ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើ.ងបានដាក់រហ័សនាមខ្លួនឯងថា ធីម២២ (Team២២) ហើយបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួន នៅតាមបណ្តាញសង្គម TikTok និងប្រកាសចង់វា.យជាមួយគូរជម្លោះដែលជាការប៉ុនប៉ង បង្កសកម្មភាពបទល្មើសតាមមូលដ្ឋានរួចមក ។
ដោយមានការចង្អុលបង្ហាញពីលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថក្រុងភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញស្រុកគងពិសី ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៥នាក់ ៖ ទី១-ឈ្មោះ សុខ ដារូត ភេទប្រុស អាយុ១៧ឆ្នាំ ,ទី២-ឈ្មោះ សុខ ដារដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ,ទី៣-ឈ្មោះ សុខ រក្សា ភេទប្រុស អាយុ២៧ឆ្នាំ ,ទី៤-ឈ្មោះ សាន ជេក ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥-ឈ្មោះ រិន អែម ភេទប្រុស អាយុ២២ឆ្នាំ។
មន្ត្រីអាវុធហត្ថខេត្តបានបញ្ជាក់ផងដែរថា ក្រុមក្មេងទំនើ.ងដែលបានដាក់រហ័សនាមខ្លួនឯងថា ជាធីម២២ «Team22»
ទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាសចង់វា.យជាមួយគូរជម្លោះដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន ។
មន្ត្រីកងរាជអាវុធហត្ថបានបន្តថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យជាមេបក្សដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទចំនួន០៥គ្រឿង និងម៉ូតូចំនួន០៣គ្រឿង ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយ និងរួមវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ