ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា គ្រោង​នឹង​ធ្វើ​មិទ្ទិញ​អបអរសាទរ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មករា ​២០២៥ ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា (៧ មក​រា ១៩៧៩ – ៧…

រាជធានីភ្នំពេញ ​៖ ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា (៧ មក​រា ១៩៧៩ – ៧ មក​រា ២០២៥) គ្រោង​នឹង​ធ្វើ​មិទ្ទិញ​​អបអរសាទរ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមក​រា ​ឆ្នាំ​២០២៥ នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មាន​សមាជិក និង​មហាជន​ចូលរួម​ជាង​២​ម៉ឺន​នាក់ ​។

ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​ក្នុង​ពិធី​នេះ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣១ ​ធ្នូ ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ បាន​បើក​កិច្ចប្រជុំ​មួយ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​កងកម្លាំង​មាន​សមត្ថកិច្ច សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ពិធី​នេះ​ ដំណើរការ​ទៅ​ដោយ​រលូន ​និង​ជោគជ័យ​ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខណ្ឌ ​និង​កងកម្លាំង​សមត្ថកិច្ច​ ត្រូវ​ពង្រឹង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ឱ្យ​បាន​ល្អ ព្រោះ​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​រៀបចំ​ពិធី បុណ្យខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា ជា​រឿង​សំខាន់​បំផុត សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រារព្ធ​ពិធី​នេះ ​ប្រព្រឹត្ត​ទៅ​បាន​រលូន ​និង​ប្រកបដោយ​ជោគជ័យ​ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា​ ទិវា​ជ័យជម្នះ ៧​មក​រា គឺជា​ទិវា​បុណ្យ​ជាតិ ក្នុង​នាម​អាជ្ញាធរ ត្រូវ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ចង​ទង់ជាតិ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ជាមួយនឹង​ការ​សំអាត​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ល្អ​។ ពាក់ព័ន្ធ​នឹង​សន្តិសុខ​នេះ​ដែរ លោក ឃួ​ង ស្រេង​ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ​និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​គិត​ពី​ចំណុច​ខ្ពស់ ចាប់ពី​ថ្ងៃនេះ​តទៅ​។ ពិសេស​ នា​យប់​ថ្ងៃ​៣១​ ធ្នូ ​២០២៤​ មាន​ព្រឹ​ត្ត​តិ​ការណ៍ ​«​សាទរ​កម្ពុជា​» ​ហើយ​នៅ​វេលា​រំលង​អា​ធ្រា​ត ​ចូល​ថ្ងៃ​ទី​១ ខែមករា ​ឆ្នាំ​២០២៥​ ក្រោយ​ឆ្លង​ឆ្នាំ​រួច ពោល​គឺ​ចប់​ពិធី​ភ្លាម​ប្រជាពលរដ្ឋ ដែល​ដើរ​លេង​កម្សាន្ត​ នឹង​ខ្លះ​ចុះ​ពីលើ​អគារ​ខ្ពស់​ៗ ​ព្រម​ៗ​គ្នា​ ដែល​អាច​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ដូច្នេះ​កងកម្លាំង​ និង​អាជ្ញាធរ​យើង​ត្រូវ​សម្រួល​ចរ​រា​ចរណ៍ ​ជាមួយ​និង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពួក​គាត់​អោយ​បាន​ល្អ​បំផុត​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​មន្ទីរ​ពាក់ព័ន្ធ​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ ដែល​យក​អស់កម្លាំង​កាយ​ចិត្ត ​រួម​សហការ​គ្នា​ការពា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ​បាន​ល្អ​ប្រសើរ​ នា​ថ្ងៃ​២៩ ធ្នូ​ ២០២៤ ​ក្នុង​ព្រឹត្តិការ​ណ៌​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ អបអរសាទរ ​«​ទិវា​សន្តិភាព​នៅ​កម្ពុជា​»​ នា​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ