រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាស្ថាបនិកសន្តិភាពបានគូស
បញ្ជាក់ថា បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្គ្រាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណា មួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានបញ្ជាក់បានរៀនសូត្រពីឯក ឧត្តមទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍សុខភាព ។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបានសរសេរខ្លឹមសារអមជាមួយនិងរូប៣សន្លឹកក្នុងឯកសណ្ឋានទាហានបានយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយឈ្នះ-ឈ្នះ»។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា តាមពិត ដូចពួកគាត់និយាយគឺការធានាទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ ។
សម្តេចបានសង្កត់ធ្ងន់ថា ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះនៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេស រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្គ្រាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយតែបែរជាចេញពីជំនឿទុកចិត្តទៅវិញ ៕
ចែករំលែកព័តមាននេះ