៅ​បុក ​និង​កិន​ម៉ូតូ​ ១​គ្រឿង​ពីក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត។ ចំណែក​យុវជន​អ្នក​ជិះ​ម៉ូតូ​ម្នាក់ ​បាន​ខ្ទាត​ចេញ​បោក​ក្បាល​ផ្ទប់​ថ្នល់​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្បែរ​រថយន្ត ​និង​ទ្រូងផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ធន់​ធំ ​១​គ្រឿង​នោះ ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​យី​ឌុ​ប​ព​ណ៍​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-4005 ។ ចំណែក​យុវជន​រង​គ្រោះ​ឈ្មោះ គុណ សុ​វ​ណ្ណា អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​ផែ​ស្ងូ​ត​តេ​ង​ឡាយ មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​យុវជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៤ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1KY2419 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់ ហើយ​ពុំ​ដឹង​ថា អ្នកបើកបរ​រថយន្ត​នោះ​ស្រវឹងស្រា​ទាំង​ថ្ងៃ ឬ​បែប​ណា​ទេ បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​គាប​ជាប់​ខាងក្រោម​រថយន្ត ហើយ​យុវជន​អ្នក​ជិះ​ម៉ូតូ​ដួល​បោក​ និង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយ​ពេល​ដឹង​ថា បុក​និង​កិន​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ហើយ អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ បាន​ចុះ​រត់គេច​ខ្លួន​ចោល​រថយន្ត​បាត់​ស្រមោល ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​រាយការណ៍​ជូន​នគរបាល​កា​រិ​យា​ល័​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ ដើម្បី​ឲ្យ​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ និង​ធ្វើការ​វាស់វែង នាំ​យក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះស្រាយ​គ្នា​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ