ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៣ថ្ងៃនៃ​ព្រឹត្តិការណ៍បង្ហោះខ្លែង មានភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនាជាង២ម៉ឺននាក់

3 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការមេប្រយោគ និង គណៈ…

ខេត្តសៀមរាប ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការមេប្រយោគ និង គណៈ កម្មការគ្រប់គ្រងនិងបច្ចេកទេសនៃការប្រកួតខ្លែងខ្មែររបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញម្ចាស់ជ័យលាភីនៃ ការប្រកួតខ្លែង ឯកនិងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ ។

សម្រាប់ជ័យលាភីខ្លែងឯកមន្ទីរអង្គភាព សូមបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក លេខ១ បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត កណ្តាល និង លេខ២ ខ្លែងឈ្មោះសម្រស់បន្ទាយស្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី លេខ ៣ ខ្លែងឈ្មោះពោធិសាត់មានជ័យបារមីសួគ៌ាលោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់ ។ សម្រាប់ជ័យលាភីខ្លែងឯកផ្នែកឯកជនលេខ១ បានទៅលើខ្លែង ផែនសិល្បៈ និងកីឡា ពីក្រុមការងារយុវជនផែនសិល្បៈនិងកីឡានៃយុវជនគណៈបក្សខេត្តសៀមរាប លេខ២ ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្ត ស្វាយរៀង និង លេខ៣ បានទៅលើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។

ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុង ស្រុក ជ័យ លាភីលេខ១ បានទៅខ្លែងឈ្មោះ ស្តេចរាត្រី មកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប និង លេខ២ បានទៅខ្លែងឈ្មោះក្រុឌមាសធិបតីសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភី លេខ ៣ បានទៅខ្លែងឈ្មោះ ស្នងការនគរបាលខេត្តសៀមរាប របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ចំណែក ជ័យលាភីខ្លែងសេរីផ្នែក ឯកជន លេខ១ បានទៅលើខ្លែង នាគរាជក្បាល៥ មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ ខ្លែង សំពៅហង្សខេត្តកណ្ដាល និងលេខ៣ ខ្លែង ឈ្មោះ ប្រយុទ្ធអន្តរជាតិ មកពី ខេត្តសៀមរាប។

ក្នុងឱកាស នោះដែរលោក លី សារី អភិបាល រង ខេត្ត តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្លែងបិទព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ២០២៤ នៅបរិវេណអាកាស យានដ្ឋានអន្តរជាតិសៀមរាបចាស់ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប បានថ្លែងអំណរគុណនិងការកោតសរសើរ គ្រប់ភាគី ដែលចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុងការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែង សេរី លើកទី១ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទាំងនេះគឺជាប្រភពនៃការលើក ទឹកចិត្តដ៏ធំធេង ក៏ដូចជាការជួយសម្រាលបន្ទុកដល់គណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង ក៏ដូចជាប្រតិភូខ្លែងបានមួយកម្រិតថែមទៀត ។

លោកអភិបាលរងខេត្តមានប្រសាសន៍បន្ត ថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ក្លែងសេរី នាពេលនេះ គឺផ្អែកតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តសៀមរាប ក្នុងឱកាសដែល លោក អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ កន្លងទៅ និងស្របតាមយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋា ភិបាលកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំមួយ រូបពោពេញទៅភាពប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ ។

លោក លី សារី បន្ថែមថា៖ពិតណាស់ ការរៀបចំពិធីបុណ្យបង្ហើរ ខ្លែងឯកខ្មែរ និងខ្លែងឯកសេរី លើកទី១ នៅ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិ មានតំលៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តំលៃវប្ប ធម៌សង្គមកម្ពុជា ឧត្តមភាព នៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មី ថែមទៀតដល់ភ្ញៀវទេសជាតិ និង អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេង យល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ។

តាមការបញ្ជាក់របស់ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី មានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា មានចំនួនប្រមាណជាង ២ម៉ឺននាក់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ