ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ឃុំ​បន្ទាយ​ក្រាំង ​រីករាយ​មាន​ប្រ​ព័ន្ធធារាសាស្ត្រ​ ទាញ​យក​ទឹក​ធ្វើស្រែ​ក្នុង​១​ឆ្នាំ​៣​ដង ទាំង​រដូវប្រាំង​ និង​វស្សា

3 ថ្ងៃ មុន

ខេត្តស្វាយរៀង​ ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​បន្ទាយ​ក្រាំង សប្បាយ​រីករាយ ដោយ​រាជរដ្ឋាភិបាល ​បាន​ស្តារ​ប្រឡាយ​ទឹក ​និង​រៀបចំ​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​ បាន​ល្អ ​ធានា​រក្សា​ទឹកបាន​ធ្វើស្រែ​ទាំង​រដូវប្រាំង​ និង​រដូវវស្សា…

ខេត្តស្វាយរៀង​ ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​បន្ទាយ​ក្រាំង សប្បាយ​រីករាយ ដោយ​រាជរដ្ឋាភិបាល ​បាន​ស្តារ​ប្រឡាយ​ទឹក ​និង​រៀបចំ​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​ បាន​ល្អ ​ធានា​រក្សា​ទឹកបាន​ធ្វើស្រែ​ទាំង​រដូវប្រាំង​ និង​រដូវវស្សា គឺ​ក្នុង​១​ឆ្នាំ​ អាច​ធ្វើស្រែ​បាន​ចំនួន​០៣​ដង ​។​

ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​គុណ ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត ជា​ពិសេស​សម្តេច​បវរ​ធិ​បតី ហ៊ុន ​ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ដឹកនាំ​អភិវឌ្ឍន៍ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ​ជនបទ ​និង​ប្រ​ព​ន្ធ័​ធា​រា​សា​សាស្ត្រ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​កសិកម្ម ផលិត​ស្រូវ​និង​ដំណាំ បាន​ទាំង​រដូវប្រាំង​ និង​វស្សា លើ​កម្ពស់​សេដ្ឋកិច្ច​នៅ​ជនបទ​បាន​រីក​ចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ ។

ប្រជាពលរដ្ឋ​ថ្លែង​អំណ​រគុណ​រាជរដ្ឋាភិបាល​នេះ ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ​នៅ​ភូមិ​បន្ទាយ​ក្រាំង​ ស្រុក​កំពង់​រោ​ទ៌​ ។

​លោក គឹ​ម សា​វុ​ធ ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម ​ខេត្តស្វាយរៀង បានអោយ​ដឹង​ថា នៅ​រដូវប្រាំង​ឆ្នាំ​នេះ មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្តស្វាយរៀង បាន​ត្រៀម​បម្រុង​ទឹក​ផ្តល់​ជូន​ពលរដ្ឋប្រើប្រាស់​លើ​ការងារ​បង្កបង្កើន​ផល ​ចំនួន​ប្រមាណ ៨​លាន ៩​សែន​ម៉ែត្រគូប ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា គោលនយោបាយ​ទឹក ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល អតី​ត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ អាណត្តិ​ទី​៧ ខេត្តស្វាយរៀង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ទទួល​ប្រ​ព​ន្ធ័​ធា​រាសាស្ត្រ តាម​រយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ទាំង​តូច និងធំ ចំនួន​១៤​ស្ថា​នី​យ៏ ពីលើ​ប្រភព​ទឹកធម្មជាតិ​ទន្លេ ព្រែក បឹង និង​អូរ ដែល​ត​ភ្ជាប់ ចេញពី​ប្រភព​ទឹក​ក្នុង​ប្រទេស និង​តាម​ខ្សែបន្ទាត់​ព្រំដែន​ រួម​ជាមួយ​និង​វៀតណាម សម្រាប់​អោយ​ប្រជា​កសិករ​ ទាញ​យក​ទឹក​មក​ប្រើប្រាស់​ផលិត​ស្រូវ និង​បន្លែ ទាំង​រដូវប្រាំង​ និង​រដូវវស្សា ​ក្នុងភូមិ​សាស្ត្រ​ខេត្ត បន្ថែម​ប្រមាណ​ជាង​០៨​លាន​ម៉ែត្រគូប​ផង​ដែរ ។

​ពាក់​ព​ន្ធ័​ទៅ​និង​ការងារ​ប្រើប្រាស់​ទឹក​បង្កបង្កើន​ផល ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៏ លោកស្រី​គុ​ជ ង៉ោ​ល និង​លោកស្រី ខៀវ សុខ​នី បាន​មាន​ចំណាប់​អារ​ម្ម​ណ៏ ដោយ​គោរព​ថ្លែងអំណរគុណ​ចំពោះរាជរដ្ឋាភិបាល សម្តេច​នាយ​រដ្ឋមន្ត្រី និង​ក្រសួង​មន្ទីរ​ពាក់​ព​ន្ធ័ ដែលសម្តេចបាន​គិតគូរ​ជីក​ស្ថា​ប្រឡាយ​នាំ​ទឹក​មក​ផ្តល់​អោយ​ពួក​គាត់​ប្រើប្រាស់​បង្កបង្កើន​ផល​គ្រប់គ្រាន់ ខណៈ​ដែល​ពី​មុន​ការងារ​បង្កបង្កើន​ផល​បាន​ប្រ​ឈាម​កង្វះ​ទឹក ។

យោង​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តស្វាយរៀង គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ប្រជា​កសិករ​ក្នុង​ខេត្តស្វាយរៀង សម្រេច​ធ្វើស្រែ​ប្រដេញទឹក និង​ស្រូវប្រាំង បាន​ចំនួន​០១​ម៉ឺន ០៩​ពាន់ ០៣៦​ហិក​តា​ ស្មើ​នឹង​៩២.៨៦% នៃ​ផែនការ​ផលិត​ស្រូវ ​រដូវប្រាំង​ឆ្នាំ​២០២៤-២០២៥ ​ចំនួន​២​ម៉ឺន​៥០០​ហិក​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ