ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនជំរុញជំនួយបន្ថែមសម្រាប់ប្រជាជនខ្វះខាត ខណៈវិបត្តិសេដ្ឋកិច្ចនឹងបន្តដល់ឆ្នាំក្រោយ

3 ថ្ងៃ មុន

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានជំរុញឱ្យមន្ត្រីក្នុងតំបន់ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ឬបង្កើនប្រាក់ឧបត្ថម្ភលើសមួយកម្រិតទៀតដល់ប្រជាជនដែលត្រូវការជំនួយ មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗក្នុងខែក្រោយ ដោយសារការលំបាកផ្នែកសេដ្ឋកិច្ចប្រទេសចិននឹងបន្តដល់ឆ្នាំ ២០២៥ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters…

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានជំរុញឱ្យមន្ត្រីក្នុងតំបន់ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ឬបង្កើនប្រាក់ឧបត្ថម្ភលើសមួយកម្រិតទៀតដល់ប្រជាជនដែលត្រូវការជំនួយ មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗក្នុងខែក្រោយ ដោយសារការលំបាកផ្នែកសេដ្ឋកិច្ចប្រទេសចិននឹងបន្តដល់ឆ្នាំ ២០២៥ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបការលំបាកខ្លាំងនៅឆ្នាំនេះ ភាគច្រើនដោយសារវិបត្តិអចលនទ្រព្យអូសបន្លាយ និងតម្រូវការក្នុងស្រុកចុះខ្សោយ។ អាជ្ញាធរបានគូសបញ្ជាក់ថា ការធានាបានការងារ ជាពិសេសសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ក៏ជាអាទិភាពគោលនយោបាយផងដែរ។ ក្រសួងកិច្ចការស៊ីវិលបានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា នៅមុនថ្ងៃចូលឆ្នាំសកល ២០២៥ និងបុណ្យចូលឆ្នាំថ្មីនៅចុងខែមករា រដ្ឋាភិបាលក្នុងតំបន់មានលទ្ធភាពផ្នែកហិរញ្ញវត្ថុ ត្រូវបានលើកទឹកចិត្តឱ្យចែកចាយមូលនិធិសង្គ្រោះ ឬបង្កើនប្រាក់ឧបត្ថម្ភម្តងដល់ប្រជាជនខ្វះខាត។ ក្រសួងក៏បានចេញការអំពាវនាវស្រដៀងគ្នានេះ កាលពីចុងខែកញ្ញាកន្លងទៅផងដែរថា មុនថ្ងៃឈប់សម្រាកសំខាន់ៗ រដ្ឋាភិបាលក្នុងតំបន់ត្រូវបានលើកទឹកចិត្តឱ្យផ្តល់ជំនួយមួយលើកដល់ប្រជាជនក្រីក្រ កុមារកំព្រា និងអ្នកជួបការលំបាក។

យោងតាមសេចក្តីថ្លែងការណ៍ចុងសប្តាហ៍មុនរបស់ក្រសួងកិច្ចការស៊ីវិល ជំនួយផ្តល់ឱ្យ ដូចជាអ្នកអត់ការងារធ្វើ ដែលមិនបានទទួលការធានារ៉ាប់រងភាពអត់ការងារធ្វើ និងអ្នកដែលមិនមានប្រភពចំណូលទាប។ និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យគ្មានការងារធ្វើ អ្នកជំងឺ និងគ្រួសារប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ក៏គួរតែទទួលបានជំនួយផងដែរ។ យោងតាមទិន្នន័យផ្លូវការ ប្រព័ន្ធធានារ៉ាប់រងភាពអត់ការងារធ្វើរបស់ប្រទេសចិនបានបង់ប្រាក់ចំនួនជាង ១៦០ពាន់លានយន់ ឬស្មើនឹងជិត ២២ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែវិច្ឆិកា ពោលគឺកើនឡើង ២៥.៥% បើធៀបនឹងឆ្នាំមុន។ ក្រសួងក៏បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ត្រួតពិនិត្យក្រុមមានចំណូលទាបឱ្យបានល្អប្រសើរផងដែរ។

ធនាគារពិភពលោក (World Bank) ក្នុងរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានបង្ហាញថា ល្បឿននៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបានថយចុះនៅឆ្នាំ ២០២៤ ហើយត្រូវបានរំពឹងថានឹងថយចុះបន្ថែមទៀតនៅឆ្នាំ ២០២៥ និង ២០២៦ ដោយសារភាគច្រើននៃស្ទុះកំណើនសេដ្ឋកិច្ចយឺត ដែលត្រូវបានព្យាករក្នុងប៉ុន្មានឆ្នាំខាងមុខ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការធ្លាក់ចុះតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក ដែលជាការអូសទាញយ៉ាងខ្លាំងលើសេដ្ឋកិច្ចចិន គឺជាគន្លឹះនៃការងើបឡើងវិញនៃកំណើននៅឆ្នាំក្រោយ។ ស្របពេលអ្នកបង្កើតគោលនយោបាយបានប្តេជ្ញាចិត្តធ្វើឱ្យតម្រូវការអ្នកប្រើប្រាស់រស់ឡើងវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ