ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ-អន្តរជាតិពុំមែនកើតឡើងចៃដន្យទេ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស​បញ្ចា​ក់ថា ចំពោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​មិន​ថា ជា​ការ​ប្រកួត​មិត្តភាព​រវាង​ខ្មែរ និង​ខ្មែរ និង​ព្រឹត្តិការណ៍​កីឡា​ទាំង​ថ្នាក់​ជាតិ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស​បញ្ចា​ក់ថា ចំពោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​មិន​ថា ជា​ការ​ប្រកួត​មិត្តភាព​រវាង​ខ្មែរ និង​ខ្មែរ និង​ព្រឹត្តិការណ៍​កីឡា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ ពុំ​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ គឺ​អាស្រ័យ​ដោយ​កត្តា​ចម្បង​ធំ​បំផុត គឺ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​សម្រេច​បាន ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ​ទិវា​សន្តិភាព នៅ​កម្ពុជា ២៩ ធ្នូ នា​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ដែល​មានការ​រៀបចំ​ឱ្យ​មានការ​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ​ទិវា​សន្តិភាព​នៅ​កម្ពុជា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច កាលពី​ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​ដោយ​កំណត់​ជា​ផ្លូវការ​ថ្ងៃ​ទី​២៩ ខែធ្នូ រៀង​រាល់​ឆ្នាំ​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា ។

សម្តេច​មហា​បវរ​ធិ​បតី កត់​សម្គាល់ថា ការ​ចូ​ម​រួម​យ៉ាងច្រើន​កុះករ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​នា​ឱកាស​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ស្មារតី​ស្រលាញ់​កីឡា និង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​ដែល​បាន​រំលេច​នូវ​អត្ត​ន័យ​កីឡា​រស់នៅ​ក្នុង​សន្តិភាព​ផង​ដែរ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​ថា​៖ «​ពិត​ណាស់​ថា ជោគជ័យ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទាំងនេះ​ពុំ​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ គឺ​អាស្រ័យ​ដោយ​កត្តា​ចម្បង​ធំ​បំផុត គឺ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​យើង​សម្រេច​បាន និង​ថែទាំ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

បើសិនជា​យើង​គ្មាន​សន្តិភាព សូ​ម្បី​តែ​សមាជិកភាព​របស់​កម្ពុជា​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក ដែល​យើង​ជា​សមាជិក​តាំងពី​ឆ្នាំ​៥៦ ក៏​ត្រូវ​បាន​ផ្អាក នៅ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​៩៤ ពេល​ដែល​យើង​សង្គ្រាម​សមាជិកភាព​របស់​យើង​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ