ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អំពៅសាង» ដែលបាត់ឈ្មោះច្រើនទសវត្សរ៍បានបង្ហាញមុខគួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៌ពិព័រណ៍ម្ហូបខ្មែរ

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​អំពៅ​សាង​» ដែល​អ្នក​ខេត្តបាត់ដំបង គ្រប់​វ័យ​ស្ទើរ​ភ្លេចឈ្មោះ ភ្លេច​រសជាតិ អស់​រយៈពេល​ជិត​០៤​ទស​វត្ស​កន្លង​ទៅ​នេះ ស្រាប់តែ​ពេល​នេះ​បាន​បង្ហាញ​រូបរាង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​«​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​ខ្មែរ​» ក្នុង​ក្រុង​បាត់ដំបង តាម​រយៈ​«​មន្ទីរ​កិច្ចការ​នារី​»…

ខេត្តបាត់ដំបង ៖ «​អំពៅ​សាង​» ដែល​អ្នក​ខេត្តបាត់ដំបង គ្រប់​វ័យ​ស្ទើរ​ភ្លេចឈ្មោះ ភ្លេច​រសជាតិ អស់​រយៈពេល​ជិត​០៤​ទស​វត្ស​កន្លង​ទៅ​នេះ ស្រាប់តែ​ពេល​នេះ​បាន​បង្ហាញ​រូបរាង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​«​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​ខ្មែរ​» ក្នុង​ក្រុង​បាត់ដំបង តាម​រយៈ​«​មន្ទីរ​កិច្ចការ​នារី​» ខេត្តបាត់ដំបង ។ គេ​ឃើញ​មនុស្ស​ម្នា ដែល​ដើរ​មើល​កម្សាន្ត​ក្នុង​«​ព្រឹត្តិការ​ណ៌​ពិ​ព័រ​ណ៌​ម្ហូប​ខ្មែរ​» គ្រប់​វ័យ​បាន​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ចោមរោម​ទិញ «​អំពៅ​សាង​» ដែល​មើលទៅ​ពួក​គេ​ហាក់​ខាន​ឃើញ និង​ភ្លក្ស​រសជាតិ​«​អំពៅ​សាង​» នេះ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ។

អតិថិជន​គ្រប់​វ័យ ក្នុង​ដៃ​សុទ្ធតែ​កាន់​«​អំពៅ​សាង​» ដើរ​ជជែក​គ្នា​បណ្ដើរ ទំពារ​ជញ្ជក់​រសជាតិ​«​អំពៅ​សាង​» ដ៏​ផ្អែម​ឆ្ងាញ់​បណ្ដើរ​ជាមួយនឹង​សំណើច​ក្អា​ស​ក្អា​យ​រីករាយ​ក្រៃ​លែង ។

ក្នុង​ព្រឹត្តិការ​ណ៌​ដ៏​មមាញឹក​ជាមួយ​បុគ្គលិក​ឈរ​លក់​«​អំពៅ​សាង​» លោកស្រី អ៊ា​ន ណា​រៀង ប្រធាន​ស្ដីទី​មន្ទីរ​កិច្ចការ​នារី ខេត្ត​បាន​ផ្ដល់​បទ​សម្ភាស​) ខ្លី​ជាមួយ​កោះសន្តិភាព ដូច្នេះ​ថា «​អំពៅ​សាង ខាង​មន្ទីរ​ខ្ញុំ លក់ដាច់​ណាស់​ប៉ុន្មាន​ថ្ងៃនេះ ។ នេះ​ជា​ឆ្នាំ​ទី​០២ ហើយ​ដែល​ខាង​មន្ទីរ​ខ្ញុំ ជ្រើសរើស​យក​អំពៅ​សាង ដើម្បី​ដាក់​តាំង​ក្នុង​ព្រឹត្តិការ​ណ៌​ម្ហូប​ខ្មែរ ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​ក្រុង​បាត់ដំបង​» ។

កោះសន្តិភាព ៖ តើ​មូលហេតុ​អ្វី បាន​មន្ទីរ​កិច្ចការ​ណ៌​នារី ជ្រើសរើស​យក​ចំណីអាហារ អំពៅ​សាង ដែល​គេ​រាល់គ្នា​ស្ទើរ​ភ្លេចឈ្មោះ​ទៅ​ហើយ មក​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការ​ណ៌​ពិ​ព័រ​ណ៌​ម្ហូប​ខ្មែរ​នេះ? លោកស្រី ឈ្មោះ អ៊ា​ន ណា​រៀង ៖ « អំពៅ​សាង​នេះ​ហាក់ដូចជា វប្បធម៌​មួយ និង ជា​ចំណីអាហារ​បែប​ប្រពៃណី​របស់​យើង​ដែល​ធ្លាប់​មាន​លក់​កន្លង​ទៅ តែ​បាន​បាត់ឈ្មោះ​បាត់​រូបរាង​អំពៅ​សាង​នេះ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ។

ដូច្នេះ​ហើយ​ទើប​ក្នុង​ព្រឹត្តិការ​ណ៌​ពិ​ព័រ​ណ៌​ម្ហូប​ខ្មែរ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​នេះ ខាង​មន្ទីរ​កិច្ចការ​នារី​ខេត្ត​សម្រេច​ជ្រើសរើស​យក​មក​ដាក់​តាំង​បង្ហាញ​ឲ្យ​មហាជន​បានឃើញ និង​បាន​ភ្លក្ស​រសជាតិ​អំពៅ​សាង​នេះ​ជា​ថ្មី​» ។

លោកស្រី​ឈ្មោះ អ៊ា​ន ណា​រៀង បាន​លើក​ឡើង​ថា អ្នក​ដើរ​កម្សាន្ត​ខ្លះ ពេល​បាន​ក្រឡេក​ឃើញ​«​អំពៅ​សាង​» ហាក់​មានការ​ភ្ញាក់ផ្អើល​ដែល​មើលទៅ​គាត់​ហាក់​ខាន​បាន​ជួប និង​ខាន​ភ្លក្ស​រសជាតិ «​អំពៅ​សាង​» រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ។ អ្នកខ្លះ​ទៀត ពេល​លើក​បាច់​អំពៅ​សាង កាន់​បាន​រំលឹក​ពី​ប្រវត្តិ​ដែល​គាត់​ធ្លាប់​លក់ «​អំពៅ​សាង​» នេះ​កាលពី​អតីតកាល ។

ក្នុង​អតីតកាល គេ​តែង​ប្រទះ​ឃើញ​ក្មេង​ៗ​ទូល «​អំពៅ​សាង​» នេះ​ដើរ​លក់​ស្ទើរ​គ្រប់​ទិស​ទី​នៅ​តាម​ទីប្រជុំជន​នានា ។ ជា​ពិសេស គេ​តែង​ឃើញ​មាន​លក់​ច្រើន​ស្អេកស្កះ នៅ​ម្ដុំ​«​សួនច្បារ​នាគ​បាញ់​ទឹក​» ចំ​កណ្ដាល​បេះដូង ក្រុង​បាត់ដំបង ដែល​អ្នក​ខេត្តបាត់ដំបង តែង​ហៅ​ថា តំបន់​លក់​«​ក្រូច​ច្របាច់ និង​លក់​អំពៅ​សាង​» ។ ទីតាំង​លក់ «​ក្រូច​ច្របាច់ ឬ​លក់​អំពៅ​សាង​» នៅ​លើ «​សួនច្បារ​នាគ​បាញ់​ទឹក​»​នេះ ល្បី​រន្ទឺ​បំផុត​នៅ​ចុង​ទស​វត្ស​ឆ្នាំ​៨០ និង​ដើម​ទស​វត្ស​ឆ្នាំ​៩០ ដែល​ស្រទាប់​យុ​វ័យ​ជំនាន់​នោះ ជា​ពិសេស​ពួក​យុវជន​តែ​ម្ដង ដែល​ពេញ​និយម​ទៅ​សម្ងំ​ញ៉ាំ​ក្រូច​ច្របាច់ និង​អំពៅ​សាង ពេល​រាត្រី ជាមួយនឹង​សាច់​សខ្ចី​នៃ​ម្ចាស់​ក្រូច ។

យើង​ងាក​មក​មើល «​ព្រឹត្តិការ​ណ៏​ពិ​ព័រ​ណ៌​ម្ហូប​ខ្មែរ​» វិញ រដ្ឋបាល​ខេត្តបាត់ដំបង​តែង​រៀច​ចំ​ធ្វើ​រៀង​រាល់​ដំណាច់ឆ្នាំ ដើម្បី​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៥ ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៩, ៣០, ៣១, ធ្នូ ២០២៥ ។ នៅ​ក្នុង​ព្រឹត្តិការ​ណ៌​នេះ រដ្ឋបាល​ខេត្ត និង​បាន​រៀបចំ​តាំង​ពិ​ព័រ​ណ៌​មុខម្ហូប​ខ្មែរ​រាប់រយ​មុខ និង​ទំនិញ​គ្រប់​ប្រភេទ​រាប់រយ​តូប​ទៀត​ផង ។ ដោយឡែក បើ​និយាយ​ពី​ការ​តាំង​បង្ហាញ​«​អំពៅ​សាង​» យ៉ាង​សាមញ្ញ​របស់​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ឯណោះ​វិញ គេ​ឃើញ​មានការ​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៌​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​គ្រប់​វ័យ​គ្រប់​ស្រទាប់វណ្ណៈ​។

ជាមួយនឹង​ការ​លើក​បង្ហាញ​បាច់​អំពៅ​សាង ដ៏​គួរ​ឲ្យ​ស្រក់ទឹកមាត់ លាយឡំ​ជាមួយនឹង​សំណើច​ផង លោកស្រី អ៊ា​ន ណា​រៀង បាន​រំលឹក​ដូច្នេះ​ថា «​មន្ទីរ​កិច្ចការ​នារី បាន​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៏​ពិ​ព័រ​ណ៌​ម្ហូប​ខ្មែរ នេះ​ចាប់ពី​ឆ្នាំ​២០២៣ ហើយ​មក​ដល់​ចុងឆ្នាំ​២០២៤ នេះ គឺ​បាន​០២​ឆ្នាំ​ហើយ ហើយ​លក់ដាច់​ខ្លាំង​ណាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ